បន្ទាប់ពីឃើញក្រុមហ៊ុនជាច្រើនបានប្រកាសចេញនូវស្មាតហ្វូនដែលមានកម្រាស់ស្តើងជាបន្តបន្ទាប់ ពេលនេះ ក្រុមហ៊ុន Apple ក៏នឹងប្រកាសចេញនូវស្មាតហ្វូនដែលមាននូវកម្រាស់ស្តើង និងទម្ងន់ស្រាលរបស់ខ្លួនដូចគ្នាផងដែរ ដើម្បីជំនួសម៉ូឌែល iPhone 17 Plus ដែលពួកគេគ្រោងនឹងលុបចោល និងដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនផ្សេងៗនៅក្នុងទីផ្សារស្មាតហ្វូនដែលមានរូបរាងស្លីម។ ក្នុងនោះ បើនិយាយពីលក្ខណៈសម្បត្តិរបស់ iPhone 17 Air ដែលជាស្មាតហ្វូនដែលមានរូបរាងស្លីមរបស់ Apple អាចនឹងមានថាមពលថ្មត្រឹមតែ…
Browsing: ព័ត៌មានថ្មីៗ
បន្ទាប់ពីជម្លោះពាណិជ្ជកម្មអស់រយៈពេលជាច្រើនខែ ពេលនេះ ចិន និងសហរដ្ឋអាមេរិក បានយល់ព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរហើយ។ ក្នុងនោះ ក្រសួងពាណិជ្ជកម្មរបស់ចិនបានប្រកាសថា កិច្ចព្រមព្រៀងថ្មីនេះ គឺត្រូវបានចុះហត្ថលេខាក្រោយពេលមានការចរចាដ៏សំខាន់មួយនៅទីក្រុងឡុងដ៍នៅដើមខែមិថុនា។ គួរបញ្ជាក់ថា បើទោះបីជាខ្លឹមសារពិតប្រាកដនៃកិច្ចព្រមព្រៀងមិនត្រូវបានបង្ហាញឲដឹងក៏ដោយ ក៏មានការរាយការណ៍ផងដែរថា សហរដ្ឋអាមេរិកនឹងលុបចោលនូវការរឹតបន្តឹងពាណិជ្ជកម្មខ្លះៗលើទំនិញចិន ខណៈពេលដែលរដ្ឋាភិបាលចិនវិញ ក៏នឹងអនុញ្ញាតឱ្យមាននូវការនាំចេញវត្ថុធាតុដើមមួយចំនួនដូចជារ៉ែកម្រទៅកាន់សហរដ្ឋអាមេរិកវិញផងដែរ៕ ប្រភពៈ idnfinancials
ចំនុនទី ១ នោះ គឺ iPhone 17 នឹងទទួលបាននូវអេក្រង់ថ្មីដែលមានទំហំដល់ទៅ ៦,៣អ៊ីញ ឯណ្ណោះ លើសពីនេះវាក៏នឹងនូវ Resolution ដែលមានកម្រិតខ្ពស់ជាងមុនផងដែរ។ ចំនុចទី ២ គឺ iPhone 17 នឹងទទួលបាននូវជម្រើសពណ៌ថ្មីចំនួន ២ គឺពណ៌ស្វាយ…
ចំនុនទី ១ នោះគឺ iPhone 17 Pro Max របស់ Apple នឹងទទួលបានការរចនាផ្នែកកាមេរ៉ាថ្មី ដែលមានកម្រិត Premuim ខ្ពស់ជាងមុន។ ចំណែកចំនុចទី ២ វិញនោះគឺ Apple នឹងផ្លាស់ប្តូរឈ្មោះថ្មីសម្រាប់ iPhone 17…
បន្ទាប់ពីបានប្រកាសចេញនៅក្នុងព្រឹត្តិការណ៍ CES នៅដើមឆ្នាំ ពេលនេះ HDMI បានប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវលក្ខណៈពិសេសរបស់បច្ចេកវិទ្យា HDMI 2.2 របស់ខ្លួនហើយ ដែលបច្ចេកវិទ្យា HDMI 2.2 នេះ គឺជាការអាប់ដេតដ៏សំខាន់បំផុតសម្រាប់ជួសជុលនូវបញ្ហានានាពី HDMI 2.1 និងបន្ថែមនូវលក្ខណៈពិសេសថ្មីៗជាច្រើន។ ក្នុងនោះ វាអាចបញ្ជូនទិន្នន័យបានរហូតដល់ 96Gb ក្នុងមួយវិនាទីឯណ្ណោះ…
