ក្នុងជំហានដ៏សំខាន់មួយសម្រាប់វិស័យអវកាសអឺរ៉ុប ពេលនេះ ក្រុមហ៊ុនអាកាសចរណ៍ និងអវកាសឈានមុខគេចំនួន ៣ របស់សហភាពអឺរ៉ុបគឺ Airbus, Leonardo និង Thales បានយល់ព្រមបញ្ចូលគ្នានូវអាជីវកម្មអវកាសរបស់ពួកគេទៅជាក្រុមហ៊ុនរួមគ្នាតែមួយហើយ ដោយការរួមបញ្ចូលនេះ គឺមានគោលបំណងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់អឺរ៉ុបក្នុងទីផ្សារអវកាសពិភពលោក។ បើនិយាយពីក្រុមហ៊ុនរួមថ្មីនេះវិញ នឹងមានបុគ្គលិកប្រមាណ 25,000នាក់ឯណ្ណោះ ហើយក៏ត្រូវរំពឹងថានឹងបង្កើតប្រាក់ចំណូលប្រចាំឆ្នាំបានប្រហែល 7.6ពាន់លានដុល្លារផងដែរ។ ក្នុងនោះ ការរួមបញ្ចូលគ្នានេះ ត្រូវបានរំពឹងថានឹងចាប់ផ្តើមដំណើរការជាផ្លូវការនៅឆ្នាំ…
Browsing: ព័ត៌មានថ្មីៗ
ធនាគារ អេសុីលីដា ភីអិលសុី ជាគ្រឹះស្ថានធនាគារដ៏ធំមួយនៅកម្ពុជា ត្រូវបានបង្កើតឡើងនៅក្នុងខែមករា ឆ្នាំ ១៩៩៣។ យោងទៅតាមគេហទំព័ររបស់អេសុីលីដាផ្ទាល់ ការចាប់ផ្តើមដំបូងមិនមែនជាធនាគារពាណិជ្ជដូចសព្វថ្ងៃទេ។ ប៉ុន្តែក្នុងនាមជាអង្គការក្រៅរដ្ឋាភិបាលមួយ ដែលមានទិសដៅអភិវឌ្ឍន៍មុខរបរខ្នាតតូចបំផុត និងខ្នាតតូច តាមរយៈការផ្តល់ឥណទាន។ ដោយមានការជួយជ្រោមជ្រែង គាំទ្រពីអង្គការពលកម្មអន្តរជាតិ (ILO) និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP)។ បន្ទាប់ពីដំណើរការយ៉ាងជោគជ័យអស់ពេលជាច្រើនឆ្នាំហើយនោះ នៅឆ្នាំ…
បន្ទាប់ពីទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសអាល្លឺម៉ង់ និងសហរដ្ឋអាមេរិកមានការថយចុះបន្តិចនៅក្នុងឆ្នាំ២០២៥ នេះ ដោយសារកត្តាពន្ធ និងការប្រកួតប្រជែងទីផ្សារ ពេលនេះ ប្រទេសចិន បានវ៉ាដាច់សហរដ្ឋអាមេរិក ក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ប្រទេសអាល្លឺម៉ង់ហើយ។ ក្នុងនោះ ចំពោះមូលហេតុសំខាន់ដែលនាំឲទំហំពាណិជ្ជកម្មរវាងប្រទេសអាល្លឺម៉ង់ និងប្រទេសចិនមានតម្លៃកើនឡើងយ៉ាងឆាប់រហ័សក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំ ២០២៥ នេះ គឺដោយសារការកត្តាតម្លៃផលិតកម្មទាប និងសមត្ថភាពផលិតកម្មខ្ពស់ របស់ចិន។ គួរបញ្ជាក់ថា បច្ចុប្បន្ននេះ…
Pepsi ត្រូវបានបង្កើតដោយលោក Caleb Bradham ដែលជាឱសថការីក្នុងឆ្នាំ ១៨៩៣។ ដោយចាប់ផ្តើមដាក់លក់ដំបូងនៅឱសថស្ថានលោក Bradham នៅទីក្រុង New Bern រដ្ឋ North Carolina សហរដ្ឋអាមេរិកដែលជាកន្លែងផលិតនិងពិសោធន៍ផ្ទាល់។ ភេសជ្ជៈនេះមានឈ្មោះដំបូងថា Brad’s Drink ប៉ុន្តែត្រូវបានដូរឈ្មោះ ជាច្រើនទម្រាំក្លាយជាឈ្មោះ Pepsi…
