មួយថ្ងៃបន្ទាប់ពី Toyota បានប្រកាសសហការជាមួយ Xiaomi, Huawei និង Momenta សម្រាប់រថយន្តជំនាន់ថ្មី ការយកចិត្តទុកដាក់របស់ក្រុមហ៊ុនចំពោះទីផ្សារចិនកាន់តែច្បាស់ Toyota កំពុងពង្រីកបណ្តាញអភិវឌ្ឍន៍ជាមួយដៃគូក្នុងតំបន់ ដោយបន្ថែមម៉ាក Hongqi របស់ FAW ជាមួយនឹងដៃគួចាស់ GAC និង BYD ការផ្លាស់ប្តូរនេះ បង្ហាញពីការធ្វើមូលដ្ឋាននៃការផលិតរថយន្តនៅចិន យ៉ាងជ្រៅជាងមុន។
យោងតាមរបាយការណ៍ថ្មី ការសហការអភិវឌ្ឍរបស់ Toyota នឹងមិនដំណើរការត្រឹមតែរថយន្តអគ្គិសនីស៊េរី bZ ទេ ម៉ូដែលដ៏សំខាន់ៗដូចជា RAV4, Highlander និង Sienna ក៏នឹងត្រូវធ្វើមូលដ្ឋានផងដែរ ជាមួយបច្ចេកវិទ្យាស្នូលផ្ដល់ដោយដៃគូចិន។ ការងារទាំងនេះនឹងក្លាយជមូលដ្ឋានសំខាន់សម្រាប់យុទ្ធសាស្ត្ររបស់ Toyota ដើម្បីបន្តការប្រកួតប្រជែងរហូតដល់ឆ្នាំ ២០២៧។ ការផ្លាស់ប្តូរនេះកើតឡើងក្រោមស៊ុមនយោបាយថ្មីដែលមានឈ្មោះ RCE (Regional Chief Engineer) ដែលបានដាក់ឲ្យប្រើក្នុងខែមេសាឆ្នាំ ២០២៥។ ប្រព័ន្ធនេះផ្ទេរសិទ្ធិធ្វើសេចក្តីសម្រេចអភិវឌ្ឍផលិតផលទៅកាន់ក្រុមក្នុងតំបន់។
តាំងពីប្រព័ន្ធនេះដាក់ឲ្យប្រើ Toyota បានបញ្ចេញរថយន្តជាច្រើនដែលផ្អែកលើតម្រូវការចិន ដូចជា FAW Toyota bZ5, GAC Toyota bZ3X និង bZ7 ខាងមុខ។ BYD បានផ្ដល់គ្រឿងបន្លាស់សំខាន់ៗសម្រាប់ bZ5 ខណៈដែល GAC មានដេររចនាសម្រាប់ bZ3X និង bZ7។ក្រៅពីគម្រោងទាំងនេះ Toyota ក៏នឹងបង្ហាញម៉ូដែលថ្មីមួយក្រោម FAW Toyota ដែលផ្អែកលើវេទិការថយន្តអគ្គិសនី NEV របស់ Hongqi។ ក្នុងបរិបទប្លែកថ្មីនេះ Toyota បានបង្រួបបង្រួមមជ្ឈមណ្ឌល R&D (អភិវឌ្ឍន៍ និងស្រាវជ្រាវ) របស់ FAW Toyota, GAC Toyota, BYD Toyota និង IEM (Intelligent Electric Vehicle R&D Center) ចូលជាក្រុមតែមួយក្រោមយុទ្ធសាស្ត្រ “One R&D”។
GAC Toyota ក៏បានប្រកាសដាក់ចេញម៉ូដែល Hybrid និង REEV (Range-Extended EV) សម្រាប់ Highlander និង Sienna ផងដែរ។ នេះបង្ហាញថា Toyota កំពុងផ្លាស់ប្តូរប្រភេទបច្ចេកវិទ្យា និងម៉ូដែលដើមៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ចិន។ យោងតាមរបាយការណ៍ម្សិលមិញ GAC Toyota ក៏បានសហការជាមួយ Xiaomi ដើម្បីបញ្ចូលឧបករណ៍ឆ្លាតវៃចូលទៅក្នុងរថយន្ត ឲ្យមានការតភ្ជាប់ AIoT ដោយ Huawei ផ្ដល់ប្រព័ន្ធ HarmonyOS 5.0 និងជាដៃគូរអភិវឌ្ឍជំនួយការបញ្ជាពាក្យឆ្លាតវៃ។ ខណៈដែល Momenta ផ្ដល់ប្រព័ន្ធបើកបរចំណេះដឹងខ្ពស់ដែលមានលក្ខណៈព្យាករណ៍ និងជួយដល់អ្នកបើកបរ។
យុទ្ធសាស្ត្រដែលផ្អែកលើទីតាំងនេះ បានជួយឲ្យ Toyota អភិវឌ្ឍផលិតផលបានលឿនជាងមុន បុគ្គលិកក្នុងក្រុមអភិវឌ្ឍបានឲ្យដឹងថា ម៉ូដែលដូចជា bZ5 និង bZ3X អាចនឹងចំណាយពេលអភិវឌ្ឍលើសពី ៣ ឆ្នាំប្រសិនបើមិនមានការជួយពីដៃគូក្នុងតំបន់ ការប្រើប្រាស់គ្រោងឆ្អិងដែលបានរួចរាល់ ការរចនាក្នុង-ក្រៅ និងបច្ចេកវិទ្យាឆ្លាតវៃពីដៃគូ បានជួយ Toyota កាត់បន្ថយការចំណាយ និងពេលវេលា។
បើទោះបី Toyota បានបើកចំហរចំពោះការរចនាថ្មីៗ និងលក្ខណៈពិសេសផ្ទាល់ តែគ្រឿងបន្លាស់សំខាន់ៗ ដូចជាបេតារី ប្រព័ន្ធហ្រ្វាំង នៅតែត្រូវអនុវត្តតាមស្តង់ដារអន្តរជាតិរបស់ Toyota ដដែល។ មតិយោបល់ដំបូងពីទីផ្សារចិនគឺវិជ្ជមានណាស់ ម៉ូដែល bZ3X បានលក់បានលើស ១០,០០០ គ្រឿងក្នុងរយៈពេល ៤០ ថ្ងៃប៉ុណ្ណោះ ផ្ទុយទៅវិញ bZ4X ដែលអភិវឌ្ឍដោយក្រុមក្រៅប្រទេសរបស់ Toyota មានការលំបាកក្នុងការលក់ក្នុងប្រទេសចិន។ជាមួយនឹងដៃគូបច្ចេកវិទ្យាចិន និងឧស្សាហកម្មជាច្រើន រួមជាមួយប្រព័ន្ធ R&D ថ្មី Toyota កំពុងបំពេញតម្រូវការទីផ្សារចិន ដោយផ្តោតលើល្បឿន ការប្ដូរតាមតម្រូវការ និងមុខងារច្នៃប្រឌិត។