[បរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តរបស់អុីតាលី Maserati បានប្រកាសចេញនូវរថយន្ត MC20 ស៊េរីថ្មីចំនួនពីរម៉ូឌែលរួមមាន MC20 Icona និង MC20 Leggenda ដែលមានតែ ២០គ្រឿងប៉ុណ្ណោះក្នុង ១ម៉ូឌែល ដើម្បីអបអរខួបលើកទី ២០ របស់ MC12។ គួរបញ្ជាក់ផងដែរថា…
Browsing: យានយន្ត
ស្ថាប័ន Bloomberg បានរាយការណ៍ថាក្រុមហ៊ុន Apple បានលុបចោលជាផ្លូវការនូវគម្រោងការផលិតរថយន្តអគ្គិសនី ដោយការសម្រេចចិត្តនេះត្រូវបានប្រកាសផ្ទៃក្នុងពីសំណាក់លោក Jeff Williams ដែលជានាយកប្រតិបត្តិការនៅ Apple និងជាអ្នកមើលការគម្រោងនេះតាំងពីឆ្នាំ២០២១។ ប្រភពខាងលើបានលើកឡើងថា អ្នកគ្រប់គ្រងជាន់ខ្ពស់ភាគច្រើនរបស់ Apple បានសម្រេចចិត្តបែបនេះ ក្នុងពេលថ្មីៗនេះបែបនេះ ដោយគម្រោងការនេះបានឈានដល់ចំណុចមួយដែលមិនអាចបន្តទៅមុខទៀតបាន ហើយលោក Tim Cook…
ក្រុមហ៊ុនផលិតយានយន្តវៀតណាម VinFast បានរាយការណ៍ពីប្រាក់ចំណូល ៤៣៧លានដុល្លារ សម្រាប់ត្រីមាសទីបួន ឆ្នាំ២០២៣ ដែលធ្វើឲ្យចំណូលសរុបពេញមួយឆ្នាំ២០២៣ មានចំនួន ១,២ពាន់លានដុល្លារ កើនឡើង ៩១% ធៀបនឹងឆ្នាំ២០២២។ ការកើនឡើងប្រាក់ចំណូលនេះ ដោយសារតែការលក់រថយន្តមានការកើនឡើង ដោយក្រុមហ៊ុន VinFast អាចលក់រថយន្តអគ្គិសនីបាន ៣៤ ៨៥៥គ្រឿង កើនឡើងរហូតដល់…
[ទីផ្សារបរទេស] ក្នុងខែមករា ឆ្នាំ២០២៤ ក្រុមហ៊ុន Tesla បានកត់ត្រាការលក់រថយន្តអគ្គិសនីបានត្រឹមតែមួយគ្រឿងប៉ុណ្ណោះក្នុងទីផ្សារប្រទេសកូរ៉េខាងត្បូង ដោយជារថយន្ត Model Y SUV។ ធៀបនឹងខែធ្នូឆ្នាំ២០២៣ ចំនួនលក់នេះមានការថយចុះ ៨០% ឯណោះ ហើយហេតុផលពីក្រោយនោះគឺថាដោយសារកត្តាជាច្រើនដូចជាកត្តាអត្រាការប្រាក់ឡើងខ្ពស់ វិបត្តិអតិផរណា ក៏ដូចជាការខ្វល់ខ្វាយរបស់អតិថិជនកូរ៉េខាងត្បូងអំពីគុណភាពរថយន្ត Tesla ដែលផលិតនៅប្រទេសចិនផងដែរ។ កត្តាចម្បងមួយទៀតគឺអតិថិជនកំពុងរង់ចាំការប្រកាសអំពីលក្ខខណ្ឌផ្ដល់ប្រាក់ឧបត្ថម្ភថ្មីសម្រាប់ឆ្នាំ២០២៤…
រថយន្តអគ្គិសនី មើលទៅហាក់ដូចជាអនាគតនៃការប្រើប្រាស់របស់មនុស្សសម័យទំនើប។ ហើយបេះដូងរបស់រថយន្តអគ្គិសនី គឺអាគុយរបស់វាហ្នឹងឯង តើវាប្រើបច្ចេកវិទ្យាអ្វីខ្លះ មានអ្វីខ្លះដែលអាចរុញឡានរាប់រយគីឡូក្រាម អាចបើកបរបានបានរាប់រយគីឡូម៉ែត្រ? រថយន្តអគ្គិសនីថ្មីភាគច្រើនសព្វថ្ងៃនេះ ប្រើប្រាស់បច្ចេកវិទ្យាថ្មដែលមានលក្ខណៈដូចគ្នា គឺបញ្ចូលថ្ម (Cell) ជាច្រើនចូលទៅកាន់មួយប្លុកៗ (Module) និងការផ្គុំជាច្រើនប្លុក បង្កើតបានជា កញ្ចប់អាគុយដ៏ធំ (Pack) ដែលពាសនៅបាតឡាន គឺប្រមាណជាពីរទៅបីម៉ែត្រ និងមានទម្ងន់រាប់រយគីឡូក្រាម។…
