Mercedes អបអរសាទរចំពោះក្រុម FIA ក្នុងការផលិតភាពយន្តដោយដាក់ឲ្យដំណើរការរថយន្ត GT63 APXGP Edition ដោយនៅរដូវក្តៅឆ្នាំនេះនឹងនាំមកនូវភាពយន្តធំបំផុតមួយដែលទាក់ទងនឹងរថយន្ត ដែលមានចំណងជើងថា F1។ ភាពយន្តនេះបានដឹកនាំ និងផលិតរួមដោយ Joseph Kosinski ដែលជាអ្នកដឹកនាំ Top Gun: Maverick។ តួអង្គសំខាន់គឺ Brad Pitt ហើយវាត្រូវបានថតនៅក្នុងការប្រណាំង Formula 1 ពិតៗ ដើម្បីបង្កើតបទពិសោធន៍ពិតប្រាកដសម្រាប់អ្នកទស្សនា។ ដើម្បីអបអរសាទរចំពោះការចូលរួមនាពេលផលិតភាពយន្តនេះ Mercedes បានបង្ហាញរថយន្ត 2026 Mercedes-AMG GT63 APXGP Edition មួយយប់មុនការប្រណាំង Miami Grand Prix។
Mercedes មានតួនាទីសំខាន់ក្នុងការផលិតភាពយន្តនេះ មិនត្រឹមតែរថយន្តរបស់ក្រុមហ៊ុននឹងបង្ហាញនៅលើអេក្រង់ក្នុងនាមជារថយន្តសុវត្ថិភាព និងរថយន្តវេជ្ជសាស្រ្តទេ Mercedes ក៏បានផ្ដល់រថយន្ត AMG SL, GT និង G-class សម្រាប់ការថតក្រៅពហុកីឡាដ្ឋានផងដែរ។ Mercedes ក៏បានជួយរចនារថយន្តប្រណាំង APXGP ដែលក្នុងការពិតជារថយន្ត Formula 2 ដែលបានធ្វើអោយស្អាតជារថយន្ត F1 ដោយបន្ថែមផ្នែកខាងក្រៅថ្មីៗ ហើយបង្កើតអោយមានទំហំសមស្របសម្រាប់ដាក់កាមេរ៉ាផ្សេងៗ។
រចនាបថ និងលក្ខណៈពិសេសរបស់ GT63 APXGP Edition ត្រូវបានរចនាដោយផ្ដោតលើ Race Gold ដែលហៅថាពណ៌មាស ការរចនាខាងមុខនៅលើ Grille, Diffuser ក្រោយ, និងតែមមួយឆ្នូតពណ៌មាសនៅជំហៀងរថយន្ត យ៉ាន់មាស់ លើសពីនេះទៅទៀត មានសញ្ញាទង់ស Checker Flag មាស និងស្លាក AMG មាសនៅក្បែរកង់ក្រោយ។ ក្រោយទ្វារ មានគំនូរបែបវិចិត្រសិល្បៈបង្កើតជាតួអក្សរ APXGP។ សម្រាប់រថយន្តក៏មានការភ្ជាប់មមកជាមួយ AMG Carbon Fiber package និង AMG Aerodynamics package ដើម្បីបន្ថែមរចនាបែប Motorsport ដោយមាន spoiler ខាងក្រោយ និងផ្នែក carbon-fiber ជាច្រើន។ សម្រាប់រថយន្តនេះក៏ប្រើយ៉ាន់កង់ 21 អ៊ីញ AMG ពណ៌មាស, ហ្វ្រាំង Carbon-ceramic ពណ៌ខ្មៅ, សម្រាប់កញ្ចប់ AMG Carbon Fiber package និង AMG Aerodynamics package រួមមាន Splitter, Side Sill, Diffuser និង Wing ខាងក្រោយជា Carbon Fiber, AMG Extended Night Package បន្ថែម Trim ពណ៌ខ្មៅលើ Grill និងស្លាកគ្រឿងបន្ថែម។
ខាងក្នុងរថយន្តបានប្រើប្រាស់ កៅអីស្បែក Nappa និង suede មានការដេរធ្នេរអំបស់ព័ណ៌មាស Trim carbon fiber ជាមួយខ្ស មាស Dashboard, និង Armrest ក៏មានខ្សែដេរមាសដែរ, កំរាលជើងមានស្លាក APXGP ដេរមាស, ប្រព័ន្ធសំឡេង Burmester មាន Speaker 15 គ្រាប់, AMG Track Pace System, កម្មវិធី Front-axle lift។
ម៉ាស៊ីនរថយន្តនេះមានម៉ាស៊ីន V8 twin-turbo 4.0L ផ្តល់ថាមពល 577 hp និងប្រព័ន្ធ All-Wheel Drive។ រថយន្តនេះកផលិតតែ 52 គ្រឿងប៉ុណ្ណោះនៅលើពិភពលោក ដោយមានស្លាក “Limited Edition 1 of 52” នៅលើកុងសូលកណ្តាល។ តម្លៃមិនទាន់បានប្រកាសទេ ប៉ុន្តែប្រាកដថានឹងខ្ពស់ជាងតម្លៃ GT63 ធម្មតា $191,550 យ៉ាងច្រើន។