Zach Yadegari ដែលជាស្ថាបនិក និងជាអ្នកបង្កើតកម្មវិធីមួយឈ្មោះថា Cal AI។ កម្មវិធីដែលប្រើប្រាស់ AI មកគណនាចំនួនកាឡូរី សារធាតុចិញ្ចឹមនៅក្នុងអាហារដែលយើងបរិភោគ។ បើតាមការសម្ភាសន៍មួយ លោកចាប់ផ្តើមរៀនសរសេរកូដ តាមយូធូបតាំងពីអាយុ ៧ ឆ្នាំមកម្ល៉េះ។ ចំណែកនៅអាយុ ១០ឆ្នាំ លោកចាប់ផ្តើមបង្រៀនសរសេរកូដដល់សិស្សដទៃទៀត ដោយរកបាន ៣០ដុល្លារ…
Browsing: គំនិតអាជីវកម្ម
WhatsApp ជាកម្មវិធីទំនាក់ទំនងមួយដែលស្រដៀងនឹង Messenger, Telegram មានមនុស្សប្រើប្រាស់រាប់លាននាក់នៅលើពិភពលោក។ កម្មវិធីនេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០០៩ ដោយលោក Jan Koum និងលោក Brian Acton។ មុននឹងបង្កើតកម្មវិធីនេះឡើងមក អ្នកទាំងពីរធ្លាប់ជាបុគ្គលិករបស់ក្រុមហ៊ុន Yahoo! ជាង ១០ ឆ្នាំមកហើយ។ ទើបនៅឆ្នាំ…
ស្ករចេក គឺជាផលិតផលខ្មែរយើងមួយ ដែលបានកែច្នៃពីផ្លែចេកទុំ ទៅជាស្ករ អាចទទួលទានដូចស្ករទូទៅដែរ។ បច្ចុប្បន្នត្រូវបានផលិតឡើងដោយ សហគ្រាសមួយស្ថិតនៅស្រុកចំការលើគឺ សហគ្រាស គំនិតថ្មី។ សហគ្រាសគំនិតថ្មី ជាសហគ្រាសបង្កើតឡើងដោយកូនខ្មែរ នៅក្នុងឆ្នាំ ២០១៣។ មកដល់ឥឡូវនេះចូល ១២ឆ្នាំហើយ។ ការចាប់ផ្តើមគំនិតអាជីវកម្មមួយនេះគឺ ខណៈពេលដែលទិន្នផលផ្លែចេកនៅតំបន់មួយចំនួននៅស្រុកចំការលើ មិនមានទីផ្សារ និងសល់ច្រើនទុំចោលពេញចំការ។ ដូច្នេះទើបបំផុសឲ្យមានគំនិតប្លែកក្នុងការកែច្នៃ…
Olivier Bernhard គឺជាអតីតអត្តពលិកប្រទេសស្វីស ដែលបានឈ្នះពានរង្វាន់ជើងឯកពិភពលោក និងជើងឯកស្វីសក្នុងការប្រកួត Triathlon និង Duathlon។ ក្រោយពីប្រកាសចូលនិវត្តន៍ លោកក៏បានសម្រេចចិត្តបង្កើតម៉ាកយីហោស្បែកជើងផ្ទាល់ខ្លួន On ឡើងមក។ នៅកាលនោះ លោកបានបង្ហាញគំនិតផលិតស្បែកជើងទៅកាន់ក្រុមហ៊ុន Nike មុនគេ ប៉ុន្តែគំនិតលោកត្រូវបានក្រុមហ៊ុនបដិសេធភ្លាមៗ។ លោក Olivier Bernhard…
អ្នកស្រី Sonia Cheng ត្រូវជាកូនស្រីរបស់លោក Henry Cheng ដែលជាមហាសេដ្ឋី និងម្ចាស់ក្រុមហ៊ុន New World Development កំពូលក្រុមហ៊ុនក្នុងវិស័យអចលនទ្រព្យ និងបដិសណ្ឋារកិច្ចប្រចាំហុងកុង។ Sonia Cheng កើតនៅឆ្នាំ ១៩៨០ បានបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ Harvard ជាមួយនឹងមុខជំនាញ…
