បើតាមអ្នកឲ្យតម្រុយលើបណ្ដាញសង្គម X បានឲ្យដឹងថា iPhone SE 4 នឹងមានតម្លៃថ្លៃលើសសិស្សប្អូនរបស់វា ប៉ុន្តែ Apple ដាក់គោលដៅលក់ក្នុងតម្លៃក្រោម ៥០០ដុល្លារ។ ជាការប្រៀបធៀប iPhone SE 3 មានតម្លៃចាប់ពី ៤២៩ដុល្លារ។
បើនេះជាការពិតមែន មានន័យថាតម្លៃ iPhone SE 4 នៅអាមេរិក អាចឡើងថ្លៃដល់ ១០% ដល់ក្បែរ ៤៧០ដុល្លារ។ ប្រសិនបើដំណើរការតាមផែនការ iPhone SE 4 នឹងបង្ហាញវត្តមាននៅក្នុងអំឡុងឆ្នាំ ២០២៥ ខាងមុខ។
ការឡើងថ្លៃនេះ អាចដោយសារ iPhone SE ជំនាន់ថ្មីនឹងប្រើប្រាស់ការឌីហ្សាញដែលយកលំនាំតាម iPhone 14 រួមផ្សំនឹងបច្ចេកវិទ្យាស្កេនមុខ Face ID៕