បន្ទាប់ពីលេចឮនូវដំណឹងរៀងយូរគ្រាន់ដែរហើយ ពេលនេះ ក្រុមហ៊ុន Samsung បានប្រកាសដាក់បង្ហាញចេញនូវ teaser ដំបូងសម្រាប់ស្មាតហ្វូនដែលអាចបត់បានជំនាន់បន្ទាប់របស់ខ្លួនហើយ ដែលក្នុងនោះរំពឹងថានឹងជា Galaxy Z Fold 7 ។ បើយោងទៅតាម Teaser នេះ បានបង្ហាញឲដឹងថា ស្មាតហ្វូនបត់ជំនាន់ថ្មីនេះ នឹងផ្តោតលើបច្ចេកវិទ្យា AI…
Browsing: ព័ត៌មានថ្មីៗ
បច្ចេកវិទ្យាថ្មីមួយនេះ គឺត្រូវបានបង្កើតឡើងដោយប្រើប្រាស់នូូវប្រព័ន្ធអុបទិកកម្រិតខ្ពស់ដែលរួមបញ្ជូលនូវប្រព័ន្ធឡាស៊ែរកម្រិតខ្ពស់ចំនួន ៨ ដើម្បីបញ្ចេញពន្លឺទៅលើគោលដៅ និងកែវយឺតចាប់ចំនួន ២ សម្រាប់ចាប់យកសញ្ញា និងពន្លឺមកវិញ ហើយវាមិនត្រូវការបង្កើតរូបភាពដោយផ្ទាល់ដូចជាបច្ចេកវិទ្យាផ្សេងៗនោះទេ ពោលគឺវាអាចបង្កើតនូវរូបភាពឡើងវិញដោយផ្អែកតែលើការវិភាគចេញពីសញ្ញា និងពន្លឺដែលចាប់បានតែប៉ុណ្ណោះ។ ក្នុងនោះ បច្ចេកវិទ្យាថ្មីនេះ គឺអាចមើលឃើញអក្សរទំហំ 3mm ក្នុងចម្ងាយដល់ទៅ 1.36 Km ឯណ្ណោះ និងមានគុណភាពបង្ហាញច្បាស់ជាងប្រព័ន្ធអុបទិកធម្មតាដល់ទៅ…
បន្ទាប់ពីលេចឮដំណឹងរៀងយូរគ្រាន់ដែរហើយ ពេលនេះ ក្រុមហ៊ុន Huawei បានប្រកាសឲដឹងហើយថា ស្មាតហ្វូនខ្នាតកំពូលរបស់ពួកគេគឺ Pura 80 Series នឹងប្រកាសចេញនៅក្នុងប្រទេសចិនក្នុងថ្ងៃទី 11 ខែមិថុនា ខាងមុខនេះ។ ក្នុងនោះ Pura 80 Series គឺមានចំនួន ៤ម៉ូឌែល ដូចរាល់ដងដែរគឺ…
នៅក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍ទៀតប៉ុណ្ណោះ សន្និសីទអ្នកអភិវឌ្ឍន៍ទូទាំងពិភពលោករបស់ Apple (WWDC 2025) នឹងធ្វើឡើងជាផ្លូវការហើយ ដោយព្រឹត្តិការណ៍នេះត្រូវបានគេរំពឹងថានឹងផ្តោតលើការរីកចម្រើននៃបច្ចេកវិទ្យា AI, ការអាប់ដេត iOS និង macOS ថ្មី ដែលមិនធ្លាប់មានពីមុនមក។ ក្នុងនោះ ទៅលើផ្នែកបច្ចេកវិទ្យា AI, Apple នឹងណែនាំអំពី Apple…
បន្ទាប់ពីត្រូវបានហាមឃាត់មិនឱ្យមាននូវការនាំចេញឈីបដែលមានកម្លាំងខ្លាំង និងឈីបកម្រិតខ្ពស់ទៅកាន់ប្រទេសចិន ពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិនគឺ Huawei បានចេញមុខមកម្តងទៀតដោយប្រកាសឲដឹងថា ពួកគេនឹងផលិតបន្ទះឈីបកម្រិតខ្ពស់ដោយខ្លួនឯង ពោលគឺនឹងមិនពឹងផ្អែកលើបច្ចេកវិទ្យាបរទេសទៀតនោះឡើយ ដែលក្នុងនោះក៏រួមបញ្ជូលនូវឈីប 5nm និង 3nm ផងដែរ។ ចំពោះការផលិតបន្ទះឈីប 5nm ក្រុមហ៊ុន Huawei នឹងប្រើប្រាស់នូវម៉ាស៊ីន lithography SSA800…
សម្រាប់ចំណុចទី ១ នោះគឺ iPhone 17 Pro ថ្មីនេះ នឹងទទួលបានការរចនាស៊ុមអាលុយមីញ៉ូមថ្មី ដែលខុសពីស៊ុមដែកទីតានីញ៉ូមដែលមាននៅលើ iPhone 16 Pro ។ ចំណុចទី២ គឺការឌីស្សាញផ្នែកកាមេរ៉ាក្រោយថ្មីដែលមានភាព Premium ជាងមុន។ ចំណែកចំណុចទី ៣ វិញ…
