ក្នុងនោះ បន្ទាប់ពីមានការគាំទ្រពីសំណាក់ក្រុមហ៊ុន OpenAI ពេលនេះ ក្រុមហ៊ុន 1X Technologies ដែលជាក្រុមហ៊ុនផលិតមនុស្សយន្តរបស់ប្រទេសន័រវែស (Norway) បានបង្ហាញចេញនូវម៉ូដែលមនុស្សយន្តថ្មីឈ្មោះ Neo របស់ខ្លួនហើយ ដោយក្នុងនោះ គឺមានតម្លៃត្រឹមតែ ២០,០០០ដុល្លារប៉ុណ្ណោះ។

បើនិយាយពីការរចនារបស់មនុស្សយន្តថ្មីនេះ គឺមានកម្ពស់ដល់ទៅ ១,៦៨ម៉ែត្រ និងទម្ងន់ ៣០គីឡូក្រាមឯណ្ណោះ ហើយវាក៏ដំណើរការបានរហូតដល់ ៤ម៉ោងឯណ្ណោះ នៅពេលសាកថ្មពេញម្តងផងដែរ។

លើសពីនេះទៅទៀត មនុស្សយន្ត Neo នេះ ក៏អាចលើកវត្ថុដែលមានទម្ងន់ជិត ៧០គីឡូក្រាម ព្រមទាំងអាចបំពេញនូវកិច្ចការជាច្រើនដូចជាការបត់សម្លៀកបំពាក់ ការរៀបចំធ្នើរ និងការសម្អាតបន្ទប់បានផងដែរ ហើយនៅពេលប្រើប្រាស់វិញ គឺអាចគ្រប់គ្រងបានទាំងតាមសំឡេង និងកម្មវិធីទូរស័ព្ទ៕


 
		


