ប្រសិនបងប្អូនជា Fans របស់ Apple ប្រាកដជាដឹងហើយថា ក្នុងមួយឆ្នាំ Apple នឹងប្រកាសចេញលក់ iPhone តែម្តងប៉ុណ្ណោះក្នុងមួយឆ្នាំ ប៉ុន្តែលើកលែងតែឆ្នាំណាដែលត្រូវចេញលក់ iPhone ត្រកូល SE ប៉ុណ្ណោះ ទើបធ្វើការចេញលក់ ២ដងក្នុងមួយឆ្នាំ។
ក្នុងនោះ ដើម្បីឲកាន់ពិសេសជាងរាល់ឆ្នាំ, ចាប់ពីឆមាសទី២ ក្នុងឆ្នាំ២០២៥ នេះតទៅ Apple អាចនឹងកែនូវកាលវិភាគរបស់ខ្លួនដើម្បីចេញលក់ iPhone ២ដងក្នុងមួយឆ្នាំ ពោលគឺក្នុងឆមាសទី ២ នេះ នឹងចេញលក់តែម៉ូឌែល iPhone 17 Pro Max, iPhone 17 Pro និង iPhone 17 Air ដែលជាស្មាតហ្វូនខ្នាតកំពូលរបស់ខ្លួនតែប៉ុណ្ណោះ ខណៈ iPhone 17 និង iPhone 17e វិញ នឹងចេញលក់នៅក្នុងឆមាសទី១ ក្នុងឆ្នាំ២០២៦។
គួរបញ្ជាក់បងប្អូនថា គោលបំណងនៃការផ្លាស់ប្តូររបស់ Apple នេះ គឺដើម្បីរក្សាគម្លាតទីផ្សាររបស់ក្រុមហ៊ុនខ្លួន និងបង្កើនចំណាប់អារម្មណ៍សម្រាប់អ្នកប្រើប្រាស់ពេញមួយឆ្នាំ ជាមួយយុទ្ធសាស្ត្រថ្មីមួយដែលគេហៅថា “emerging norm” ។ មិនត្រឹមតែប៉ុណ្ណោះ iPhone ដែលនឹងត្រូវចេញលក់នៅក្នុងឆ្នាំ២០២៧ ដែលជាឆ្នាំគម្រប់ខួបលើកទី ២០ឆ្នាំ របស់ iPhone ក៏ត្រូវបានគេអះអាងថា នឹងភ្ជាប់មកជាមួយនូវការរចនាថ្មីផងដែរ ពោលគឺការរចនាថ្មីនេះនឹងបំបាត់នូវកាមេរ៉ាផ្នែកខាងមុខ និងមុខងារ Face ID ចោល ហើយភ្ជាប់មកនូវបច្ចេកវិទ្យាក្រោមអេក្រង់ជំនួសវិញ។ ចុះបងប្អូនវិញយល់យ៉ាងណាដែលចំពោះការផ្លាស់ប្តូររបស់ Apple នេះ កុំភ្លេចខមិននៅខាងក្រោម!