ក្រុមហ៊ុនផលិតថ្មសម្រាប់រថយន្តអគ្គិសនីធំបំផុតនៅលើពិភពលោក CATL បានគ្រោងនឹងពង្រីកអាជីវកម្មប្តូរថ្មរបស់ខ្លួនទៅទីផ្សារអឺរ៉ុប តាមការបញ្ជាក់ពីសមាជិកក្រុមប្រឹក្សាភិបាល។ ថ្ម Choco-SEB របស់ក្រុមហ៊ុនអាចប្តូរបានក្នុងរយៈពេល តែ 100 វិនាទី និងផ្ដល់ចម្ងាយបើកបរដល់ទៅ 600 គីឡូម៉ែត្រ (ស្តង់ដារ CLTC)។ ទោះយ៉ាងណា គម្រោងនេះមានលក្ខខណ្ឌសំខាន់មួយដែលត្រូវបំពេញជាមុន។ ពណ៌នាអំពីបច្ចេកវិទ្យាប្តូរថ្មរបស់ CATL៖ CATL…
បន្ទាប់ពីបានធ្វើការរង់ចាំអស់ជាយូរ ទីបំផុត ក្រុមហ៊ុន Xiaomi បានប្រកាសចេញនូវ Flagship Killer ថ្មីរបស់ខ្លួនហើយ ដែលនោះគឺជា REDMI K80 Ultra ។ ក្នុងនោះ ទូរស័ព្ទនេះ គឺទទួលបាននូវអេក្រង់ AMOLED ទំហំ 6.83 អ៊ីញ…
ក្នុងពេលដែល Land Cruiser ជំនាន់មុនដែលបានលក់នៅសហរដ្ឋអាមេរិកមានតម្លៃខ្ពស់ និងរចនាបែបប្រណីតសម្រាប់ការបើកបរ និងធ្វើដំណើរ បច្ចុប្បន្ន Land Cruiser ថ្មីដែលលក់នៅទីនោះមានលក្ខណៈខុសគ្នា ដោយផ្អែកលើម៉ូឌែល Land Cruiser Prado ដែលតូចជាង និងមានរូបរាងរឹងមាំបន្ថែម។ ឥឡូវនេះ នៅប្រទេសអង់គ្លេស Toyota បានទៅឆ្ងាយជាងនេះ…
ដើម្បីក្លាយជាប្រទេសឈានមុខគេក្នុងវិស័យបច្ចេកវិទ្យានៅទូទាំងពិភពលោក នៅក្នុងពេលថ្មីៗនេះ ចិន បានប្រកាសបង្ហាញចេញនូវ Drone ប្រភេទថ្មីមួយរបស់ខ្លួន ដែល Drone ទាំងនេះ គឺត្រូវបានរចនាឡើងដោយក្រុមអ្នកស្រាវជ្រាវនៅក្នុងសាកលវិទ្យាល័យបច្ចេកវិទ្យាការពារជាតិ (NUDT) របស់ប្រទេសចិនផ្ទាល់ ដោយយកគំរូរូបរាងតាមសត្វមូស។ ក្នុងនោះ បើទោះបីជាការរចនារបស់ Drone នេះ មានរូបរាងតូចខ្លាំងមែនទែនក៏ដោយ ប៉ុន្តែវាក៏ត្រូវបានបង្ហើតឡើងដោយប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗជាច្រើនដូចជាប្រព័ន្ធទំនាក់ទំនង ប្រព័ន្ធ…
រថយន្តអគ្គិសនី SUV Xiaomi YU7 ចំនួនជាង 500 គ្រឿង ត្រូវបានផលិតចេញពីរោងចក្រ F1 នៅប្រទេសចិនមុនពេលពិធីប្រកាសចេញជាផ្លូវការនៅថ្ងៃទី 26 មិថុនា។ រថយន្តទាំងនេះគឺជារថយន្តតាំងបង្ហាញប៉ុណ្ណោះ មិនមែនជារថយន្តសម្រាប់លក់នៅពេលនេះទេ។ វាត្រូវបានផ្គុំនៅរោងចក្រ F1 (ជាផ្នែកទី 1) ខណៈដែលរោងចក្រ F2…