ម៉ាកយីហោស៊ុបចិនមួយនេះ ជាប់ឈ្មោះជាហាងដែលមានសេវាកម្មល្អ និងបរិយាកាសល្អបំផុតមួយ។ Haidilao គឺជាហាងហតផតដ៏ល្បីមួយរបស់ប្រទេសចិន ត្រូវបានដំណើរការក្នុងឆ្នាំ ១៩៩៤ ដោយលោក Zhang Yong។ លោកជាអតីតបុគ្គលិករោងចក្រផលិតត្រាក់ទ័រមួយកន្លែង ប៉ុន្តែមានកូនចិត្តមួយចង់បង្កើតអាជីវកម្មផ្ទាល់ខ្លួន ក៏បានចូលហ៊ុនគ្នាជាមួយមិត្តភក្តិមកបើកហាងហតផតមួយឡើង ទាំងមិនធ្លាប់មានបទពិសោធន៍ទៅលើមុខរបរមួយនេះទាល់តែសោះ។ លោក Zhang Yong ជាចុងភៅប្រចាំហាង ដោយបានរៀនធ្វើទឹកស៊ុបពីសៀវភៅរូបមន្តដែលលោកបានទិញ។ Haidilao…