រថយន្តអគ្គិសនី មើលទៅហាក់ដូចជាអនាគតនៃការប្រើប្រាស់របស់មនុស្សសម័យទំនើប។ ហើយបេះដូងរបស់រថយន្តអគ្គិសនី គឺអាគុយរបស់វាហ្នឹងឯង តើវាប្រើបច្ចេកវិទ្យាអ្វីខ្លះ មានអ្វីខ្លះដែលអាចរុញឡានរាប់រយគីឡូក្រាម អាចបើកបរបានបានរាប់រយគីឡូម៉ែត្រ? រថយន្តអគ្គិសនីថ្មីភាគច្រើនសព្វថ្ងៃនេះ ប្រើប្រាស់បច្ចេកវិទ្យាថ្មដែលមានលក្ខណៈដូចគ្នា គឺបញ្ចូលថ្ម (Cell) ជាច្រើនចូលទៅកាន់មួយប្លុកៗ (Module) និងការផ្គុំជាច្រើនប្លុក បង្កើតបានជា កញ្ចប់អាគុយដ៏ធំ (Pack) ដែលពាសនៅបាតឡាន គឺប្រមាណជាពីរទៅបីម៉ែត្រ និងមានទម្ងន់រាប់រយគីឡូក្រាម។…
Browsing: យានយន្ត
[ទីផ្សារបរទេស] រថយន្ត BYD ទី៦លានគ្រឿង បានរំកិលខ្លួនចេញពីរោងចក្រនៅប្រទេសចិន ដោយវាគឺជាម៉ូដែល Fang Cheng Bao Bao 5 ជារថយន្ត SUV ប្រភេទ Off-Road ទើបបង្ហាញវត្តមានលើទីផ្សារកាលពីថ្ងៃទី៩ ខែវិច្ឆិកា។ ជាមួយរថយន្តទី៦លានគ្រឿងនេះ មានន័យថា BYD…
[ទីផ្សារបរទេស] ក្រុមហ៊ុន Toyota រួមជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនពីររបស់ខ្លួន នឹងលក់ភាគហ៊ុនមានតម្លៃប្រមាណ ៤,៧ពាន់លានដុល្លារ ដែលមានក្នុងក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់យានយន្ត Denso។ សរុបជារួម ការលក់ភាគហ៊ុននេះស្មើនឹងប្រមាណ ១០% នៃភាគហ៊ុនរបស់ Denso ដោយពាក់កណ្ដាលរំពឹងថាជាចំណែករបស់ Toyota ខណៈចំណែកដែលនៅសល់គឺជាភាគហ៊ុនកាន់កាប់ដោយក្រុមហ៊ុន Toyota Industries និង Aisin ដែលជាក្រុមហ៊ុនចំណុះ…
ថ្មីៗនេះរថយន្ត Next-Generation Ford Territory បានទទួលពានរង្វាន់ជារថយន្ត Compact SUV ដែលល្អបំផុតប្រចាំឆ្នាំ ២០២៣ បន្ទាប់ពីត្រូវបានឆ្លងកាត់ការវាយតម្លៃយ៉ាងម៉ត់ចត់លើគ្រប់ផ្នែកនៃរថយន្តទាំងអស់ក្នុងទីផ្សារប្រទេសភីលីពីនដែលរួមមាន៖ ការវាយតម្លៃលើកម្លាំងនិងសមត្ថភាពរបស់រថយន្តជារួម ការរចនា/រូបរាង មុខងារ/ស្តង់ដាររបស់រថយន្ត ផាសុកភាព សុវត្ថិភាព ប្រសិទ្ធភាព គុណភាព កញ្ចប់សេវាធានា សេវាថែទាំយានយន្ត និងការគាំទ្រពីសំណាក់អតិថិជនជាដើម។…
[ទីផ្សារបរទេស] ក្រុមហ៊ុន Tesla នឹងចាប់ផ្ដើមការដឹកជញ្ជូនរថយន្ត Cybertruck ជាផ្លូវការនៅថ្ងៃទី៣០ ខែធ្នូ ដោយការដឹកជញ្ជូននឹងចាប់ផ្ដើមធ្វើឡើងនាពេលរសៀល។ ជាការអបអរដល់ការចាប់ផ្ដើមជាផ្លូវការនៃការដឹកជញ្ជូននេះ Tesla បានរៀបចំពិធីប្រគល់រថយន្តនៅឯរោងចក្ររបស់ខ្លួនក្នុងរដ្ឋតិចសាស់។ តាមការបញ្ជាក់ឲ្យដឹងពីអ្នកចាត់ការផ្នែករចនាផលិតផលរបស់ Tesla បានឲ្យដឹងថានឹងមានរថយន្ត Cybertruck ១០គ្រឿងប៉ុណ្ណោះ ដែលត្រូវប្រគល់ជូនក្នុងកម្មវិធី។ ម្យ៉ាងវិញទៀតអ្នកដែលទទួលរថយន្តមិនមែនជាអតិថិជនធម្មតានោះទេ ពោលសុទ្ធតែជាបុគ្គលិក Tesla…
