[ទីផ្សារបរទេស] ទីផ្សាររថយន្តអគ្គិសនីនៅប្រទេសអូស្ត្រាលីកំពុងតែមានការរីកចម្រើនខ្លាំង ដោយរយៈពេលបួនខែដំបូងនៃឆ្នាំ២០២២ មានរថយន្តសរុប ៧៦១៨គ្រឿង បានលក់ចេញលើទីផ្សារ ដែលមានកំណើនជាង ២០០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្នុងនោះដែរ រថយន្តដែលលក់ចេញបានច្រើនជាងគេគឺ Tesla Model 3 ដែលលក់ចេញបានសរុប ៤៤៦៩គ្រឿង និងតាមពីក្រោយដោយ Hyundai Kona Electric (៣៩៤គ្រឿង) ជាមួយរថយន្ត Mercedes-Benz EQA (៣៨៣គ្រឿង) និងរថយន្ត Hyundai Ioniq Electric (២៨២គ្រឿង)។
ចំណែក Volvo XC40 Recharge Pure Electric អាចលក់ចេញបាន ២៥៣គ្រឿង ហើយ MG ZS EV ដែលធ្លាប់នាំមុខរថយន្តអគ្គិសនីដទៃ (លើកលែង Tesla) អាចលក់ចេញបានប្រមាណ ១១១គ្រឿងប៉ុណ្ណោះ គិតត្រឹមខែមេសានេះ។
រថយន្តដែលលក់ចេញបានតិចជាងគេរួមមាន BMW i3 (៣គ្រឿង), រថយន្ត Jaguar I-Pace (៥គ្រឿង), រថយន្ត Renault Kangoo ZE (១២គ្រឿង) និង MX-30 លក់ចេញបានប្រមាណ ១៣គ្រឿង៕