ក្រសួងឧស្សាហកម្មនិងព័ត៌មានវិទ្យារបស់ចិន (MIIT) បានបង្ហាញការគាំទ្រយ៉ាងខ្លាំងចំពោះការអះអាងថ្មីៗរបស់ក្រុមហ៊ុនផលិតរថយន្តធំៗចំនួន 17 រួមមាន BYD, Geely, Dongfeng, GAC, GWM, Seres, និង Xiaomi ក្នុងការធានាបង់ប្រាក់ឲ្យដល់អ្នកផ្គត់ផ្គង់គ្រឿងបន្លាស់រថយន្តឬដៃគូរសហការដូចជាអ្នកផ្គត់ផ្គង់គ្រឿងបន្លាស់ និងសេវាកម្ម ឧទាហរណ៍៖ ក្រុមហ៊ុនផលិតឧបករណ៍ផ្នែកក្នុង (dashboard, screen, infotainment system), ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់ម៉ាស៊ីន (ECU, gearbox, motor parts), ក្រុមហ៊ុនផលិតថ្ម និងស៊ុម EV, ក្រុមហ៊ុនដឹកជញ្ជូន ឬសេវាផ្គត់ផ្គង់គ្រឿងរថយន្តនានា ក្នុងរយៈពេល 60 ថ្ងៃឬមិនលើសពីនេះដោយពួកគេមានគោលបំណងនៃគោលការណ៍នេះគឺបញ្ចៀសបញ្ហាបង់ប្រាក់យឺតទៅអ្នកផ្គត់ផ្គង់ដើម្បីបង្កើនការជឿជាក់និងភាពធន់ទ្រាំក្នុងខ្សែសង្វាក់ផលិត និងបង្កើតប្រព័ន្ធឧស្សាហកម្មដែលមានសុវត្ថិភាព និរន្តរភាព និងអាចច្នៃប្រឌិតបាន ដូច្នេះការបង់ប្រាក់ 60 ថ្ងៃមិនមែនជាការបង់ឲ្យរដ្ឋ ឬ MIIT ឡើយ ប៉ុន្តែជាការជួយអ្នកផ្គត់ផ្គង់ដែលជាដៃគូក្នុងខ្សែផលិតនិងគ្រឿងបន្លាស់របស់ក្រុមហ៊ុនយក្សទាំងនោះ។
តាមការបញ្ជាក់ពីអ្នកនាយកផ្នែកព័ត៌មាននៃ MIIT, ការសហការជាសាធារណៈនេះជាជំហានសំខាន់ក្នុងការលើកកម្ពស់គំរូអភិវឌ្ឍន៍រវាង “រថយន្ត–គ្រឿងបន្លាស់”។ គាត់បានបញ្ជាក់ថា, ស្ថាបត្យកម្មផ្នែកហិរញ្ញវត្ថុដ៏មានស្ថិរភាព និងទាន់ពេលវេលា ជាធាតុសំខាន់ដើម្បីរក្សាការរីកចម្រើនរបស់ខ្សែសង្វាក់ផ្គត់ផ្គង់ បើពិចារណាពីសម្ពាធប្រកួតប្រជែងនៅក្នុងវិស័យរថយន្តថាមពលថ្មី (NEV) ដែលកំពុងរីកចម្រើនយ៉ាងលឿន។ ការថយចុះសាច់ប្រាក់ និងការពន្យារបង់ប្រាក់ដល់អ្នកផ្គត់ផ្គង់អាចបង្កការប្រឈមយ៉ាងធ្ងន់ចំពោះការច្នៃប្រឌិតបច្ចេកវិទ្យា និងការលូតលាស់ប្រើរយៈពេលវែង។
ក្រសួង MIIT បានសន្យាថា នឹងបន្តតាមដានអោយក្រុមហ៊ុនផលិតរថយន្តគោរពការសន្យារបស់ពួកគេ ក្រសួងនឹងបន្តណែនាំឲ្យបង្កើតទំនាក់ទំនងយ៉ាងជាប់លាប់រវាងក្រុមហ៊ុនជាមួយដៃគូផ្នែកខាងលើនិងខាងក្រោម ដើម្បីបង្កើនការសហការនិងច្នៃប្រឌិត និងពង្រឹងសមត្ថភាពរបស់ខ្សែសង្វាក់ផ្គត់ផ្គង់ឲ្យមានសុវត្ថិភាព និងធន់មាំក្នុងអាយុកាលវែង។
“រឿងនេះបង្ហាញថា បើទន្លេធំមានទឹក គន្លងតូចៗក៏ពេញផងដែរ” នេះជាពាក្យប្រៀបធៀបចិនដែលអនុវត្តន៍ក្នុងសេចក្ដីថ្លែងការណ៍របស់ក្រសួង MIIT ដើម្បីបញ្ជាក់ថា ប្រសិនបើក្រុមហ៊ុនធំៗមានភាពរីកចម្រើន នោះស្រទាប់ដទៃទៀតនឹងរីកចម្រើនដែរ។ គោលនយោបាយនេះនឹងជួយលើកកម្ពស់ឧស្សាហកម្មក្នុងស្រុករបស់ចិន និងជួយដល់ភាពរីកចម្រើននៅលើឆាកអន្តរជាតិផងដែរ។
ក្រសួងក៏បានអំពាវនាវឲ្យវិស័យឧស្សាហកម្មនៃរថយន្តបង្ហាញនូវភាពជាអ្នកដឹកនាំនៅក្នុងវគ្គសំខាន់នៃការអភិវឌ្ឍន៍ដែលផ្អែកលើគុណភាពខ្ពស់សម្រាប់វិស័យរថយន្តថាមពលថ្មី (NEV)។ បន្ថែមពីនេះ, MIIT ក៏បានអំពាវនាវឲ្យចូលរួមក្នុងការរក្សាបរិយាកាសត្រឹមត្រូវនិងសង់ស្ដាប់ ដោយប្រឆាំងនឹងការបង្ហោះព័ត៌មានខុសបំណង និងយុទ្ធនាការបង្ខូចឈ្មោះតាមអ៊ីនធឺណិត ដែលអាចប៉ះពាល់ដល់ឈ្មោះល្អ និងលំដាប់របស់ឧស្សាហកម្មនេះ។
ជាមួយនឹងការចុះហត្ថលេខានេះ និងការគាំទ្រពី MIIT វិស័យរថយន្តរបស់ចិនមានគោលបំណងដើម្បីបង្កើនការជឿជាក់ ធ្វើឲ្យសាច់ប្រាក់ដំណើរការល្អប្រសើរ និងបង្កើតបរិយាកាសត្រឹមត្រូវសម្រាប់ការច្នៃប្រឌិតសម្រាប់គ្រប់អាជីវកម្មក្នុងខ្សែតម្លៃ។
ចិនពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់រថយន្តដោយក្រុមហ៊ុនយក្សផលិតរថយន្តរួមដៃគ្នាអនុវត្តគោលការណ៍បង់ប្រាក់ក្នុងរយៈពេល 60 ថ្ងៃ អោយទៅអ្នកផ្គត់ផ្គង់គ្រឿងបន្លាស់រថយន្តឬដៃគូរសហការ
1 Min Read