Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»បច្ចេកវិទ្យា»រូបរាងស្មាតហ្វូនបត់ថ្មីរបស់ Motorola ចាប់ផ្ដើមលេចធ្លាយ
    បច្ចេកវិទ្យា

    រូបរាងស្មាតហ្វូនបត់ថ្មីរបស់ Motorola ចាប់ផ្ដើមលេចធ្លាយ

    May 20, 20241 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    រូបរាងនៃស្មាតហ្វូនបត់ជំនាន់ថ្មីរបស់ Motorola ម៉ូដែល Razr 50 បានលេចធ្លាយលើអនឡាញ និងបានបង្ហាញអំពីលក្ខណៈសម្បត្តិមួយចំនួនផងដែរ។

    ពាណិជ្ជកម្ម

    ចំណុចផ្លាស់ប្ដូរធំលើម៉ូដែល Razr 50 នេះគឺនៅត្រង់រូបរាងខាងក្រៅ ដោយមានលាយឡំជាមួយស្បែក ហើយមានអេក្រង់ខាងក្រៅដែលមានទំហំធំជាងមុន មានទំហំដល់ ៣,៦៣អ៊ីញ ជាប្រភេទបន្ទះអេក្រង់ pOLED។

    នៅផ្នែកខាងក្នុងវិញមានអេក្រង់ pOLED ទំហំ ៦,៩អ៊ីញ មាន Refresh Rate 120Hz អាចបង្ហាញរូបភាពកម្រិត 1080 x 2640ភីកសែល។ សម្រាប់កាមេរ៉ា មានកាមេរ៉ាគោល 50MP, កាមេរ៉ា Ultrawide 13MP និងកាមេរ៉ា Selfie ទំហំ 13MP។ ម៉ូដែល Razr 50 ធម្មតាមានប្រើឈីប MediaTek Dimensity 7300X 5G ជាមួយ RAM 8GB និងអង្គផ្ទុក 256GB និងមានថ្មទំហំ 4200mAh។

    ចូលដល់ Razr 50 Ultra វិញ មានអេក្រង់ខាងក្រៅទំហំ ៤អ៊ីញ មានរចនាបថស្រោបដោយស្បែកយ៉ាងប្រណីត។ អេក្រង់ខាងក្នុងមានទំហំដូចគ្នា ខុសគ្នាត្រង់ Refresh Rate មានដល់ទៅ 165Hz។ ចំណែកកាមេរ៉ាគោលទំហំ 50MP អមជាមួយកាមេរ៉ា Telephoto 50MP និងកាមេរ់ា Selfie 32MP នៅខាងក្នុង។

    Razr 50 Ultra នឹងប្រើប្រាស់ឈីប Snapdragon 8s Gen 3 រួមផ្សំនឹង RAM 12GB និងអង្គផ្ទុក 256GB ខណៈថ្មមានទមហំ 4000mAh ប៉ុណ្ណោះ។ ស្មាតហ្វូនទាំងពីរ រំពឹងថានឹងចេញលក់នៅអំឡុងខែមិថុនាខាងមុខ៕

    Share. Facebook Telegram WhatsApp
    Previous ArticleApple គ្រោងឲ្យលុយច្រើនជាងមុន សម្រាប់អ្នកយក iPhone ចាស់មកដូរយកថ្មី
    Next Article ចុះថ្លៃមិនធ្លាប់មាន! iPhone 15 លក់បញ្ចុះតម្លៃដល់ ៣០០ដុល្លារ នៅប្រទេសចិន

    Related Posts

    រថយន្តសេដានប្រណីត BYD Yangwang U7 ជំនាន់ថ្មី ប្រើថ្ម 150 kWh មានការប្រើប្រាស់ថាមពល 17.7 kWh ក្នុង 100 គីឡូម៉ែត្រ

    January 27, 20261 Min Read

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.