Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»គំនិតអាជីវកម្ម»ស្ថាបនិកក្រុមហ៊ុន BYD! តស៊ូពីជីវិតក្មេងកំព្រា រហូតក្លាយជាកំពូលមហាសេដ្ឋីប្រចាំប្រទេស
    គំនិតអាជីវកម្ម

    ស្ថាបនិកក្រុមហ៊ុន BYD! តស៊ូពីជីវិតក្មេងកំព្រា រហូតក្លាយជាកំពូលមហាសេដ្ឋីប្រចាំប្រទេស

    October 13, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    BYD ជាម៉ាករថយន្តអគ្គិសនីដ៏ល្បីល្បាញ និងកំពុងតែពេញនិយមមួយត្រូវ​បានបង្កើតឡើងតាំងពីឆ្នាំ ១៩៩៥ ដោយលោក Wang Chuanfu។ ទម្រាំតែទទួលបានភាពជោគជ័យដូចសព្វថ្ងៃនេះ ខ្សែជីវិតលោកគឺមានប្រវត្តិជូរចត់ស្ទើរតែមិនគួរឲ្យជឿ។

    ពាណិជ្ជកម្ម

    លោកកើតនៅឆ្នាំ ១៩៦៦ ជាអតីតក្មេងកំព្រា ដែលមានគ្រួសារជាកសិករ រស់នៅក្នុងតំបន់ដាច់ស្រយាលមួយ​នៃខេត្តអានហ៊ួយ ប្រទេសចិន។ លោក Wang បាត់បង់ឪពុកម្តាយពេលកំពុងរៀននៅមធ្យមសិក្សា និងមករស់នៅជាមួយបងប្រុស និងបងថ្លៃ ដែលជាអ្នកទំនុកបម្រុងការសិក្សារដល់លោក។ លោក Wang តស៊ូ និងខិតខំរៀនរហូតទទួលបានបរិញ្ញាបត្រពីសកលវិទ្យាល័យបច្ចេកវិទ្យា និងអនុបណ្ឌិតពីវិទ្យាស្ថាន Beijing Non-Ferrous Metal General។

    នៅឆ្នាំ ១៩៩៣ លោកទទួលបានតំណែងជាអ្នកគ្រប់គ្រងទូទៅក្នុងក្រុមហ៊ុន Bige Battery។ ចំណែកនៅឆ្នាំ ១៩៩៥ លោកបានបង្កើត BYD ឡើងជាក្រុមហ៊ុនផលិត​ថ្មទូរស័ព្ទជាមួយនឹងដើមទុន ៣០ មុឺនដុល្លារដែលបានខ្ចីពីបងប្អូនជីដូនមួយ។

    ទើបនៅអំឡុងឆ្នាំ ២០០០ ក៏ចាប់ផ្តើមគម្រោងផលិតរថយន្តហៅថា BYD Auto។ រថយន្តដែលបានផលិតមុនគេនោះគឺ BYD F3 ចេញលក់ជាផ្លូវការនៅឆ្នាំ ២០០៥។

    នៅឆ្នាំ ២០០៨ វិញ កំពូលអ្នកវិនិយោគជនជាតិអាមេរិកលោក Warren Buffet បានចំណាយប្រាក់ ២៣០​ លានដុល្លារ ក្នុងការទិញយកភាគហ៊ុនក្រុមហ៊ុន BYD។ នេះជាការវិនិយោគធំមួយរបស់លោកជាលើកដំបូងក្នុងប្រទេសចិន។ ការទិញនិងលក់ភាគហ៊ុននេះ ជាពេលវេលាមាសប្រាក់មួយរបស់ BYD និងលោក Wang Chuanfu ​ពីព្រោះបានធ្វើឲ្យកេរ្តិ៍ឈ្មោះក្រុមហ៊ុនល្បីសុសសាយ លើឆាកជំនួញអន្តរជាតិ។

    នៅឆ្នាំ ២០២៤ BYD បានក្លាយជាកំពូលក្រុមហ៊ុនផលិតរថយន្តអគ្គិសនី (EV) ដែលមានការលក់ និងចែកចាយរថយន្តចំនួន ៤ លានជាងគ្រឿង កើនឡើងដល់ទៅ ៤១.៣% បើប្រៀបធៀបជាមួយនឹងឆ្នាំមុន។ រួមទាំងជាប់ចំណាត់ថ្នាក់លេខ ១ ជាក្រុមហ៊ុនរកចំណូលបានច្រើនជាងគេនៅត្រីមាសទី ១ នៃឆ្នាំ ២០២៥ ទៀតផង។ ស្របពេលដែលតម្លៃរបស់ក្រុមហ៊ុន BYD ឡើងដល់ទៅ ១៣៩ ពាន់លានដុល្លារ ជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំមួយប្រចាំពិភពលោក។

    នេះបង្ហាញឲ្យឃើញថា ស្ថាបនិក BYD រូបនេះបានផ្លាស់ប្តូរជោគវាសនាលោក​ដោយខ្លួនឯងផ្ទាល់ ជាមួយនឹងចំណេះដឹង សមត្ថភាព ការខិតខំប្រឹងប្រែង ភាពច្នៃប្រឌិតរបស់លោកក្នុងការបង្កើតក្រុមហ៊ុន BYD នេះឡើងមក។ ក្នុងនាមជាអ្នកដឹកនាំ និងសហគ្រិនមួយរូប លោកតែងតែព្យាយាមបង្កើតអ្វីថ្មី ឲ្យដូចពាក្យស្លោកដែលលោកតែងតែលើកឡើងនោះគឺ និយាយតិច តែធ្វើច្រើន។

     

     

    BYD China wangchuanfu គំនិតអាជីវកម្ម
    Share. Facebook Telegram WhatsApp
    Previous ArticleElon Musk បង្ហាញសេវាកម្មដឹកជញ្ជូនថ្មីរបស់ខ្លួន មានតម្លៃដល់ទៅ ១០០លានដុល្លារឯណ្ណោះ នៅក្នុងមួយតោន!
    Next Article Haidilao! យុទ្ធសាស្រ្តខុសគេបន្តិច ធ្វើឲ្យហាងស៊ុបមួយនេះល្បីល្បាញជុំវិញពិភពលោក

    Related Posts

    Buick Electra E7 ត្រូវបានបង្ហាញជាផ្លូវការជា SUV Plug-in Hybrid អាចបើកបានរហូតដល់ 1,600 គីឡូម៉ែត្រ

    January 12, 20261 Min Read

    Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    January 10, 20261 Min Read

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.