[ទីផ្សារបរទេស] រថយន្ត BYD ទី៦លានគ្រឿង បានរំកិលខ្លួនចេញពីរោងចក្រនៅប្រទេសចិន ដោយវាគឺជាម៉ូដែល Fang Cheng Bao Bao 5 ជារថយន្ត SUV ប្រភេទ Off-Road ទើបបង្ហាញវត្តមានលើទីផ្សារកាលពីថ្ងៃទី៩ ខែវិច្ឆិកា។ ជាមួយរថយន្តទី៦លានគ្រឿងនេះ មានន័យថា BYD…
[ទីផ្សារបរទេស] ក្រុមហ៊ុន Toyota រួមជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនពីររបស់ខ្លួន នឹងលក់ភាគហ៊ុនមានតម្លៃប្រមាណ ៤,៧ពាន់លានដុល្លារ ដែលមានក្នុងក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់យានយន្ត Denso។ សរុបជារួម ការលក់ភាគហ៊ុននេះស្មើនឹងប្រមាណ ១០% នៃភាគហ៊ុនរបស់ Denso ដោយពាក់កណ្ដាលរំពឹងថាជាចំណែករបស់ Toyota ខណៈចំណែកដែលនៅសល់គឺជាភាគហ៊ុនកាន់កាប់ដោយក្រុមហ៊ុន Toyota Industries និង Aisin ដែលជាក្រុមហ៊ុនចំណុះ…
ថ្មីៗនេះរថយន្ត Next-Generation Ford Territory បានទទួលពានរង្វាន់ជារថយន្ត Compact SUV ដែលល្អបំផុតប្រចាំឆ្នាំ ២០២៣ បន្ទាប់ពីត្រូវបានឆ្លងកាត់ការវាយតម្លៃយ៉ាងម៉ត់ចត់លើគ្រប់ផ្នែកនៃរថយន្តទាំងអស់ក្នុងទីផ្សារប្រទេសភីលីពីនដែលរួមមាន៖ ការវាយតម្លៃលើកម្លាំងនិងសមត្ថភាពរបស់រថយន្តជារួម ការរចនា/រូបរាង មុខងារ/ស្តង់ដាររបស់រថយន្ត ផាសុកភាព សុវត្ថិភាព ប្រសិទ្ធភាព គុណភាព កញ្ចប់សេវាធានា សេវាថែទាំយានយន្ត និងការគាំទ្រពីសំណាក់អតិថិជនជាដើម។…
[ទីផ្សារបរទេស] ក្រុមហ៊ុន Tesla នឹងចាប់ផ្ដើមការដឹកជញ្ជូនរថយន្ត Cybertruck ជាផ្លូវការនៅថ្ងៃទី៣០ ខែធ្នូ ដោយការដឹកជញ្ជូននឹងចាប់ផ្ដើមធ្វើឡើងនាពេលរសៀល។ ជាការអបអរដល់ការចាប់ផ្ដើមជាផ្លូវការនៃការដឹកជញ្ជូននេះ Tesla បានរៀបចំពិធីប្រគល់រថយន្តនៅឯរោងចក្ររបស់ខ្លួនក្នុងរដ្ឋតិចសាស់។ តាមការបញ្ជាក់ឲ្យដឹងពីអ្នកចាត់ការផ្នែករចនាផលិតផលរបស់ Tesla បានឲ្យដឹងថានឹងមានរថយន្ត Cybertruck ១០គ្រឿងប៉ុណ្ណោះ ដែលត្រូវប្រគល់ជូនក្នុងកម្មវិធី។ ម្យ៉ាងវិញទៀតអ្នកដែលទទួលរថយន្តមិនមែនជាអតិថិជនធម្មតានោះទេ ពោលសុទ្ធតែជាបុគ្គលិក Tesla…
[ទីផ្សារបរទេស] បន្ថែមពីលើតម្លៃ អតិថិជនដែលទិញរថយន្តអគ្គិសនីក៏គិតគូរលើកម្លាំង និងចម្ងាយបើកបរដែលរថយន្តអាចទទួលបាននៅពេលសាកភ្លើងពេញម្ដងផងដែរ។ ខាងក្រោមនេះជាម៉ូដែលរថយន្តដែលបើកបរបានតិចជាងគេ មានលក់នាពេលបច្ចុប្បន្ន ៖ ១. Hyundai Ioniq 5 Standard Range ៖ ៣៥២គីឡូម៉ែត្រ ២. Lexus RZ 450e ៖…