រថយន្តដែលលក់ដាច់បំផុតរបស់ម៉ាកប្រណិតគឺ Mercedes-Benz ឥឡូវនេះមានជាផ្នែកអគ្គិសនីពេញលេញ ក្រុមហ៊ុនបានចាត់ទុក GLC EV ថ្មី ថាជារថយន្តសំខាន់បំផុតរបស់ខ្លួនមកដល់ពេលនេះ។ ការបើកការបញ្ជាទិញ GLC EV នៅអឺរ៉ុប និងទៅដល់អាមេរិកបន្តទៀត Mercedes បានបើកប្រព័ន្ធកំណត់រចនារថយន្ត (configuration) តាមអនឡាញសម្រាប់ GLC EV ថ្មី…
WhatsApp ជាកម្មវិធីទំនាក់ទំនងមួយដែលស្រដៀងនឹង Messenger, Telegram មានមនុស្សប្រើប្រាស់រាប់លាននាក់នៅលើពិភពលោក។ កម្មវិធីនេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០០៩ ដោយលោក Jan Koum និងលោក Brian Acton។ មុននឹងបង្កើតកម្មវិធីនេះឡើងមក អ្នកទាំងពីរធ្លាប់ជាបុគ្គលិករបស់ក្រុមហ៊ុន Yahoo! ជាង ១០ ឆ្នាំមកហើយ។ ទើបនៅឆ្នាំ…
បន្ទាប់ពីទំនាក់ទំនងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិន បានប្រឈមមុខនឹងភាពតានតឹងយ៉ាងខ្លាំងក្នុងរយៈពេលប្រាំពីរឆ្នាំចុងក្រោយនេះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានថយចុះជាងពាក់កណ្តាលឯណ្ណោះ ដោយក្នុងនោះទំហំពាណិជ្ជកម្មនៅក្នុងឆ្នាំ២០២៥នេះ គឺមានត្រឹមតែ 195ពាន់លានដុល្លារប៉ុណ្ណោះ។ បើប្រៀបធៀបនឹងឆ្នាំ 2018 ទំហំពាណិជ្ជកម្មសរុបរវាងប្រទេសទាំងពីរ គឺបានថយចុះជាងពាក់កណ្តាលឯណ្ណោះ ពោលគឺមានការធ្លាក់ចុះពីចំនួនជិត 300ពាន់លានដុល្លារក្នុងមួយឆ្នាំ ក្នុងឆ្នាំ២០១៨ មកត្រឹមតែ 195ពាន់លានដុល្លារ ក្នុងឆ្នាំ2025 នេះ។ ចំពោះមូលហេតុនៃការធ្លាក់ចុះនេះ គឺដោយសារតែសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក…
ក្រោយពីបានប្រកាសបង្ហាញចេញនូវមុខងារថ្មីៗជាច្រើន ពេលនេះ ក្រុមហ៊ុន Huawei បានប្រកាសបង្ហាញចេញនូវប្រព័ន្ធប្រតិបត្តិការ HarmonyOS 6 public beta របស់ខ្លួនជាផ្លូវការហើយ ដោយក្នុងនោះ ប្រតិបត្តិការនេះ គឺទទួលបាននូវការកែលម្អជាច្រើន ជាពិសេសគឺផ្នែក AI តែម្តង។ បើនិយាយពីលក្ខណៈពិសេសរបស់ប្រតិបត្តិការ HarmonyOS 6 នេះវិញ…
បន្ទាប់ពីចំណាយពេលអស់ជាច្រើនឆ្នាំក្នុងការអភិវឌ្ឈ ពេលនេះ ក្រុមហ៊ុន OpenAI បានប្រកាសបង្ហាញចេញនូវ AI web browser របស់ខ្លួនហើយ ដោយក្នុងនោះ គឺមានឈ្មោះថា ChatGPT Atlas ។ ក្នុងនោះ សម្រាប់ងប្អូនដែលប្រើប្រាស់ macOS ពេលនេះ គឺអាចទាញយកទៅប្រើប្រាស់បានហើយ ចំណែកបងប្អូនដែលប្រើប្រាស់…
LG ដែលជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកធំមួយរបស់កូរ៉េខាងត្បូង ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៤៧ ដោយលោក Koo In-Hwoi។ ពីដំបូងឡើយ ក្រុមហ៊ុននេះគឺជារោងចក្រផលិតគ្រឿងសម្អាង ជាក្រុមហ៊ុនតូចមួយឈ្មោះថា Lak Hui Chemical Industrial Corporation ស្ថិតនៅទីក្រុង ប៊ូសាន ប្រទេសកូរ៉េខាងត្បូង។ រួមទាំងមានអាជីវកម្មមួយទៀតដែលជាក្រុមហ៊ុនផលិតប្លាស្ទិក។ បន្ទាប់ពីសង្រ្គាមកូរ៉េបានបញ្ចប់…
