Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»ក្រុមហ៊ុនរថយន្តអគ្គីសនី AION Cambodia ចុះអនុស្សរណៈជាមួយធនាគារវីង ដើម្បីផ្តល់កម្ចីដល់ពលរដ្ឋទិញរថយន្តអគ្គីសនី
    ព័ត៌មានថ្មីៗ

    ក្រុមហ៊ុនរថយន្តអគ្គីសនី AION Cambodia ចុះអនុស្សរណៈជាមួយធនាគារវីង ដើម្បីផ្តល់កម្ចីដល់ពលរដ្ឋទិញរថយន្តអគ្គីសនី

    September 30, 20241 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុន AION Cambodia ចុះអនុស្សរណៈនៃការយោគយល់លើកិច្ចសហប្រតិបត្តិការផ្តល់សេវាឥណទានជាមួយធនាគារវីង ដោយ អតិថិជនអាចទិញរថយន្ត AION គ្រប់ម៉ូដែលដោយទទួលបានទំហំកម្ចីខ្ពស់ពីធនាគារ វីង រហូតដល់ទៅ  100,000 ដុល្លារអាមេរិក ហើយថែមទាំងផ្តល់អត្រាការប្រាក់សមរម្យ និងលក្ខខណ្ឌសងត្រលប់វិញមានរយៈពេលវែងថែមទៀតផង។

    ពាណិជ្ជកម្ម

    លោក ម៉េង ហុង ប្រធានចាត់ការទូទៅនៃ AION Cambodia បានលើកឡើងថា « ក្រុមហ៊ុន GAC GROUP គឺជាក្រុមហ៊ុនដែលមានបទពិសោធន៍ទៅលើការផលិតរថយន្តជិត 80 ឆ្នាំ និងជាក្រុមហ៊ុនដែលទទួលបានចំណាត់ថ្នាក់លេខ១ នៅប្រទេសចិនផ្នែកគុណភាព និងចំណាត់ថ្នាក់លេខ ៣ ទៅលើផ្នែកលក់ ទូទាំងពិភពលោក។​ ហើយក្រុមហ៊ុន AION គឺជាក្រុមហ៊ុនរដ្ឋចិន ដែលទទួលបានការអភិវឌ្ឍន៍យ៉ាងលឿន និងការគិតគូរយ៉ាងម៉ត់ចត់ក្នុងការផលិតដែលគិតគួរពីគុណភាពមុននឹងសំរេចចិត្តដាក់ចូលក្នុងទីផ្សារចិន និងនាំចេញទៅលើទីផ្សារអន្តរជាតិ។ នេះហើយជាហេតុដែលធ្វើឲ្យ AION មានសក្តានុពលខ្លាំងនិងទទួលបានការចាប់អារម្មណ៍ជាច្រើន នារយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្រុមហ៊ុន ហេង ហ៊ុយ បានទទួលសិទ្ធិផ្តាច់មុខនូវរថយន្ត និងគ្រឿងបន្លាស់ពីក្រុមហ៊ុន GAC AION New Energy Co., ltd ពីប្រទេសចិនតាំងពីឆ្នាំ២០២៣ ស្របតាមភាពរីកចំរើន និងសារៈសំខាន់ចំពោះការពន្លឿនដល់ការផ្លាស់ប្តូរគំនិតរបស់អ្នកប្រើប្រាស់រថយន្តក្នុងប្រទេសយើង ការប្រើប្រាស់រថយន្តអគ្គិសនី គឺមានភាពងាយស្រួល ថែទាំ សន្សំសំចៃ និងជួយកាត់បន្ថយឧស្ម័នជាតិពុលក្នុងបរិស្ថានដែលជាតម្រូវការរបស់ពិភពលោក។

    លោក ម៉េង ហុង បានបញ្ជាក់ថា ក្រុមហ៊ុន AION CAMBODIA បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយធនាគារវីង ក្នុងគោលបំណង “ផ្ដល់កិច្ចសហប្រតិបត្តិការផ្ដល់សេវាឥណទានរថយន្ត” ។​ ក្នុងកិច្ចសហប្រតិបត្តិការនេះ អតិថិជនរបស់យើងអាចទទួលបាននូវសេវាឥណទានរថយន្តដោយផ្ទាល់ជាមួយធនាគារវីង ដែលធ្វើឱ្យដំណើរការទិញរថយន្តកាន់តែមានភាពរហស័ និងមានប្រសិទ្ធភាព ដោយសារភាពជាដៃគូរជាមួយធនាគារវីងបានជួយសម្រួល និងផ្តល់ដំណោះស្រាយឥណទានជូនដល់អតិថិជន​ AION បានកាន់តែជិតស្និត និងមានភាពងាយស្រួលជាងមុខ។

