Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»បច្ចេកវិទ្យា»ចុះថ្លៃមិនធ្លាប់មាន! iPhone 15 លក់បញ្ចុះតម្លៃដល់ ៣០០ដុល្លារ នៅប្រទេសចិន
    បច្ចេកវិទ្យា

    ចុះថ្លៃមិនធ្លាប់មាន! iPhone 15 លក់បញ្ចុះតម្លៃដល់ ៣០០ដុល្លារ នៅប្រទេសចិន

    May 21, 20241 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    iPhone 15 ទាំងបួនម៉ូដែល ត្រូវបានលក់បញ្ចុះតម្លៃនៅប្រទេសចិនដោយ Apple ក្នុងតម្លៃរាប់រយដុល្លារ ស្របពេលដែលការលក់របស់ក្រុមហ៊ុននៅទីផ្សារប្រទេសនេះ មិនបានច្រើនដូចជាការរំពឹងទុក។

    ពាណិជ្ជកម្ម

    ក្រុមហ៊ុន Apple បានដាក់ដំណើរការប្រូម៉ូសិនឈ្មោះថា Apple 618 លើវិបសាយទិញទំនិញ JD.com ដើម្បីជាការចូលរួមក្នុងព្រឹត្តិការណ៍ថ្ងៃទី១៨ ខែមិថុនា ជាព្រឹត្តិការណ៍លក់ទំនិញអនឡាញធំជាងគេប្រចាំដើមឆ្នាំ។

    បើតាម ITHome ត្បិតថាព្រឹត្តិការណ៍នេះនៅសល់ពេលជិត១មួយខែទៀត ប៉ុន្តែកម្មវិធី Apple 618 បានចាប់ផ្ដើមដំណើរការនៅថ្ងៃទី២០ ខែឧសភា។

    ក្នុងនោះ iPhone 15 Pro Max 1TB មានការបញ្ចុះតម្លៃប្រមាណ ៣១៨ដុល្លារ នៅសល់ត្រឹមប្រមាណ ១៤៧៨ដុល្លារ ខណៈ iPhone 15 Pro Max ទំហំដទៃទៀតមានចុះថ្លៃប្រមាណ ២៨០ដុល្លារ ដែរ។

    ដោយឡែក iPhone 15 Pro បានបញ្ចុះតម្លៃប្រមាណ ២៦០ដុល្លារ ជាមួយតម្លៃថ្មីចាប់ពីប្រមាណ ៨៤៣ដុល្លារ ប៉ុណ្ណោះ ឯ iPhone 15 និង 15 Plus បានបញ្ចុះតម្លៃនៅសល់ចាប់ពីប្រមាណ ៦៣៥ដុល្លារ និងចាប់ពីប្រមាណ ៧៧៣ដុល្លារ៕

    Share. Facebook Telegram WhatsApp
    Previous Articleរូបរាងស្មាតហ្វូនបត់ថ្មីរបស់ Motorola ចាប់ផ្ដើមលេចធ្លាយ
    Next Article អ្នកប្រើ iPad Pro ថ្មី រាយការណ៍ពីបញ្ហាអេក្រង់ឡើងគ្រាប់អ៊ុច

    Related Posts

    រថយន្តសេដានប្រណីត BYD Yangwang U7 ជំនាន់ថ្មី ប្រើថ្ម 150 kWh មានការប្រើប្រាស់ថាមពល 17.7 kWh ក្នុង 100 គីឡូម៉ែត្រ

    January 27, 20261 Min Read

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.