Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»បច្ចេកវិទ្យា»realme GT 6T ប្រកាសចេញជាស្មាតហ្វូនប្រើឈីប Snapdragon 7+ Gen 3 ដំបូងគេ
    បច្ចេកវិទ្យា

    realme GT 6T ប្រកាសចេញជាស្មាតហ្វូនប្រើឈីប Snapdragon 7+ Gen 3 ដំបូងគេ

    May 23, 20241 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុន realme បានចាប់ផ្ដើមដាក់លក់សាជាថ្មនូវស្មាតហ្វូនត្រកូល GT នៅលើទីផ្សារបរទេស ចាប់ផ្ដើមជាមួយប្រទេសឥណ្ឌា ជាមួយការប្រកាសចេញស្មាតហ្វូន GT 6T ដែលវាស្រដៀងទៅនឹង GT Neo6 SE ដែរ ប៉ុន្តែមានល្បឿនសាកលឿនជាង។

    ពាណិជ្ជកម្ម

    ស្មាតហ្វូន GT 6T ប្រើប្រាស់នូវឈីប Snapdragon 7+ Gen 3 អមជាមួយ RAM ទំហំដល់ 12GB និងអង្គផ្ទុកដល់ 512GB។ វាមានបំពាក់អេក្រង់ ៦,៧៨អ៊ីញ LTPO AMOLED ដែលអាចបាញ់ពន្លឺបានដល់ 6,000 nits និងមានកម្រិតបង្ហាញ 2,780 x 1,264ភីកសែល និងគាំទ្រ refresh rate 120 Hz។

    កាមេរ៉ាគោលខាងក្រោយមានទំហំ 50MP ជា Sensor Sony LYT-600 និងមាន Aperture f/1.9 អមជាមួយកាមេរ៉ា Ultrawide 8MP និងមានកាមេរ៉ាខាងមុខទំហំ 32MP។

    ស្មាតហ្វូននេះបំពាក់ដោយថ្មទំហំ 5500mAh ដែលគាំទ្រល្បឿនសាក SuperVOOC 120W ហើយមានដុំសាកមកជាមួយក្នុងប្រអប់ស្រាប់។

    ស្មាតហ្វូន GT 6T មានតម្លៃចាប់ពី ៣៧០ដុល្លារ សម្រាប់ RAM 8GB អង្គផ្ទុក 128GB ហើយ RAM 8GB អង្គផ្ទុក 256GB មានតម្លៃប្រមាណ ៤០០ដុល្លារ ឯ RAM 12GB អង្គផ្ទុក 256GB មានតម្លៃប្រមាណ ៤៣០ដុល្លារ និង RAM 12GB អង្គផ្ទុក 512GB មានតម្លៃប្រមាណ ៤៨០ដុល្លារ៕

    Share. Facebook Telegram WhatsApp
    Previous ArticleiPhone 16 Pro Max នឹងមានដង់ស៊ីតេថ្មខ្ពស់ជាងមុន ប្រើកាន់តែយូរម៉ោង
    Next Article OPPO Reno12 Series ប្រកាសចេញជាមួយរូបរាងកាន់តែប្រណីតជាងមុន

    Related Posts

    រថយន្តសេដានប្រណីត BYD Yangwang U7 ជំនាន់ថ្មី ប្រើថ្ម 150 kWh មានការប្រើប្រាស់ថាមពល 17.7 kWh ក្នុង 100 គីឡូម៉ែត្រ

    January 27, 20261 Min Read

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.