Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ប្រវត្តិអាជីវកម្ម»ប្រើពេលដល់ទៅ ២៤ឆ្នាំ ទើប Colonel Sanders អាចបង្កើត KFC ដោយជោគជ័យបាន
    ប្រវត្តិអាជីវកម្ម

    ប្រើពេលដល់ទៅ ២៤ឆ្នាំ ទើប Colonel Sanders អាចបង្កើត KFC ដោយជោគជ័យបាន

    October 20, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    KFC ឬ Kentucky Fried Chicken ត្រូវបានបង្កើតឡើងដោយលោក Colonel Sanders ក្នុងឆ្នាំ 1952។

    លោក Sanders មិនមែនកើតនៅក្នុងគ្រួសារធូរធារនោះទេ វ័យកុមារភាពលោកក៏មិនសូវមានអនុស្សាវរីយ៍ល្អនោះដែរ ទើបធ្វើឲ្យលោកសម្រេចចិត្តចាកចេញពីផ្ទះនៅអាយុ ១៣ ឆ្នាំ។ បើមើលលើជីវិតលោកវិញគឺពោរពេញដោយការងារ លោកធ្វើជាអ្នកពន្លត់អគ្គីភ័យ អ្នកលក់ធានារ៉ាបរង និងជាអ្នកគ្រប់គ្រងស្ថានីយ៍ប្រេងឥន្ធនៈ។

    ពាណិជ្ជកម្ម

    ដើម្បីរកប្រាក់បន្ថែម លោកក៏ចាប់ផ្តើមដាក់លក់ម្ហូប និងមាន់បំពងនៅស្ថានីយ៍ប្រេងឥន្ធនៈដែលលោកធ្វើការ។ មិនយូរប៉ុន្មាន មាន់បំពងលោកគឺលក់ដាច់ខ្លាំង រហូតល្បីដល់អ្នករស់នៅរដ្ឋផ្សេងៗទៀត។ ព្រោះតែកំណើនអ្នកទិញច្រើន លោកក៏សម្រេចចិត្តជួលស្ថានីយ៍ទាំងមូល ប្រែក្លាយទៅជាភោជនីយដ្ឋានពេញលក្ខណៈមួយនៅ Corbin។

    ដើម្បីឲ្យភ្ញៀវទទួលបានរសជាតិល្អឥតខ្ចោះមួយ លោកបានបន្តកែច្នៃរូបមន្តជាច្រើនដង ជាមួយនឹងការប្រើប្រាស់គ្រឿងផ្សំដល់ទៅ ១១មុខ ត្រូវបានគេស្គាល់ថាជារូបមន្តសម្ងាត់របស់មាន់បំពង KFC។

    នៅឆ្នាំ ១៩៣៩ KFC បានបើកសាខាមួយកន្លែងទៀតនៅ​ Asheville រដ្ឋ North Carolina មានឈ្មោះថា Sanders Court & Café។ ប៉ុន្តែ ត្រូវបានបិទវិញបន្ទាប់ពីបើកបានប៉ុន្មានឆ្នាំ ក៏ព្រោះតែមានបញ្ហាភ្លើងឆេះ និងសង្រ្គាមលោកលើកទី២ផ្ទុះឡើង។ នៅឆ្នាំ ​១៩៥៥ វិញ​ ដោយសារតែគម្រោងធ្វើផ្លូវហាយវេរ ធ្វើឲ្យភោជនីយដ្ឋានលោកមួយទៀតនៅ Corbin បានបាត់បង់ចំណូលយ៉ាងខ្លាំង ដោយមិនអាចទប់ទល់តទៅទៀត លោកក៏បង្ខំចិត្តលក់ហាងនេះចេញ។

    វិធីចុងក្រោយដែលលោកមាននៅពេលនោះគឺ ការលក់រូបមន្ត និងម៉ាកយីហោ KFC។ លោកបើកឡានពីទីក្រុងមួយទៅមួយ ដើម្បីស្វែងរកដៃគូរសហការក្នុងវ័យ ៦៦ឆ្នាំ។  លោក Sanders ត្រូវបានហាងជាង​​ ១០០០​ កន្លែងបដិសេធសំណើរលោក។ ទីបំផុត លោកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសិទ្ធផ្តាច់មុខដំបូងគេ ជាមួយហាងមួយកន្លែងនៅរដ្ឋ Utah។

    រីឯនៅឆ្នាំ ១៩៦៣ KFC មានសាខាដល់ទៅ ៦០០ ទីតាំងទូទាំងសហរដ្ឋអាមេរិក។ អាជីវកម្មរីកចម្រើនខ្លាំង ធ្វើឲ្យលោក Sanders ពិបាកក្នុងការគ្រប់គ្រង ព្រោះនៅឆ្នាំនោះលោកមានវ័យ ៧០ឆ្នាំហើយ។ ដូច្នេះនៅឆ្នាំ ​១៩៦៤ KFC បានលក់ទៅឲ្យលោក John Brown និង Jack Massey ក្នុងតម្លែ ២លានដុល្លារ ជាមួយនឹងលក្ខខណ្ឌដូចជា ការរក្សារូបមន្តដើម រក្សាឈ្មោះ និងរូបលោកសម្រាប់ម៉ាកយីហោ KFC។

    តាមរយៈព័ត៌មានខាងលើអាចសន្និដ្ឋានបានថា មិនមែនជារឿងងាយស្រួលទេក្នុងការចាប់ផ្តើមអ្វីមួយ។ លោក Colonel Sanders ជាឧទាហរណ៍ជាក់ស្តែង ការតស៊ូ ការលះបង់របស់លោកប្រហែល ២៤ឆ្នាំ ទើបធ្វើឲ្យម៉ាកយីហោ KFC ប្រែក្លាយទៅជាហាងមាន់បំពងលំដាប់ពិភពលោក មានសាខារាប់ពាន់កន្លែងនៅជាង ១៤០ ប្រទេស។ ដោយឡែកក៏បានបង្ហាញពីសារៈសំខាន់នៃការតស៊ូ និងឆន្ទៈក្នុងការជំនះបញ្ហា។ ម៉្យាងវិញទៀត បងប្អូនត្រូវចាំថា មិនយឺតពេលក្នុងការបន្តធ្វើអ្វីដែលជាក្តីសុបិនរបស់អ្នក។

    BizNews Colonel Sander Fast Food KFC
    Share. Facebook Telegram WhatsApp
    Previous Articleឪពុកខ្លាំង កូនក៏មិនធម្មតា! មកស្គាល់អ្នកស្នងត្រកូលក្រុមហ៊ុន Rosewood Hotel Group
    Next Article កុំចាប់ចិត្តតែក្មេងតូច OnePlus 15 ពេកបងប្អូន មើលបងធំ iQOO 15 នេះផង!

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.