Browsing: យានយន្ត

[ទីផ្សារបរទេស] បុរសម្នាក់ឈ្មោះថា Mitch Dumke បានចែករំលែករឿងរ៉ាវគួរឲ្យចាប់អារម្មណ៍មួយ ជាមួយរថយន្ត Rivian R1T ដែលខ្លួនបានប្រើប្រាស់អស់រយៈពេល ១៥ខែ និងបានប្រើបានចម្ងាយជិត ៤ម៉ឺនគីឡូម៉ែត្រ។ ក្នុងវីដេអូរយៈពេល២២នាទី បុរសរូបនេះបាននិយាយថា Rivian R1T ជារថយន្តភីកអាប់អគ្គិសនីល្អមួយសម្រាប់ខ្លួន ប៉ុន្តែវាមិនល្អឥតខ្ចោះនោះទេ ព្រោះថារយៈពេលកន្លងមករូបលោកបានជួបនឹងបញ្ហាមួយចំនួន ដោយមានចំនួន…

[ទីផ្សារបរទេស] ក្នុងកម្មវិធីតាំងបង្ហាញរថយន្ត Guangzhou Auto Show ឆ្នាំ២០២៣ ក្រុមហ៊ុន GAC Toyota បានដាក់តាំងបង្ហាញរថយន្ត Camry ជំនាន់ថ្មីទី៩ ដោយវាមានរូបរាងខុសប្លែកពីរថយន្ត Camry ជំនាន់ថ្មីដែល Toyota ប្រកាសចេញលើទីផ្សារសកល។ ការផ្លាស់ប្ដូរការឌីហ្សាញបន្តិចបន្តួចលើរថយន្ត Toyota Camry…

[ទីផ្សារបរទេស] រថយន្ត McLaren F1 ត្រូវបានគេដឹងថាជារថយន្តដ៏ថ្លៃមួយដែលមានតម្លៃរាប់សិបលានដុល្លារ ហើយអ្វីដែលគួរចាប់អារម្មណ៍នោះ សូម្បីតែការថែទាំរថយន្តនេះក៏មានតម្លៃថ្លៃផងដែរ។ ជាក់ស្ដែងគ្រាន់តែប្ដូរកញ្ចក់ខាងមុខមួយ ម្ចាស់រថយន្តត្រូវចាយ ៣៣ ០០០ដុល្លារ។ ព័ត៌មានអំពីតម្លៃជួសជុល ត្រូវបានលេចឡើងនៅពេលដែលម្ចាស់រថយន្ត McLaren F1 ចំនួនពីររូប បានជួបប្រទះនឹងបញ្ហាប្រេះកញ្ចក់ខាងមុខនៃរថយន្ត នៅអំឡុងកម្មវិធីប្រកួត Velocity Invitational នៅរដ្ឋកាលីហ្វ័រញ៉ា។…

[ទីផ្សារបរទេស] ស្ថាប័ន Edmunds របស់សហរដ្ឋអាមេរិក បានធ្វើតេស្តល្បឿនសាកលើរថយន្តអគ្គិសនីជាង ៤០ម៉ូដែល ដែលមានលក់លើទីផ្សារ ដោយរកឃើញថាបច្ចេកវិទ្យារបស់ Hyundai មានភាពលេចធ្លោជាងគេលើផ្នែកសាកល្បឿនលឿននេះ។ ខាងក្រោមនេះជារថយន្ត១០ម៉ូដែល ដែលប្រើពេលសាកភ្លើងលឿនជាងគេក្នុងការសាកភ្លើងមួយម៉ោង  ៖ ១. Hyundai Ioniq 6 Limited RWD សាក១ម៉ោង បានចម្ងាយ…

[ទីផ្សារបរទេស] រថយន្ត Subaru Forester ស៊េរីឆ្នាំ២០២៥ បានប្រកាសចេញជាមួយជម្រើសម៉ាស៊ីន Hybrid ប៉ុន្តែជម្រើសនេះមិនទាន់មានភ្លាមៗនោះឡើយនៅពេលដែលរថយន្តចេញលក់ គឺនឹងមានចេញលក់ក្រោយប្រភេទធម្មតាប្រមាណមួយឆ្នាំ។ ទាក់ទងនឹងប្រភេទ Hybrid នេះដែរ អ្នកតំណាងក្រុមហ៊ុន Subaru ប្រចាំនៅសហរដ្ឋអាមេរិក បាននិយាយថាវានឹងមានប្រើប្រាស់អាគុយផ្គត់ផ្គង់ដោយ Toyota រួមជាមួយគ្រឿងបន្លាស់អគ្គិសនីមួយចំនួន ផ្គួបជាមួយម៉ាស៊ីន Boxer…

