Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»គំនិតអាជីវកម្ម»Haidilao! យុទ្ធសាស្រ្តខុសគេបន្តិច ធ្វើឲ្យហាងស៊ុបមួយនេះល្បីល្បាញជុំវិញពិភពលោក
    គំនិតអាជីវកម្ម

    Haidilao! យុទ្ធសាស្រ្តខុសគេបន្តិច ធ្វើឲ្យហាងស៊ុបមួយនេះល្បីល្បាញជុំវិញពិភពលោក

    October 13, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ម៉ាកយីហោស៊ុបចិនមួយនេះ ជាប់ឈ្មោះជាហាងដែលមានសេវាកម្មល្អ និងបរិយាកាសល្អបំផុតមួយ។ Haidilao គឺជាហាងហតផតដ៏ល្បីមួយរបស់ប្រទេសចិន ត្រូវបានដំណើរការក្នុងឆ្នាំ ១៩៩៤ ដោយលោក Zhang Yong។

    ពាណិជ្ជកម្ម

    លោកជាអតីតបុគ្គលិករោងចក្រផលិតត្រាក់ទ័រមួយកន្លែង ប៉ុន្តែមានកូនចិត្តមួយចង់បង្កើតអាជីវកម្មផ្ទាល់ខ្លួន​ ក៏បានចូលហ៊ុនគ្នាជាមួយមិត្តភក្តិមកបើកហាងហតផតមួយឡើង ទាំងមិនធ្លាប់មានបទពិសោធន៍ទៅលើមុខរបរមួយនេះទាល់តែសោះ។ លោក Zhang Yong ជាចុងភៅប្រចាំហាង ដោយបានរៀនធ្វើទឹកស៊ុបពីសៀវភៅរូបមន្តដែលលោកបានទិញ។ Haidilao ចាប់ផ្តើមបង្កើតដំបូងនៅខេត្ត Sichuan ​ជាមួយនឹងតង់មួយ ដែលដាក់បានតែ ៤ តុប៉ុណ្ណោះ។ 

    ហាងស៊ុបនេះ គឺមិនខុសពីហាងផ្សេងៗនោះទេ មិនមានចំណុចទាក់ទាញ ដែលធ្វើឲ្យចំនួនលក់មានការធ្លាក់ចុះ។ លោក Zhang Yong និងមិត្តភក្តិបានស្វែងរកវិធីសាស្រ្តជាច្រើន ដើម្បីទាក់ទាញអតិថិជនចូលកន្លែងរបស់ពួកគេវិញ។ ដោយបានបញ្ចូលនូវការសំដែងសៀក សេវាកម្មធ្វើក្រចក នំចំណីគ្រប់ប្រភេទសម្រាប់ទុកជូនភ្ញៀវពេលកំពុងរង់ចាំជាដើម។ សូម្បីតែសព្វថ្ងៃ ក៏នៅមានសេវាកម្មទាំងអស់នេះ ថែមទាំងល្អជាងមុនទៀត។

    ជាវិធីសាស្រ្តមួយដែលជួយឲ្យដំណើរការហាងបានល្អមានអតិថិជនជាហូរហែរ ក៏ព្រោះតែ​ចំណុចប្លែកៗរបស់ពួកគេក្នុងការធ្វើអាជីវកម្ម។ នៅដើមឆ្នាំ ២០១០ Haidilao ចាប់ផ្តើមល្បីល្បាញនៅក្នុងប្រទេសចិន អាចពង្រីកហាងបានដល់ទៅ​ជាង ១០០ កន្លែង។ ចំណែកក្នុងឆ្នាំ ២០១១ ជាប់ជាម៉ាកយីហោល្បីឈ្មោះបំផុតប្រចាំប្រទេស។ 

    បើក្រឡេកមកមើលការគ្រប់គ្រងអាជីវកម្មវិញ លោក Zhang Yong ជាស្ថាបនិកគឺផ្តោតទៅលើសេវាកម្ម អនាម័យ និងរសជាតិជាចម្បង។ ក្រុមហ៊ុនសង្កត់ធ្ងន់ទៅលើការផ្តល់ជូន បរិយាកាសសប្បាយរីករាយ ជាមួយនឹងសេវាកម្មល្អបំផុត ធ្វើឲ្យភ្ញៀវទទួលបានអារម្មណ៍ល្អ និងចង់ទៅម្តងទៀត។ ជាពិសេសនោះ គឺផ្តល់ឱកាសឲ្យបុគ្គលិកហ៊ានបញ្ចេញមតិក្នុងការសម្រេចចិត្ត ដើម្បីផ្តល់ជូនបទពិសោធន៍ល្អដល់អតិថិជន។ 

    បច្ចុប្បន្ន Haidilao មិនមែនល្បីតែនៅប្រទេសចិននោះទេ ប៉ុន្តែក៏មានវត្តមាននៅក្នុង ១៥ ប្រទេស ជាមួយនឹងហាង ១៥០០ កន្លែងកំពុងដំណើរការ។ មេរៀនដែលទទួលបាន Haidilao គឺការធ្វើអាជីវកម្ម ត្រូវតែស្វែងរកអ្វីខុសគេ មកធ្វើជាចំណុចពិសេស និងចំណុចខ្លាំងរបស់ខ្លួន ទើបអាចធ្វើឲ្យយើងលេចធ្លោ និងជួយឲ្យមុខរបរយើងកាន់តែប្រសើរ។

    China Haidilao Hotpot គំនិតអាជីវកម្ម
    Share. Facebook Telegram WhatsApp
    Previous Articleស្ថាបនិកក្រុមហ៊ុន BYD! តស៊ូពីជីវិតក្មេងកំព្រា រហូតក្លាយជាកំពូលមហាសេដ្ឋីប្រចាំប្រទេស
    Next Article កុំចាប់ចិត្តតែ Xiaomi 17 Pro Max និង iPhone 17 Pro Max ពេកបងប្អូន មើលស្តេចកាមេរ៉ា vivo X300 Pro នេះផង!

    Related Posts

    Buick Electra E7 ត្រូវបានបង្ហាញជាផ្លូវការជា SUV Plug-in Hybrid អាចបើកបានរហូតដល់ 1,600 គីឡូម៉ែត្រ

    January 12, 20261 Min Read

    Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    January 10, 20261 Min Read

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.