ក្រុមហ៊ុន AION Cambodia ចុះអនុស្សរណៈនៃការយោគយល់លើកិច្ចសហប្រតិបត្តិការផ្តល់សេវាឥណទានជាមួយធនាគារវីង ដោយ អតិថិជនអាចទិញរថយន្ត AION គ្រប់ម៉ូដែលដោយទទួលបានទំហំកម្ចីខ្ពស់ពីធនាគារ វីង រហូតដល់ទៅ 100,000 ដុល្លារអាមេរិក ហើយថែមទាំងផ្តល់អត្រាការប្រាក់សមរម្យ និងលក្ខខណ្ឌសងត្រលប់វិញមានរយៈពេលវែងថែមទៀតផង។ លោក ម៉េង ហុង ប្រធានចាត់ការទូទៅនៃ AION Cambodia…
Browsing: EV Car
កាលពីពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីរបស់ប្រទេសកាណាដា លោក Justin Trudeau បានប្រកាសថា ប្រទេសកាណាដានឹងយកពន្ធ ១០០ភាគរយ លើរថយន្តអគ្គិសនីដែលនាំចូលពីប្រទេសចិន ក្នុងគោលបំណងដើម្បីការពារឧស្សាហកម្មរថយន្តក្នុងស្រុក។ ចំពោះការដាក់ពន្ធថ្មីនេះ ត្រូវបានមើលឃើញថា ជាផ្នែកមួយនៃការឆ្លើយតបបែបការពារឧស្សាហកម្មក្នុងស្រុកពីការបង្ហូរទុនចូលពីសំណាក់ក្រុមហ៊ុនបរទេស ជាពិសេសការនាំចូលរថយន្តអគ្គិសនីរបស់ប្រទេសចិន។ ទោះបីជាការដាក់ពន្ធថ្មីនេះ បានបង្ហាញពីបំណងល្អក្នុងការការពារការងារ និងផលិតផលក្នុងស្រុកក៏ដោយ ក៏មានការពិភាក្សាជាច្រើនបាននិយាយថា ការធ្វើបែបនេះ នឹងបង្កជាផលប៉ះពាល់ដ៏ធ្ងន់ធ្ងរសម្រាប់អ្នកប្រើប្រាស់របស់ខ្លួនទៅវិញទេ…
រថយន្តអគ្គិសនី មើលទៅហាក់ដូចជាអនាគតនៃការប្រើប្រាស់របស់មនុស្សសម័យទំនើប។ ហើយបេះដូងរបស់រថយន្តអគ្គិសនី គឺអាគុយរបស់វាហ្នឹងឯង តើវាប្រើបច្ចេកវិទ្យាអ្វីខ្លះ មានអ្វីខ្លះដែលអាចរុញឡានរាប់រយគីឡូក្រាម អាចបើកបរបានបានរាប់រយគីឡូម៉ែត្រ? រថយន្តអគ្គិសនីថ្មីភាគច្រើនសព្វថ្ងៃនេះ ប្រើប្រាស់បច្ចេកវិទ្យាថ្មដែលមានលក្ខណៈដូចគ្នា គឺបញ្ចូលថ្ម (Cell) ជាច្រើនចូលទៅកាន់មួយប្លុកៗ (Module) និងការផ្គុំជាច្រើនប្លុក បង្កើតបានជា កញ្ចប់អាគុយដ៏ធំ (Pack) ដែលពាសនៅបាតឡាន គឺប្រមាណជាពីរទៅបីម៉ែត្រ និងមានទម្ងន់រាប់រយគីឡូក្រាម។…