Browsing: ព័ត៌មានថ្មីៗ

បន្ទាប់ពីសម្លឹងឃើញនូវការរីកចម្រើនខ្លាំងនៅក្នុងវិស័យដឹកជញ្ជូនរបស់ខ្លួន ពេលនេះ ប្រទេសចិន បានបង្ហាញចេញនូវគម្រោងផែនការថ្មីរបស់ខ្លួនហើយ ដោយក្នុងនោះ ពួកគេនឹងធ្វើការសាងសង់នូវកប៉ាល់ដឹកទំនិញដើរដោយថាមពលនុយក្លេអ៊ែរដំបូងគេរបស់ពិភពលោកនៅក្នុងពេលឆាប់ៗខាងមុខនេះ។ ក្នុងនោះ បើនិយាយពីសមត្ថភាពរបស់កប៉ាល់ដឹកទំនិញដើរដោយថាមពលនុយក្លេអ៊ែរដំបូងគេរបស់ពិភពលោកនេះវិញ គឺត្រូវបានរំពឹងថា នឹងអាចដឹកកុងតឺន័របានចំនួនដល់ទៅ 25,000គ្រឿងឯណ្ណោះ ចំណែកអាយុកាលប្រើប្រាស់់វិញ ក៏មានរយៈពេលយូររហូតដល់ 40ឆ្នាំផងដែរ។ គួរបញ្ជាក់ថា ប្រសិនបើការសាងសង់របស់ក្រុមហ៊ុន Jiangnan Shipyard នេះ ត្រូវបានសម្រេចដោយជោគជ័យនោះ…

ល្មមដល់ពេល ដែលបងប្អូនចេះឈឺចាប់នូវទង្វើ ចេះភ្ញាក់រឮកឈប់ប្រើប្រាស់ផលិតផលរបស់ប្រទេសសៀមតទៅទៀត គួរតែងាកប្រើប្រាស់ និងចូលរួមគាំទ្រនូវទំនិញខ្មែរ ដែលខ្មែរយើងព្យាយាមខំបង្កើតវិញ។ ម៉ាតខ្មែរទាំង ៤ នេះបាន ជាជម្រើសល្អសម្រាប់បងប្អូន ព្រោះសម្បូរទៅដោយផលិតផលក្នុងស្រុករាប់ពាន់មុខ។ ១) Cambo Mart Cambo Mart ជាម៉ាតបង្កើតឡើងដោយកូនខ្មែរ ដែលមានលក់នូវទំនិញខ្មែររាប់ពាន់មុខគ្រប់ប្រភេទ ប្រមូលផ្តុំក្នុងម៉ាតមួយនេះ។ បងប្អូនត្រូវការផលិតផលខ្មែរអាចមករកនៅ…

ក្នុងនោះ សម្រាប់វ៉ែនតាឆ្លាតវៃ AR ថ្មីរបស់ក្រុមហ៊ុនចិន XREAL ដែលហៅថា XREAL 1S នេះ មិនត្រឹមតែជាវ៉ែនតា AR ដំបូងគេក្នុងលោក ដែលអាចបម្លែងពី 2D ទៅ 3D ដោយស្វ័យប្រវត្តិប៉ុណ្ណោះនោះទេ ប៉ុន្តែវ៉ែនតានេះ ក៏មាននូវលក្ខណៈពិសេសៗជាច្រើនផងដែត ខណៈតម្លៃវិញ…

ជឿជាក់ថា បងប្អូនប្រាកដជាធ្លាប់បានឮ និងឃើញពីសូកូឡាដែលល្បីល្បាញពេញបណ្តាសង្គម “Dubai Chocolate”។ សូកូឡានេះត្រូវបានបង្កើតឡើងដោយ Sarah Hamouda ដែលជាស្ថាបនិក និងជាម្ចាស់ម៉ាកយីហោ FIX Dessert Chocolatier។ តាមពិតទៅ ឈ្មោះដើមរបស់សូកូឡានេះគឺ “Can’t Get Knafeh of It”…