[ទីផ្សារបរទេស] បន្ថែមពីលើតម្លៃ អតិថិជនដែលទិញរថយន្តអគ្គិសនីក៏គិតគូរលើកម្លាំង និងចម្ងាយបើកបរដែលរថយន្តអាចទទួលបាននៅពេលសាកភ្លើងពេញម្ដងផងដែរ។ ខាងក្រោមនេះជាម៉ូដែលរថយន្តដែលបើកបរបានតិចជាងគេ មានលក់នាពេលបច្ចុប្បន្ន ៖ ១. Hyundai Ioniq 5 Standard Range ៖ ៣៥២គីឡូម៉ែត្រ ២. Lexus RZ 450e ៖…
[ទីផ្សារបរទេស] ក្រុមហ៊ុន Hyundai នឹងផលិតរថយន្តតាក់ស៊ីបើកបរស្វ័យប្រវត្តិចេញពីរថយន្តអគ្គិសនីសុទ្ធ Ioniq 5 ដែលខ្លួនបានបង្កើតឡើងជាមួយក្រុមហ៊ុនបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិ Motional នៅឯមជ្ឈមណ្ឌល Hyundai Motor Group Innovation Center ក្នុងប្រទេសសិង្ហបុរី។ មជ្ឈមណ្ឌលថ្មីដែលមានឈ្មោះកាត់ថា HMGICS បានបើកដំណើរការកាលពីដើមសប្ដាហ៍ និងត្រូវបានចាត់ទុកថាជាមជ្ឈមណ្ឌលសម្រាប់មធ្យោបាយចល័យវៃឆ្លាតក្នុងទីក្រុងសម្រាប់ Hyundai។…
[ទីផ្សារបរទេស] ខណៈដែលចំនួនលក់នៃរថយន្តអគ្គិសនីនៅប្រទេសចិនបន្តមានការកើនឡើង ប៉ុន្តែគេសង្កេតឃើញថារថយន្ត Hybrid កំពុងតែមានសន្ទុះទីផ្សារខ្លាំងជាងដោយសារតែតម្លៃធូរថ្លៃរបស់វា។ ជាក់ស្ដែង ចំនួនលក់រថយន្ត PHEV មានការកើនឡើង ៧២% អំឡុងខែមករា ដល់ខែកញ្ញាឆ្នាំ២០២៣ នេះ ដោយមានចំនួនលក់សរុប ១ ៣៧០ ៣២៤គ្រឿង។ ចំណែករថយន្ត Hybrid ប្រភេទ…
[ទីផ្សារបរទេស] ក្រុមហ៊ុន Toyota បានប្រកាសអំពីផែនការសាងសង់រោងចក្រថ្មីនៅក្នុងប្រទេសឥណ្ឌា តាមរយៈការវិនិយោគទឹកប្រាក់ ៤០០លានដុល្លារ ស្របពេលដែលអបអរសាទរដល់ខួបប្រតិបត្តិការទី២៥ឆ្នាំ ក្នុងប្រទេសនេះ។ រោងចក្រថ្មីនេះនឹងត្រូវបង្កើតតាមរយៈក្រុមហ៊ុនបង្កើតរួមគ្នាឈ្មោះថា Toyota Kirloskar Motor ហើយវានឹងមានទីតាំងស្ថិតនៅក្បែរនឹងរោងចក្រពីរដែលស្ថិតនៅភាគខាងត្បូងនៃរដ្ឋ Karnataka។ Toyota និយាយថារោងចក្រនេះនឹងមានទំហំផលិតបានជាង ១០ម៉ឺនគ្រឿង ក្នុងមួយឆ្នាំ និងបង្កើតការងារបាន ២ពាន់កន្លែង…
[ទីផ្សារបរទេស] រថយន្តអគ្គិសនី Kia EV5 បានបង្ហាញវត្តមានជាផ្លូវការនៅទីផ្សារប្រទេសចិន ជាមួយតម្លៃដែលធូរថ្លៃច្រើន បើធៀបទៅនឹងគូប្រជែងដូចជា Tesla Model Y ជាដើម។ Kia EV5 លក់នៅប្រទេសចិន មានចែកចេញជាបីប្រភេទ រួមមានប្រភេទ 530 Light តម្លៃ ២០…