Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ប្រវត្តិអាជីវកម្ម»Jack Ma! មហាសេដ្ឋីចិនដែលធ្លាប់ទទួលរងនូវឧបសគ្គ ភាពបរាជ័យស្ទើរតែរាប់មិនអស់ទម្រាំមានថ្ងៃនេះ
    ប្រវត្តិអាជីវកម្ម

    Jack Ma! មហាសេដ្ឋីចិនដែលធ្លាប់ទទួលរងនូវឧបសគ្គ ភាពបរាជ័យស្ទើរតែរាប់មិនអស់ទម្រាំមានថ្ងៃនេះ

    October 16, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    លោក Jack Ma ស្ថាបនិកក្រុមហ៊ុនពាណិជ្ជកម្ម Alibaba កើតនៅឆ្នាំ ១៩៦៤ មានស្រុកកំណើតនៅ Hangzhou ខេត្ត Zhejiang ប្រទេសចិន បច្ចុប្បន្នមានវ័យ ៦១ ឆ្នាំ។

    ឪពុកម្តាយលោកមិនមែនជាអ្នកធូរធារនោះទេ ថ្វីត្បិតតែបែបនេះ ក៏លោកមិនទោរទន់តាមវាសនាដែរ។ លោកខិតខំប្រឹងប្រែងសិក្សាតាំងពីនៅកុមារ ជាពិសេសនោះគឺភាសា អង់គ្លេស។ លោកតែងតែនាំភ្ញៀវទេសចរដើរកម្សាន្តជុំវិញភូមិ និងសន្ទនាជាមួយពួកគេ ដើម្បីបានហ្វឹកហាត់ភាសាអង់គ្លេសបន្ថែមទៀត។

    ពាណិជ្ជកម្ម

    បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ លោកបានដាក់ពាក្យប្រលងនៅ Havard University សកលវិទ្យាល័យល្បីឈ្មោះប្រចាំសហរដ្ឋអាមេរិក ដល់ទៅ ១០ដង ប៉ុន្តែមិនបានជាប់នោះទេ។ លោកក៏បានផ្លាស់ប្តូរមកប្រលងចូលសកលវិទ្យាល័យ Hangzhou University តែប្រលងដល់ទៅ ៣ លើកទើបជាប់បានចូលរៀន និងទទួលបានសញ្ញាបត្រផ្នែកភាសាអង់គ្លេស។

    ក្រោយបញ្ចប់ការសិក្សានៅឆ្នាំ ១៩៨៨ លោក Jack Ma បានដាក់ពាក្យធ្វើការដល់ទៅ ៣០ កន្លែង។ លោកធ្លាប់ដាក់ពាក្យធ្វើជាប៉ូលីស តែក៏ត្រូវបានគេបដិសេធភ្លាមៗ សូម្បីតែនៅហាងអាហារល្បី KFC អ្នកដាក់ពាក្យ ២៤ នាក់ ទទួលបានការងារ ២៣នាក់ លើកលែងតែលោកម្នាក់ប៉ុណ្ណោះគេមិនទទួល។ ចុងក្រោយ លោកបានជាប់ជាគ្រូបង្រៀនភាសាអង់គ្លេស តែប្រាក់ខែបានតែ​ ១២ដុល្លារប៉ុណ្ណោះ ធ្វើឲ្យលោកជួបការលំបាកក្នុងការផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។

    នៅឆ្នាំ ១៩៩៥ វិញ លោកមានឱកាសបានធ្វើដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក។ លោកប្រៀបធៀបពីប្រទេសទាំងពីរ និងសង្កេតឃើញថា នៅប្រទេសចិនមានភាពខ្វះខាតការប្រើប្រាស់ប្រព័ន្ធអុីនធឺណែត និងគេហទំព័រ​អនឡាញសម្រាប់ប្រកបអាជីវកម្ម។ ពេលត្រឡប់មកវិញ លោក Ma បានបង្កើតនូវ China Pages សម្រាប់អាជីវកម្មអនឡាញក្នុងស្រុកដំបូងគេ។

    ក្នុងឆ្នាំ ១៩៩៩ លោក Jack Ma ក៏បានត្រលប់មក Hangzhou វិញដើម្បីរួមគ្នាជាមួយក្រុមលោកបង្កើត Alibaba។ ក្រុមហ៊ុនទទួលកញ្ចប់ថវិការដំបូង ៥លានដុល្លារពី Goldman Sachs និង ២០លានដុល្លារពី SoftBank សម្រាប់រៀបចំវេទិកាទិញលក់ដ៏មានឥទ្ធិពលមួយ ដែលបានភ្ជាប់អាជីវកម្មចិនដ៏សម្បូរបែបទៅកាន់មនុស្សជុំវិញពិភព លោក។ បន្ទាប់ពី Alibaba ទទួលបានជោគជ័យ ហើយនោះ លោក Ma បន្តបើកដំណើរការ Alipay និង Taobao ជាកម្មវិធីពេញនិយមមួយ ដែលមនុស្សជុំវិញពិភពលោកកំពុងប្រើប្រាស់សេវាកម្មទាំងនេះ ដើម្បីទិញទំនិញពីចិន។

    ទម្រាំតែទទួលបានសមិទ្ធផលដូចសព្វថ្ងៃនេះ លោក Jack Ma បានជួបអស់ហើយនូវទុក្ខលំបាក ការបដិសេធរាប់មិនអស់។ ប៉ុន្តែ ការខិតខំប្រឹងប្រែង ការតស៊ូបានរុញច្រានលោកទទួលនូវជោគជ័យ។ រីឯភាពជោគជ័យទាំងអស់នេះហើយ បានធ្វើឲ្យលោកក្លាយជា សហគ្រិនឆ្នើម បុគ្គលដ៏មានឥទ្ធិពលមួយរូប។ ជីវប្រវត្តិខ្លះៗរបស់ Jack Ma នេះបានបំផុសគំនិតឲ្យយើង កុំបោះបង់ខ្លួនអ្នកចោល នៅពេលអ្នកជួបរឿងខកចិត្ត រឿងបរាជ័យ ត្រូវស្វែងរកឱកាសម្តងទៀតសម្រាប់ខ្លួនឯង។

    Alibaba Group BizNews Jack Ma
    Share. Facebook Telegram WhatsApp
    Previous Articleឡានអាមេរិក ហ្នឹងឡានអាឡឺម៉ងពិបាកធ្វើដូចឡានចិនណាស់ត្រង់ចំណុចនេះទាំងតម្លៃមិនសំសមត្ថភាព
    Next Article Apple នឹងបន្តការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសចិនដដែល បើទោះបីជាមានភាពតានតឹងក្នុងផ្នែកពាណិជ្ជកម្មរវាងប្រទេសទាំងពីរក៏ដោយ

    Related Posts

    Ford Bronco RTR ឆ្នាំ 2027 រចនាទាក់ទាញយុវវ័យសម័យ Gen Z ចូលមកពិភព Off-Road

    January 14, 20261 Min Read

    Buick Electra E7 ត្រូវបានបង្ហាញជាផ្លូវការជា SUV Plug-in Hybrid អាចបើកបានរហូតដល់ 1,600 គីឡូម៉ែត្រ

    January 12, 20261 Min Read

    Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    January 10, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.