Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»ចំណេញលើសចំណេញ! Changan និង Deepal នឹងមានប្រូម៉ូសិនពិសេស Mid-Year Sale ដ៏ធំមិនធ្លាប់មាន ប្រចាំឆ្នាំ ២០២៥
    ព័ត៌មានថ្មីៗ

    ចំណេញលើសចំណេញ! Changan និង Deepal នឹងមានប្រូម៉ូសិនពិសេស Mid-Year Sale ដ៏ធំមិនធ្លាប់មាន ប្រចាំឆ្នាំ ២០២៥

    July 4, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ChangAn បានចូលមកកាន់ទីផ្សារប្រទេសកម្ពុជាអស់ជាច្រើនឆ្នាំហើយ តាមរយ:ការនាំចូលផ្តាច់មុខដោយក្រុមហ៊ុន RMA Cambodia ជាមួយរត្តមានរថយន្តដែល ល្បីឈ្មោះគឺរថយន្ត SUV ប្រភេទ ៥កៅអី ChangAn CS55 Plus ដែលទទួលបាននូវការគាំទ្រ ក៏ដូចជាមានឈ្មោះបោះសម្លេងខ្លាំងនៅលើទីផ្សារកម្ពុជា រួមជាមួយម៉ូឌែលដែលទទួលបានការគាំទ្រខ្លាំង ផ្សេងៗទៀតផងដែរ។ ទន្ទឹមនឹងនេះ ChangAn ក៏កំពុងមានប្រូម៉ូសិនពាក់កណ្តាលឆ្នាំ Mid-Year Sale ដែលធំមិនធ្លាប់មានពីមុនមកផងដែរលើម៉ូឌែលរថយន្តរបស់ខ្លួនជាច្រើនម៉ូឌែល។ ដោយក្នុងនោះត្រកូល CS Series មានប្រូម៉ូសិនថែមកាតសាំងដែលស្មើនឹងទឹកប្រាក់ ១ ៥០០ដុល្លារភ្លាមៗ ដោយការផ្តល់ជូននេះ មានទាំងនៅលើរថយន្ត ChangAn CS15, CS35 Plus និង CS55 Plus។

    ពាណិជ្ជកម្ម

    ចំណែកម៉ូឌែលប្រណិតរបស់ Changan វិញក៏មានការផ្តល់ជូនពិសេសដូចគ្នាផងដែល គឺមានការថែមកាតសាំងដែលស្មើនឹងទឹកប្រាក់ចំនួន ២ ០០០ដុល្លារ ទៅលើត្រកូល UNI Series គឺរថយន្ត UNI-K និង UNI-T ដោយនេះជាឪកាសដ៏ល្អមួយសម្រាប់បងប្អូនដែលកំពុងតែស្រឡាញ់ ពេញចិត្ត ទៅលើរថយន្តរបស់ Changan ទាំងត្រកូល CS Series និង ត្រកូល UNI Series គឺពិសេសម្តង។

    ក្រៅពីរថយន្តដែលដំណើរការដោយប្រេងឥន្ធន: ក្នុងនោះសម្រាប់រថយន្តអគ្គិសនីម៉ាក Deepal ដែលជាម៉ាកយីហោស្ថិតក្រោម Changan វិញក៏មានប្រម៉ូសិនពិសេសដូចគ្នាផងដែរសម្រាប់ម៉ូឌែលឆ្នាំ២០២៤ នៅពេលដែលបងប្អូនទិញរថយន្ត Deepal ម៉ូឌែលឆ្នាំ២០២៤ណាមួយ បងប្អូននឹងទទួលបានការផ្តល់ជូនពិសេសរហូតដល់ ៣ ០០០ដុល្លារភ្លាមៗ រួមជាមួយការធានារហូតដល់រយ:ពេល ៨ឆ្នាំឬ ២៤ម៉ឺនគីឡូម៉ែត្រផងដែរ។

    កម្មវិធីប្រូម៉ូសិននេះនឹងចាប់ផ្តើមចាប់ពីថ្ងៃផ្សាយដំណឹងនេះរហូតដល់អស់ពីស្តុក។ ដូច្នេះកុំអោយឱកាសដ៏កម្រនេះកន្លងផុតទៅអោយសោះ ប្រញ៉ាប់ឡើង មកទទួលយកការផ្តល់ជូនប្រូម៉ូសិនពិសេសនេះ រួសរាន់ឡើងស្តុកមានកំណត់។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ Changan Hotline: 011 999 375 | Deepal Hotline: 078 999 795៕

    Share. Facebook Telegram WhatsApp
    Previous Articleចិនកំពុងតែខិតខំត្រួតពិនិត្យការនាំចេញរថយន្តប្រើប្រាស់រួច និងដាក់ច្បាប់តឹងរាំងការនាំចេញ “រថយន្តសូន្យគីឡូម៉ែត្រ” ទៅទីផ្សារបរទេស
    Next Article iPhone 17 Pro Max នឹងក្លាយជាទូរស័ព្ទដំបូងគេរបស់ Apple ដែលទទួលបានថាមពលថ្មធំដល់ 5000mAh!

    Related Posts

    រុស្ស៊ី បង្ហាញប្រព័ន្ធការពារដែនអាកាសថ្មីរបស់ខ្លួន បង្កើតឡើងជាពិសេសសម្រាប់បំពាក់នៅលើយន្តហោះគ្មានមនុស្សបើក Shahed!

    January 7, 20261 Min Read

    ធ្លាប់ស្គាល់តែឈ្មោះ? ឥឡូវមកស្គាល់ប្រវត្តិខ្លះៗ របស់មហាសេដ្ឋីពិភពលោក Elon Musk!

    January 6, 20261 Min Read

    បាត់មុខ ២៨ ឆ្នាំ! នាវាចម្បាំងខ្លាំងបំផុតរបស់រុស្ស៊ី បង្ហាញខ្លួនសារជាថ្មី!

    January 6, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.