    កិច្ចសហប្រតិបត្តិការនេះគឺជាការកំណត់ទិសដៅនិងស្របទៅនឹងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការជំរុញលើក​កម្ពស់ការប្រើប្រាស់រថយន្តអគ្គិសនីឲ្យកើនដល់ជាង ៣០ម៉ីនគ្រឿងក្នុងឆ្នាំ ២០៣០ យោងលើគោលនយោបាយជាតិការអភិវឌ្ឍន៍វិស័យយានយន្តអគ្គិសនី ២០២៤ ដល់ ២០៣០។ AION Cambodia បានត្រៀមខ្លួនរួចជាស្រេចកក្នុងការគាំទ្រ ចូលរួមចំណែក និងជួយការបំពេញផែនការរបស់គោលនយោបាយរដ្ឋាភិបាលខាងលើតាមរយៈនាំយកនូវរថយន្តអគ្គិសនីម៉ាក AION ច្រើនជំរើស រថយន្តមានគុណភាព មានតម្លៃសមរម្យ និងមានការធានារយៈពេលយូរពីរោងចក្រដោយផ្ទាល់ដើម្បីផ្គត់ផ្គង់ទៅកាន់ប្រជាពលរដ្ឋដែលមានតម្រូវការប្រើប្រាស់ក្នុងបំណងសន្សំសំចៃនិងទទួលយកបទពិសោធន៍ថ្មីក្នុងយុគសម័យរថយន្តអគ្គិសនីដ៏ទំនើបនេះ។”

    លោក ធីម គ្រីនថល ដែលជានាយកគ្រប់គ្រងទីផ្សារនៃ វីង បានថ្លែងថា៖ “ធនាគារ វីង សហការជាមួយ AION​ Cambodia នឹងធ្វើឱ្យការទទួលយកប្រើប្រាស់រថយន្តអគ្គិសនីទំនើប AION នៅប្រទេសកម្ពុជាកាន់តែមានភាពងាយស្រួល។ ភាពជាដៃគូនេះជំរុញឱ្យមានការបង្កើតថ្មី និងនិរន្តរភាពនៅក្នុងឧស្សាហកម្មរថយន្ត ខណៈពេលដែលផ្តល់ជូននូវជម្រើសហិរញ្ញវត្ថុដែលអាចបត់បែនបាន ដែលជំរុញធ្វើឱ្យអតិថិជនទូទាំងប្រទេស ធ្វើដំណើរជាមួយរថយន្តមិនបំពុលបរិស្ថានបានកាន់តែច្រើនឡើង។ លោក ធីម គ្រីនថល បានបន្ថែមទៀតថា ដើម្បីអបអរសាទរភាពជាដៃគូនេះ និងការលើកកម្ពស់រថយន្តអគ្គិសនី នៅកម្ពុជា ធនាគារវីងនឹង ផ្តល់ប្រាក់កម្ចីរហូតដល់ 90% នៃតម្លៃរថយន្តសរុប  ហើយថែមទាំងអាចបង់រំលោះរហូតដល់ 72 ខែ ឬ 6 ឆ្នាំ រួមជាមួយនឹងអត្រាការប្រាក់ទាបសមរម្យ និងលក្ខខណ្ឌដែលអាចបត់បែនបាន។

    សូមជម្រាបថា AION គឺជារថយន្តអគ្គិសនីសុទ្ធ ដែលបំពាក់ដោយបច្ចេកវិទ្យាទំនើបចុងក្រោយដ៏ឆ្លាតវៃ។ រថយន្តអគ្គិសនី AION ត្រូវបានបានបង្កើតឡើងឲ្យរោងចក្រ​ AION ផ្ទាល់ទាំងអាគុយ និងគ្រឿងបង្គុំសំខាន់ៗដទៃទៀត។ បើនិយាយពីអាគុយ Magazine របស់ AION គឺជាអាគុយដែលមានស្ថេរភាព និងគុណភាពបំផុតទីមួយក្នុងពិភពលោក ដោយខាងរោងចក្របានធ្វើតេស្តយ៉ាងម៉ត់ចត់ និងត្រឹមត្រូវរួមមានការធ្វើតេស្ត ដោយបាញ់គ្រាប់កាំភ្លើង ហើយជាលទ្ធផលនៃការធ្វើតេស្តជាច្រើនសារ មិនបានបង្ហាញនូវសញ្ញារងគ្រោះនៃការផ្ទុះឬឆេះឡើយ ដែលនេះបានបង្ហាញពីប្រព័ន្ធសុវត្ថិភាពខ្ពស់ ដ៏គួរឲ្យកត់សម្គាល់របស់អាគុយរថយន្តនេះធៀបទៅនិងអាគុយរថយន្តដទៃ។  ហើយលើសពីនេះទៅទៀតអាគុយនេះបានបំពាក់នូវបច្ចេកវិទ្យានានារួមមាន ប្រព័ន្ធពន្លត់អគ្គីភ័យដោយស្វ័យប្រវត្តិ ប្រព័ន្ធរំសាយកំដៅកម្រិតខ្ពស់ ប្រព័ន្ធរក្សារអាយុកាលប្រើប្រាស់នៃអាគុយ និងមានការរចនាសម្ព័ន្ធអាគុយដោយស្រោបឲ្យអាលុយមីញូមគុណភាពខ្ពស់ការពារការប៉ះទង្គិចវត្ថុរឹងពេលបើកបរ ឬសត្វចង្រៃខាំ។

    EV Car ក្រុមហ៊ុនក្នុងស្រុក ឡានអគ្គិសនី
    Share. Facebook Telegram WhatsApp
    Previous ArticleSamsung Galaxy Tab S10+ និង Galaxy Tab S10 Ultra ថេបប្លេតសេរ៊ីថ្មី តម្លៃខ្ទង់ ១ពាន់ដុល្លារ ចេញលក់នៅក្នុងទីផ្សារប្រទេសឥណ្ឌាជាផ្លូវការហើយ!
    Next Article មកហើយ! មកហើយ! Ford Territory ស៊េរីឆ្នាំ២០២៥ ប្រភេទ Plug-in Hybrid

    Related Posts

    Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    January 10, 20261 Min Read

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.