[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត MG ប្រចាំនៅប្រទេសថៃ បានធ្វើការប្រកាសថារថយន្តអគ្គិសនីសុទ្ធ MG EP Plus នឹងឈប់ទទួលការកក់ទុកជាបណ្តោះអាសន្នចាប់ពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២២ ដោយសារបញ្ហាផ្នែកដែលទាក់ទងនឹងការផលិត ហើយមិនទាន់ត្រូវបានកំណត់នៅឡើយទេថាតើវានឹងអាចទទួលយកការកក់ម្តងទៀតនៅពេលណានោះទេ។ ក្រុមហ៊ុន MG Thailand បានប្រកាសបែកនេះគឺដោយសារតែការឆ្លើយតបដ៏ល្អពីគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការគាំទ្ររថយន្តអគ្គិសនី។ គួបផ្សំនឹងស្ថានភាពជំងឺរាតត្បាតនៃ COVID-19…
Browsing: ព័ត៌មានថ្មីៗ
[ទីផ្សារបរទេស] ក្រុមហ៊ុន Yamaha បានធ្វើការបញ្ចេញនូវម៉ូតូ 135LC V8 Fi SE ឆ្នាំ ២០២២ ជាផ្លុវការ ជាមួយនឹងការឌីហ្សាញស្អាត និងម៉ាស៊ីនខ្លាំង ហើយអាចជាគូរប្រជែងជាមួយនឹង Honda Winner X ផងដែរសម្រាប់ទីផ្សារនៅក្នុងប្រទេសវៀតណាម។ សម្រាប់ម៉ូតូចង្កះលេខ 135LC…
[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Subaru របស់ប្រទេសជប៉ុនមានគោលបំណងចង់សាងសង់រោងចក្រផលិតរថយន្តអគ្គិសនីនៅក្នុងស្រុក ហើយកំណត់គោលដៅប្រតិបត្តិការដែលនឹងចាប់ផ្តើមពីចុងឆ្នាំ ២០២០ជាងនេះទៅ។ នេះបើយោងតាមសារព័ត៌មាន Nikkei business daily ។ ក្រុមហ៊ុនផលិតរថយន្ត Subaru របស់ជប៉ុនបានរំពឹងថាខ្លួននឹងវិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណ ៧៧១ លានដុល្លារអាមេរិកដើម្បីបង្កើនសមត្ថភាពផលិតរថយន្តអគ្គិសនី រួមទាំងរោងចក្រផ្សេងទៀតផងដែរ។ បន្ថែមពីនេះក្រុមហ៊ុន Subaru បានកំណត់គោលដៅសម្រាប់រថយន្តអគ្គិសនី…
[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុន Honda នៅប្រទេសចិន បានធ្វើការដាក់លក់នូវម៉ូឌែល NX125 ស៊េរីឆ្នាំ ២០២២ ប្រភេទ Scooter ដើម្បីប្រកួតប្រជែងជាមួយនឹងម៉ូតូ Scooter របស់ Yamaha។ ម៉ូតូ Honda NX125 បានបំពាក់ម៉ាស៊ីនសាំងចំណុះ ១២៥ សេសេ…
នៅថ្ងៃនេះក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលឈានមុខគេនៅក្នុងពិភពលោក បានចេញផ្សាយការសិក្សាចុងក្រោយរបស់ខ្លួន ដែលបានបញ្ជាក់ថា ប្រជាជនកម្ពុជាចំនួនប្រមាណ ៣២ ភាគរយ គ្រោងនឹងឈប់ប្រើប្រាស់សាច់ប្រាក់សុទ្ធ បន្ទាប់ពីការកើនឡើងនៃជំងឺរាតត្បាត Covid-19។ បើយោងតាមការសិក្សារបស់ក្រុមហ៊ុន Visa ស្តីពីឥរិយាបថទូទាត់ប្រាក់របស់អតិថិជននេះ បានបង្ហាញពីការផ្លាស់ប្តូរយ៉ាងលឿន ពីការប្រើប្រាស់សាច់ប្រាក់សុទ្ធ ទៅជាការទូទាត់តាមរយៈឌីជីថល និងតាមរយៈបច្ចេកវិទ្យា Contactless ជាពិសេស…