បន្ទាប់ពីការដាក់ចេញនៅស្មាតហ្វូនបត់ ៣ តង់ នៅចុងឆ្នាំ២០២៤ និងកុំព្យូទ័របត់អេក្រង់បានដំបូងរបស់ខ្លួននៅដើមខែនេះ ក្រុមហ៊ុន Huawei ត្រូវបានគេរាយការណ៍ថា ក៏កំពុងត្រៀមនឹងប្រកាសចេញនូវថេប្លេតបត់បានថ្មីមួយរបស់ខ្លួនបន្ថែមទៀតនៅក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។ ក្នុងនោះ បើទោះបីជាគ្មានព័ត៌មានលម្អិតច្បាស់អំពីលក្ខណៈសម្បត្តិនៃថេប្លេតបត់បាននេះក៏ដោយ ក៏វាត្រូវបានគេរាយការណ៏ផងដែរថា នឹងមានអេក្រង់ចន្លោះពី ១២ ទៅ ១៤ អ៊ីញ នៅពេលលាតចេញពេញ ហើយនៅពេលបត់ចូលគ្នាវិញ នឹងក្លាយជាថេប្លេតដែលមានទំហំតូចសមរម្យដែលអាចដាក់ក្នុងកាបូប…
នៅថ្ងៃពុធ ទី ២៨ ខែឧសភា ឆ្នាំ ២០២៥ តុលាការសហព័ន្ធរបស់សហរដ្ឋអាមេរិក បានប្រកាសចេញនូវសេចក្តីសម្រេចមួយដ៏សំខាន់ដើម្បីរារាំងការដំឡើងពន្ធនាំចូលជាច្រើនដែលបង្កើតឡើងក្នុងអំឡុងរដ្ឋាភិបាលលោក Donald Trump ដែលបានប្រើប្រាស់សិទ្ធិហួសពីអំណាចរបស់ប្រធានាធិបតី ក្នុងការប្រើពន្ធគយជាវិធានការសេដ្ឋកិច្ច ដោយពន្ធទាំងនោះបានជះឥទ្ធិពលខ្លាំងលើក្រុមហ៊ុនតូច ក្រុមហ៊ុនធំ និងសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋធម្មតា។ នៅពេលដែលតុលាការបានប្រកាសចេញនូវសេចក្តីសម្រេចមួយនេះ ខាងសេតវិមានក៏បានឆ្លើយតបទៅនឹងសេចក្តីសម្រេចនេះ ដោយការប្តឹងឧទ្ធរណ៍ភ្លាមៗផងដែរថា ការសម្រេចនេះគឺមានភាពមិនសមស្រប។ ក្នុងនោះ…
ដើម្បីបន្តប្រកួតប្រជែងជាមួយក្រុមហ៊ុនផលិតស្មាតហ្វូនផ្សេងៗជាច្រើននៅទូទាំងពិភពលោក នៅក្នុងពេលថ្មីៗនេះ ក្រុមហ៊ុន Sony បានប្រកាសធ្វើការផ្លាស់ប្តូរយុទ្ធសាស្ត្រដ៏សំខាន់មួយនៅក្នុងការផលិតស្មាតហ្វូនរបស់ខ្លួន ដោយពួកគេនឹងធ្វើការផ្លាស់ប្ដូរពីការផលិតស្មាតហ្វូនដោយខ្លួនឯងផ្ទាល់មកឱ្យក្រុមហ៊ុនផលិតស្មាតហ្វូនភាគីទីបីផលិតជំនួសវិញ។ ក្នុងចំណោមការផ្លាស់ប្តូរនេះ ស្មាតហ្វូនម៉ូដែល Xperia 1 VII ដែលទើបប្រកាសចេញថ្មី គឺជាស្មាតហ្វូនដំបូងគេដែលត្រូវបានផលិតដោយក្រុមហ៊ុនភាគីទីបី។ គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន Sony តែងតែផលិតស្មាតហ្វូនរបស់ខ្លួននៅក្នុងរោងចក្រនៅក្នុងប្រទេសថៃ និងប្រទេសចិន ប៉ុន្តែនៅក្នុងឆ្នាំ២០២៥…
បន្ទាប់ពីប្រកាសចេញនៅឈីប M3 Ultra នៅក្នុង Mac Studio របស់ខ្លួន កាលពីខែមីនា នៅក្នុងពេលថ្មីៗនេះ ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៏ថា អាចនឹងប្រកាសចេញនូវ MacBook Pro ម៉ូដែលថ្មីមួយដែលប្រើនូវឈីប M3 Ultra ដូចគ្នានេះ នៅក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។…