Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»គំនិតអាជីវកម្ម»ឪពុកខ្លាំង កូនក៏មិនធម្មតា! មកស្គាល់អ្នកស្នងត្រកូលក្រុមហ៊ុន Rosewood Hotel Group
    គំនិតអាជីវកម្ម

    ឪពុកខ្លាំង កូនក៏មិនធម្មតា! មកស្គាល់អ្នកស្នងត្រកូលក្រុមហ៊ុន Rosewood Hotel Group

    October 20, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    អ្នកស្រី Sonia Cheng ត្រូវជាកូនស្រីរបស់លោក Henry Cheng ដែលជាមហាសេដ្ឋី និងម្ចាស់ក្រុមហ៊ុន New World Development កំពូលក្រុមហ៊ុនក្នុងវិស័យអចលនទ្រព្យ និងបដិសណ្ឋារកិច្ចប្រចាំហុងកុង។ 

    ពាណិជ្ជកម្ម

    Sonia Cheng កើតនៅឆ្នាំ ១៩៨០ បានបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ Harvard ជាមួយនឹងមុខជំនាញ គណិតវិទ្យា និងសេដ្ឋកិច្ច។ មុនពេលចូលមកគ្រប់គ្រងអាជីវកម្មគ្រួសារ Sonia ទទួលបានបទពិសោធន៍ការងារនៅធនាគារ និងក្រុមហ៊ុនវិនិយោគដូចជា Morgan Stanley និង Warburg Pincus។ បទពិសោធន៍ផ្នែកហិរញ្ញវត្ថុ និងការវិនិយោគនេះហើយ ធ្វើឲ្យអ្នកស្រីមានចក្ខុវិស័យវែងឆ្ងាយ ក្នុងការដឹកនាំជំនួញគ្រួសារ។

    នៅឆ្នាំ ២០១១ ក្នុងវ័យ ៣១ឆ្នាំ អ្នកស្រី Sonia Cheng បានឡើងកាន់តំណែងជានាយិកាប្រតិបត្តិ Rosewood Hotel Group បន្តពីឪពុក។ ជាបណ្តុំអាជីវកម្មដ៏ធំមួយប្រចាំហុងកុង មានប្រមាណជាង ៣០ សាខាកំពុងប្រតិបត្តិនៅ ២១ ប្រទេស។ លើសពីនេះលោកស្រី ក៏ជាអនុប្រធានប្រត្តិបត្តិនៃក្រុមហ៊ុន Chow Tai Fook Jewelry Group ដែលជាក្រុមហ៊ុនគ្រឿងអលង្ការចាស់វស្សាមួយនៅហុងកុង។

    Sonia Cheng មិនត្រឹមតែជាអ្នកស្នងត្រកូល និងជំនួញរបស់គ្រួសារប៉ុណ្ណោះទេ ថែមទាំងជាមេដឹកនាំដ៏មានឥទ្ធិពល និងមានសមត្ថភាពមួយរូបផងដែរ។ ចាប់ពីឆ្នាំ ២០១១ ក្រោមការដឹកនាំរបស់អ្នកស្រី បានអភិវឌ្ឍន៍ Rosewood ក្លាយជាក្រុមហ៊ុនសណ្ឋាគារប្រណីតមួយក្នុងចំណោមក្រុមហ៊ុនជាច្រើននៅលើពិភពលោក។ 

    តាមរយៈបទសម្ភាសន៍មួយអ្នកស្រីបានលើកឡើងថា នៅក្នុងវិស័យបដិសណ្ឋាកិច្ចនេះ ការរចនាបថ ការរៀបចំមានភាពប្រណិត ជាមួយនឹងយុទ្ធសាស្រ្តទីផ្សារល្អគឺរឿងសំខាន់មួយ។ ប៉ុន្តែបើមិនមានមនុស្សត្រឹមត្រូវនៅពីក្រោយនោះទេ ដូច្នេះអាជីវកម្មនេះមិនអាចរឹងមាំបានយូរឡើយ ការជ្រើសរើសមនុស្សមកធ្វើការជាមួយ ចាំសហការនៅពីក្រោយគឺសំខាន់ណាស់។ មានការសហការគ្នា ការចែករំលែកគំនិតគ្នា ទើបអាចជួយឲ្យអាជីវកម្មមួយដំណើរការបានយ៉ាងរលូន។ 

    BizNews rosewoodgroup soniacheng
    Share. Facebook Telegram WhatsApp
    Previous Articleជាមួយគ្នានឹងការបង្កើនការរវិនិយោគរបស់ខ្លួននៅក្នុងប្រទេសចិន Apple ក៏នឹងពង្រីកសង្វាក់ផលិតកម្មរបស់ខ្លួននៅក្នុងប្រទេសវៀតណាមផងដែរ!
    Next Article ប្រើពេលដល់ទៅ ២៤ឆ្នាំ ទើប Colonel Sanders អាចបង្កើត KFC ដោយជោគជ័យបាន

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.