បន្ទាប់ពីបានក្លាយជាតួអង្គសំខាន់ជាងគេនៅក្នុងការបណ្តុះបណ្តាលបច្ចេក​វិទ្យា AI អស់រយៈពេលជាច្រើនឆ្នាំ ពេលនេះ GPU លែងជាឧបសគ្គចម្បងនៅក្នុងការបណ្តុះបណ្តាលបច្ចេក​វិទ្យា AI ទៀតហើយ ដោយក្នុងនោះ បញ្ហាថ្មីដែលសំខាន់នៅក្នុងការបណ្តុះបណ្តាលបច្ចេក​វិទ្យា AI នាពេលបច្ចុប្បន្ននេះ គឺការខ្វះខាតនូវប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី។ នេះបើយោងតាមការបកស្រាយមួយនៅក្នុងកម្មវិធី Podcast របស់នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Microsoft គឺលោក Satya Nadella…

បច្ចុប្បន្ននេះ ផលិតផលខ្មែរជាច្រើនកំពុងចរាចរយ៉ាងសកម្មនៅក្នុងទីផ្សារ ជាមួយនឹងការគាំទ្រលើសលប់ពីប្រជាជនខ្មែរ។ ជាក់ស្តែង ផលិតផលខ្មែរ ទាំងការវេចខ្ចប់ គុណភាពគឺមិនធម្មតានោះទេ។ នេះជាក្រុមហ៊ុន Confirel ខនហ្វីរេល ដែលមានលោកឧកញ៉ាឱសថបណ្ឌិត ហៃលីអ៊ាង ជាស្ថាបនិក និងជាប្រធានអគ្គនាយក។ ក្រុមហ៊ុន Confirel បង្កើតឡើងអំឡុងឆ្នាំ ២០០១ ដែលចាត់ទុកជាក្រុមហ៊ុនមានជំនាញកែច្នៃកសិផលក្នុងស្រុក ឲ្យក្លាយជាផលិតផលស្តង់ដារគុណភាព។…

Buldak គឺជាមីហិលកូរ៉េដែលផ្ទុះខ្លាំងពីប៉ុន្មានឆ្នាំមុន ជាផលិតផលរបស់ក្រុមហ៊ុន Samyang Foods។ មិនមែនជាក្រុមហ៊ុនថ្មីនោះទេ តែជាក្រុមហ៊ុនផលិតមីវ័យចំណាស់មួយនៅប្រទេសកូរ៉េខាងត្បូង ដែលចាប់ផ្តើមតាំងពីឆ្នាំ​ ១៩៦៣ មកម្ល៉េះ។ Buldak ត្រូវបានប្រកាសចេញលក់ដោយលោកស្រី Kim Jung-soo ដែលជានាយិកាប្រតិបត្តិថ្មី នៅអំឡុងឆ្នាំ ២០១២។ ផលិតផលថ្មីនេះ ត្រូវបានរំពឹងទុកថាទទួលបានជោគជ័យ អាចទាញយកទីផ្សារមកវិញបាន…

Grumpy Bagels ដែលជាហាង Bagel Café ដ៏ល្បីល្បាញនិងមានការពេញនិយមយ៉ាងខ្លាំងនៅទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី។ ហាងនេះត្រូវបានបង្កើតឡើងដោយ Claire Tan ដែលធ្លាប់ជាអ្នកបម្រើការលើយន្តហោះ ឬ​ Flight Attendant នៅក្នុងក្រុមហ៊ុនអាកាសចរណ៍ Emirates។ ការផ្លាស់ប្តូរអាជីពរបស់ Claire…

Airbnb ដែលជាវេទិកាកក់កន្លែងស្នាក់នៅដ៏ពេញនិយម មានពាក្យពេញដើមជា “Airbed and Breakfast”។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៧ ដោយលោក Brian Chesky និងលោក Joe Gebbia។ លុះដល់ឆ្នាំ ២០០៨ ទើបសមាជិកទីបីគឺលោក Nathan Blecharczyk បានចូលរួមជាផ្លូវការ។…

CHAGEE ត្រូវបានលោក Zhang Junjie បង្កើតឡើងនៅក្នុង ខែមិថុនា ឆ្នាំ ២០១៧ និងបើកដំណើរការជាផ្លូវការនៅខែវិច្ឆិកា ឆ្នាំ ២០១៧។ បច្ចុប្បន្នម៉ាកយីហោមួយនេះ កំពុងទទួលបានភាពល្បីល្បាញ មានជាង ៦០០០កន្លែង​កំពុងដំណើរការ។ ភាពជោគជ័យទាំងនេះ បានធ្វើឲ្យលោកក្លាយជាបុគ្គលជោគជ័យ មានទ្រព្យសម្បត្តិ និងឥទ្ធិពលទាំងវ័យក្មេង។ លោក…