Meituan ដែលជាក្រុមហ៊ុនដឹកជញ្ជូនខ្នាតយក្សមួយប្រចាំប្រទេសចិន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១០ ដោយមានលោក Wang Xing ជាស្ថាបនិក។ មុននឹងទទួលបានជោគជ័យដូចសព្វថ្ងៃ លោកធ្លាប់មានបទពិសោធន៍បរាជ័យជាច្រើនរួចមកហើយ។ ជាក់ស្តែង មុននឹងចាប់ផ្តើមបង្កើត Meituan លោកជាស្ថាបនិកបណ្តាញសង្គមមួយឈ្មោះថា Duoduoyou តែត្រូវបរាជ័យព្រោះខ្វះបទពិសោធន៍ និងគម្រោងអាជីវកម្មមិនច្បាស់លាស់។ លើកទី២ និងលើកទី៣ លោកក៏បានបង្កើតគេហទំព័របណ្តាញសង្គមដដែល…
លោក Jack Ma ស្ថាបនិកក្រុមហ៊ុនពាណិជ្ជកម្ម Alibaba កើតនៅឆ្នាំ ១៩៦៤ មានស្រុកកំណើតនៅ Hangzhou ខេត្ត Zhejiang ប្រទេសចិន បច្ចុប្បន្នមានវ័យ ៦១ ឆ្នាំ។ ឪពុកម្តាយលោកមិនមែនជាអ្នកធូរធារនោះទេ ថ្វីត្បិតតែបែបនេះ ក៏លោកមិនទោរទន់តាមវាសនាដែរ។ លោកខិតខំប្រឹងប្រែងសិក្សាតាំងពីនៅកុមារ ជាពិសេសនោះគឺភាសា…
ម៉ាកយីហោស៊ុបចិនមួយនេះ ជាប់ឈ្មោះជាហាងដែលមានសេវាកម្មល្អ និងបរិយាកាសល្អបំផុតមួយ។ Haidilao គឺជាហាងហតផតដ៏ល្បីមួយរបស់ប្រទេសចិន ត្រូវបានដំណើរការក្នុងឆ្នាំ ១៩៩៤ ដោយលោក Zhang Yong។ លោកជាអតីតបុគ្គលិករោងចក្រផលិតត្រាក់ទ័រមួយកន្លែង ប៉ុន្តែមានកូនចិត្តមួយចង់បង្កើតអាជីវកម្មផ្ទាល់ខ្លួន ក៏បានចូលហ៊ុនគ្នាជាមួយមិត្តភក្តិមកបើកហាងហតផតមួយឡើង ទាំងមិនធ្លាប់មានបទពិសោធន៍ទៅលើមុខរបរមួយនេះទាល់តែសោះ។ លោក Zhang Yong ជាចុងភៅប្រចាំហាង ដោយបានរៀនធ្វើទឹកស៊ុបពីសៀវភៅរូបមន្តដែលលោកបានទិញ។ Haidilao…
BYD ជាម៉ាករថយន្តអគ្គិសនីដ៏ល្បីល្បាញ និងកំពុងតែពេញនិយមមួយត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៩៥ ដោយលោក Wang Chuanfu។ ទម្រាំតែទទួលបានភាពជោគជ័យដូចសព្វថ្ងៃនេះ ខ្សែជីវិតលោកគឺមានប្រវត្តិជូរចត់ស្ទើរតែមិនគួរឲ្យជឿ។ លោកកើតនៅឆ្នាំ ១៩៦៦ ជាអតីតក្មេងកំព្រា ដែលមានគ្រួសារជាកសិករ រស់នៅក្នុងតំបន់ដាច់ស្រយាលមួយនៃខេត្តអានហ៊ួយ ប្រទេសចិន។ លោក Wang បាត់បង់ឪពុកម្តាយពេលកំពុងរៀននៅមធ្យមសិក្សា និងមករស់នៅជាមួយបងប្រុស និងបងថ្លៃ…
នៅឆ្នាំ ២០២៥ នេះ តាមការចុះផ្សាយរបស់ The World Street Journal ម៉ាកយីហោ Mixue Bingcheng កំពុងទទួលបានចំណាត់ថ្នាក់លេខ ១ ក្លាយជា Fast Food Chain ឬហាងអាហាររហ័សដែលមានទីតាំងច្រើនជាងគេនៅលើពិភពលោក។ ជាមួយនឹងទីតាំងចំនួនជាង ៤៦០០០…