វិបត្តិជំងឺកូវីដ១៩ រួមជាមួយវិបត្តិកង្វះឈីបសកលបានជះផលអវិជ្ជមានដល់ក្រុមហ៊ុនផលិតរថយន្តជាច្រើន លើកលែងតែ Toyota ដោយសារក្រុមហ៊ុនទើបតែរាយការណ៍ពីកំណត់ត្រាប្រាក់ចំណេញប្រចាំឆ្នាំដ៏ច្រើនមិនធ្លាប់មានពីមុនមក។ ប្រាក់ចំណេញរបស់ Toyota ដែលគិតចាប់ពីថ្ងៃទី១ខែមេសាឆ្នាំ២០២១ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ គឺមានកំណើនរហូតដល់ ៣៦% ដែលមានសរុបចំនួនប្រមាណ ២៤,៦១ពាន់លានដុល្លារ ខណៈដែលប្រាក់ចំណូលកើនឡើង ១៥% ឡើងដល់សរុបប្រមាណ ២៥៧ពាន់លានដុល្លារ។ ប្រាក់ចំណេញថ្មីនេះបានក្លាយជាប្រាក់ចំណេញខ្ពស់ជាងគេសម្រាប់ក្រុមហ៊ុន…
[ទីផ្សារបរទេស] ក្រុមហ៊ុន Honda បានដាក់លក់ម៉ូតូ CG125 Special ស៊េរីឆ្នាំ ២០២២ ជាផ្លុវការ នៅក្នងប្រទេសចិន ប្រភេទចង្កឹះលេង មានរូបរាងបែប Classic, បំពាក់គ្រឿងទំនើប និងជួយសំចៃសាំងរហូត ១ លីត្រអាចជិះបានចម្ងាយរាប់សិបគីទ្បូម៉ែត្រ។ ម៉ូតូចង្កះលេខ CG125 Special…
[ទីផ្សារបរទេស] ប្រធានក្រុមហ៊ុន Vingroup របស់វៀតណាម បានប្រកាសថា IPO សម្រាប់អង្គភាពរថយន្តរបស់ក្រុមហ៊ុន VinFast អាចនឹងពន្យារពេលរហូតដល់ឆ្នាំក្រោយ ដោយសារភាពមិនច្បាស់លាស់នៃទីផ្សារ។ IPO បច្ចុប្បន្ននេះត្រូវបានកំណត់ត្រឹមត្រីមាសទី ៤ នៃឆ្នាំនេះ ដែលលោកលោក Pham Nhat Vuong ប្រធានក្រុមហ៊ុន Vingroup…
[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានប្រកាសថាខ្លួននឹងផ្អាកប្រតិបត្តិការលើខ្សែចំនួន ១៤ នៅរោងចក្រចំនួន ៨ ដោយសារតែការបិទខ្ទប់នៃការរាលដាលឆ្លងជំងឺកូវីត-១៩ នៅក្នុងប្រទេសចិន។ ក្រុមហ៊ុន Toyota បានបញ្ជាក់ថានៅចន្លោះពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២១ ខែឧសភា ដោយក្រុមហ៊ុនបានពង្រីកចំនួនខ្សែ និងរោងចក្រដែលរងផលប៉ះពាល់ដោយការផ្អាក។ ក្រុមហ៊ុនបានបន្តទៀថាការផ្អាកមួយផ្នែកនឹងប៉ះពាល់ដល់រថយន្តប្រហែល ៤…
[ទីផ្សារបរទេស] ក្រុមហ៊ុនពាណិជ្ជកម្មជប៉ុន Sumitomo បានខានបង់ក្នុងទំហំទឹកប្រាក់ ៤៤៥ ដុល្លារសហរដ្ឋអាមេរិក ដោយសារនឹងជម្លោះរុស្ស៊ី-អ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ។ សម្រាប់ការខាតបង់នៃ ក្រុមហ៊ុនពាណិជ្ជកម្មជប៉ុន Sumitomo ភាគច្រើនលើការជួលយន្តហោះរបស់ខ្លួន។ ខណៈដែលបុគ្គលិកម្នាក់នៅក្នុងក្រុមហ៊ុន Sumitomo បានបញ្ជាក់ប្រាប់សន្និសីទសារព័ត៌មានស្តីពីប្រាក់ចំណូលនេះថា គម្រោង Ambatovy Nickel…