[ទីផ្សារបរទេស] វិបសាយលក់រថយន្តតាមអនឡាញដ៏ល្បីឈ្មោះរបស់អង់គ្លេស Auto Trader Group ឃើញប្រាក់ចំណេញមានការកើនឡើងជាថ្មីម្ដងទៀតក្នុងរយៈពេលឆមាសដំបូងនៃអាជីវកម្មរបស់ខ្លួន ទោះបីជាសេដ្ឋកិច្ចពិភពលោកកំពុងជួបបញ្ហាក្ដី។ ក្រុមហ៊ុន Auto Trader បានចេញផ្សាយរបាយការណ៍សម្រាប់រយៈពេល៦ខែ ដែលគិតត្រឹមចុងខែកញ្ញា ជាមួយប្រាក់ចំណេញ និងប្រាក់ចំណូល សុទ្ធតែមានការកើនឡើង បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ ឯកសារបង្ហាញថា ប្រាក់ចំណេញមុនគិតពន្ធមានការកើនឡើង ១០% ដោយអាចរកប្រាក់ចំណេញបាន ២០១លានដុល្លារ…

[ទីផ្សារបរទេស] រថយន្ត Toyota Camry ជំនាន់ទី៩ ស៊េរីឆ្នាំ២០២៥ បានប្រកាសចេញជាមួយការផ្លាស់ប្ដូរលើប្រព័ន្ធម៉ាស៊ីន ដោយជាលើកដំបូង វាមានមកជាស្តង់ដារជាមួយម៉ាស៊ីន Hybrid ៤ស៊ីឡាំង។ នេះមានន័យថាម៉ាស៊ីន V6 ចំណុះ ៣,៥លីត្រ ដែលមនុស្សជាច្រើនស្រឡាញ់ពេញចិត្តនឹងលែងមានទៀតហើយ ហើយសូម្បីតែប្រភេទ TRD ក៏លែងមានជាជម្រើសសម្រាប់អតិថិជនផងដែរ។ គួរដឹងថាម៉ាស៊ីន V6…

[ទីផ្សារបរទេស] រថយន្តបុរាណ Ferrari 250 GTO ឆ្នាំ១៩៦២ ត្រូវបានលក់ដេញថ្លៃបានសម្រេចក្នុងតម្លៃ ៥១,៧លានដុល្លារ ក្នុងពិធីដេញថ្លៃ RM Sotheby’s ដែលធ្វើឡើងកាលពីថ្ងៃទី១៣ ខែវិច្ឆិកាកន្លងទៅ។ ជាមួយតម្លៃនេះ Ferrari 250 GTO ឆ្នាំ១៩៦២ បានជាប់ឈ្មោះជារថយន្តដែលលក់ដេញថ្លៃជាសាធារណៈបានតម្លៃខ្ពស់ជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ និងជាប់លេខពីរបើរាប់បញ្ចូលទាំងការដេញថ្លៃបែបឯកជន ដោយរថយន្តលេខមួយគឺ…

[ទីផ្សារបរទេស] ទីបំផុតក្រុមហ៊ុន Toyota បានប្រកាសចេញជាផ្លូវការនូវរថយន្ត Camry ជំនាន់ថ្មី ជាស៊េរីឆ្នាំ២០២៥ ដែលមានដូររូបរាងថ្មី និងបានលុបចោលជម្រើសម៉ាស៊ីនប្រេងឥន្ធនៈសុទ្ធ ដោយមានតែជម្រើសម៉ាស៊ីន Hybrid ប៉ុណ្ណោះ។ រថយន្ត Camry ឆ្នាំ២០២៥ ដែលមានតែជម្រើស Hybrid នេះ គឺមានទាំងប្រព័ន្ធបើកបរ FWD…

[ទីផ្សារបរទេស] ក្រុមហ៊ុន Mazda បានប្រកាសអំពីកំណត់ត្រាថ្មីនៃប្រាក់ចំណេញដែលខ្លួនរកបានក្នុងឆមាសដំបូងនៃអាជីវកម្មរបស់ខ្លួន ដោយសារតែរថយន្ត CX-60 ផ្ទុះការគាំទ្រខ្លាំងពីសំណាក់អតិថិជន។ ទិន្នន័យចុះផ្សាយដោយ Mazda បង្ហាញថាប្រតិបត្តិការប្រាក់ចំណេញរបស់ខ្លួន ក្នុងរយៈពេល៦ខែដែលបញ្ចប់ត្រឹមចុងខែកញ្ញា គឺមានចំនួន ៩០៨លានដុល្លារ។ នេះគឺជាតួលេខប្រាក់ចំណេញក្នុងមួយឆមាសដែលខ្ពស់ជាងគេ បន្ទាប់ពីការលក់លើទីផ្សារសកលបានកើនឡើង ២០% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ ទិន្នន័យបង្ហាញដែរថា Mazda លក់រថយន្តបានសរុប ៦១៦…