Browsing: ឡានអគ្គិសនី

នៅឆ្នាំ២០២៣ ស្រមោលនៃការសំងំផលិតឡានអគ្គិសនី Apple ហាក់ជាប់គាំង ប៉ុន្ដែមកដល់ឆ្នាំ២០២៤ មានរបាយការណ៍ថ្មីបង្ហាញថា យក្សបច្ចេកវិទ្យាមួយនេះ បានបង្កើនចំនួនអ្នកបើកបរសាកល្បងរបស់ខ្លួនដល់ ១៦២នាក់ ដែលជាការបង្ហាញពីការប្តេជ្ញាចិត្តជាថ្មីចំពោះបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិ។ ទន្ទឹមនឹងអ្នកបើកបរទាំងនេះ ក្រុមហ៊ុនមានរថយន្តដែលអាចបើកបរដោយស្វ័យប្រវត្តិបាន ដល់ទៅចំនួន ៦៨គ្រឿង។ ទោះជាដំណឹងលេចឮ តែនេះហាក់ជាដំណឹងរំភើបដល់ប្រិយមិត្ត Apple ត្បិតទោះក្នុងភាពស្រពេចស្រពិលពីអនាគត ឡាន Apple…

រថយន្តអគ្គិសនី មើលទៅហាក់ដូចជាអនាគតនៃការប្រើប្រាស់របស់មនុស្សសម័យទំនើប។ ហើយបេះដូងរបស់រថយន្តអគ្គិសនី គឺអាគុយរបស់វាហ្នឹងឯង តើវាប្រើបច្ចេកវិទ្យាអ្វីខ្លះ មានអ្វីខ្លះដែលអាចរុញឡានរាប់រយគីឡូក្រាម អាចបើកបរបានបានរាប់រយគីឡូម៉ែត្រ? រថយន្តអគ្គិសនីថ្មីភាគច្រើនសព្វថ្ងៃនេះ ប្រើប្រាស់បច្ចេកវិទ្យាថ្មដែលមានលក្ខណៈដូចគ្នា គឺបញ្ចូលថ្ម (Cell) ជាច្រើនចូលទៅកាន់មួយប្លុកៗ (Module) និងការផ្គុំជាច្រើនប្លុក បង្កើតបានជា កញ្ចប់អាគុយដ៏ធំ (Pack) ដែលពាសនៅបាតឡាន គឺប្រមាណជាពីរទៅបីម៉ែត្រ និងមានទម្ងន់រាប់រយគីឡូក្រាម។…

[ទីផ្សារបរទេស] ទីផ្សាររថយន្តអគ្គិសនីនៅប្រទេសអូស្ត្រាលីកំពុងតែមានការរីកចម្រើនខ្លាំង ដោយរយៈពេលបួនខែដំបូងនៃឆ្នាំ២០២២ មានរថយន្តសរុប ៧៦១៨គ្រឿង បានលក់ចេញលើទីផ្សារ ដែលមានកំណើនជាង ២០០% ធៀបនឹងរយៈពេលដូចគ្នា​កាល​ពីឆ្នាំមុន។ ក្នុងនោះដែរ រថយន្តដែលលក់ចេញបានច្រើនជាងគេគឺ Tesla Model 3 ដែលលក់ចេញបានសរុប ៤៤៦៩គ្រឿង និងតាមពីក្រោយ​ដោយ Hyundai Kona Electric (៣៩៤គ្រឿង)…