BYD ជាម៉ាករថយន្តអគ្គិសនីដ៏ល្បីល្បាញ និងកំពុងតែពេញនិយមមួយត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៩៥ ដោយលោក Wang Chuanfu។ ទម្រាំតែទទួលបានភាពជោគជ័យដូចសព្វថ្ងៃនេះ ខ្សែជីវិតលោកគឺមានប្រវត្តិជូរចត់ស្ទើរតែមិនគួរឲ្យជឿ។ លោកកើតនៅឆ្នាំ ១៩៦៦ ជាអតីតក្មេងកំព្រា ដែលមានគ្រួសារជាកសិករ រស់នៅក្នុងតំបន់ដាច់ស្រយាលមួយនៃខេត្តអានហ៊ួយ ប្រទេសចិន។ លោក Wang បាត់បង់ឪពុកម្តាយពេលកំពុងរៀននៅមធ្យមសិក្សា និងមករស់នៅជាមួយបងប្រុស និងបងថ្លៃ…