Browsing: ព័ត៌មានថ្មីៗ

អគារ​អាផាតមិនមួយនេះ គឺត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុន BROAD Group របស់ប្រទេសចិនដែលជាក្រុមហ៊ុនឯកជនល្បីឈ្មោះក្នុងការសាងសង់អគារដោយប្រើប្រាស់បច្ចេកវិទ្យាសំណង់ផលិតជាមុន ឬ prefabricated construction ។ នៅក្នុងការសាងសង់អគារកម្ពស់ ១០ជាន់នេះ ក្រុមហ៊ុន​ BROAD Group បានប្រើរយៈពេលត្រឹមតែ ២៨ ម៉ោង និង ៤៥ នាទី…

ដើម្បីធ្វើការឆ្លើយតបទៅនឹងគ្រោះអាកាសធាតុដែលកើតឡើងនៅលើប្រទេសខ្លួនជារៀងរាល់ឆ្នាំ និងបង្ហាញពីការរីកចម្រើននៃផ្នែកវិស្មកម្មដ៏អស្ចារ្យ នៅក្នុងឆ្នាំ 1993 ជប៉ុនបានប្រកាសសាងសង់នូវអាងស្តុកទឹកជំនន់ក្រោមដីដ៏ធំបំផុតក្នុងលោកពិភពលោកក្នុងប្រទេសខ្លួនដែលគេហៅថា Metropolitan Area Outer Underground Discharge Channel ។ ក្នុងនោះ អាងមួយនេះ ត្រូវបានសាងសង់ឡើងក្នុងរយៈពេល ១៣ ឆ្នាំ ចាប់ពីឆ្នាំ 1993 ដល់…

ក្រុមហ៊ុន Onvo ដែលជាអ្នកផលិតរថយន្តអគ្គិសនីសម្រាប់ទីផ្សារធំរបស់ Nio បានបញ្ចេញព័ត៌មានផ្លូវការអំពីប្រសិទ្ធភាពថាមពល និងចម្ងាយរបស់រថយន្ត SUV Onvo L90 របស់ខ្លួនដោយ L90 ប្រើបច្ចេកវិទ្យានិងថាមពលខ្ពស់ 900V និងបំពាក់ថ្ម 85 kWh ជាស្តង់ដារសម្រាប់គ្រប់ម៉ូដែល ដោយជម្រើស RWD  មានការប្រើថាមពល…

ជាមួយគ្នានឹងការប្រកាសចេញនូវកុំព្យូទ័រដែលអាចបត់អេក្រង់បាន ក្រុមហ៊ុន HUAWEI ក៏បានប្រកាសចេញនូវស្មាតហ្វូនខ្នាតកំពូលរបស់ខ្លួនមួយម៉ូឌែលផងដែរ នោះគឺ HUAWEI nova 14 Ultra ។ មួយម៉ូឌែលថ្មីនេះ មានរាងតូចច្រឡឹង និងតួខ្លួនស្តើងត្រឹមតែ 7.78mm និងទម្ងន់ត្រឹមតែ ២០៤ក្រាម ប៉ុណ្ណោះ ប៉ុន្តែត្រូវបានបំពាក់ដោយកញ្ចក់ការពារដែលធន់នឹងការឆ្កូត និងអាវការពារ IP68…

បន្ទាប់ពីឃើញ Samsung ប្រកាសចេញនូវ Galaxy S25 Edge ដែលជាស្មាតហ្វូនស្តើង និងស្រាល ជាងគេក្នុងត្រកូល S25 ពេលនេះ ក្រុមហ៊ុន Apple ក៏ត្រូវបានគេរាយការណ៏ផងដែរថា នឹងប្រកាសចេញនូវស្មាតហ្វូនស្តើងនិងស្រាលដូចគ្នាដែរ ដើម្បីជំនួសម៉ូឌែល iPhone 17 Plus ដែលពួកគេគ្រោងនឹងលុបចោល។…

បន្ទាប់ប្រកាសចេញ​​នូវស្មាតហ្វូនបត់ ៣ តង់ដំបូងគេនៅលើពិភពលោករបស់ខ្លួននៅចុងឆ្នាំ២០២៤ ពេលនេះ ក្រុមហ៊ុន HUAWEI ក៏បានប្រកាសចេញនូវកុំព្យូទ័រដែលអាចបត់អេក្រង់បានរបស់ខ្លួនផងដែរ មានឈ្មោះថា HUAWEI MateBook Fold ULTIMATE DESIGN ។ កុំព្យូទ័រមួយនេះ គឺមានអេក្រង់ទំហំធំដល់ ១៨អ៊ីញ ដែលអាចបត់អេក្រង់បានដូចសៀវភៅសរសេរដែរ, វាប្រើប្រាស់នូវបច្ចេកវិទ្យា Double-layer…

ក្នុងនោះ​ ចិនបានបាញ់បង្ហោះផ្កាយរណបចំនួន ១២ គ្រឿងដំបូងរបស់ខ្លួន ដែលស្ថិតនៅគម្រោង ដើម្បីបង្កើតជាបណ្តាញផ្កាយរណបសរុបចំនួន ២,៨០០ គ្រឿង នៅលើមេឃ ដោយមានគោលបំណងបំលែងវាទៅជា supercomputer ដ៏ធំមួយដែលមានទីតាំងនៅលើអាកាស។ បច្ចេកវិទ្យាថ្មីនេះ ត្រូវបានសហការបង្កើតឡើងដោយក្រុមហ៊ុន ADA Space សហការជាមួយមជ្ឈមណ្ឌលស្រាវជ្រាវ Zhijiang និង Neijang…

ប្រសិនបើបងប្អូនគិតថា សណ្ឋាគារនៅលើផែនដីយើងនេះ លែងមានអ្វីដែលថ្មី និងអស្ចារ្យទៀតហើយ និងចង់សាក ឬភ្លក់នូវរស់ជាតិថ្មីវិញ ពេលនៅគឺអាចសាកបានហើយ ដោយក្នុងពេលថ្មីៗនេះ ក្រុមហ៊ុន Above: Space Development របស់អាមេរិកបានប្រកាសថា សណ្ឋាគារអវកាសដំបូងគេនៅលើពិភពលោករបស់ខ្លួនឈ្មោះថា Voyager Station នឹងបើកសម្ពោធជាផ្លូវការនៅក្នុងពេលឆាប់ៗខាងមុខនេះហើយ ពោលប្រសិនបើគ្មានការផ្លាស់ប្តូនផែនការនោះទេ សណ្ឋាគារនេះនឹងបើកដំណើរការជាផ្លូវការនៅឆ្នាំឆ្នាំ ២០២៧…

បន្ទាប់ពីឃើញអាមេរិកគ្រោងនឹងបើកឲប្រើនូវសណ្ឋាគារអវកាសនៅលើលំហនៅក្នុងឆ្នាំ២០២៧ ខាងមុខនេះ ពេលនេះ ចិនកំពុងរៀបចំនូវផែនការថ្មីមួយរបស់ខ្លួន ដោយគ្រោងនឹងសាងសង់នូវបណ្តុំអគារច្រើននៅលើឋានព្រះច័ន្ទ ដែលជាជម្រកអចិន្ត្រៃយ៍សម្រាប់មនុស្សធ្វើការរស់នៅនាពេលអនាគត។ ក្នុងនោះ ក្នុងគម្រោងនេះ ចិនគឺមានគោលបំណងប្រើប្រាស់នូវបច្ចេកវិទ្យា 3D ជំនាន់ថ្មីរបស់ខ្លួន ដើម្បីបោះពុម្ពឥដ្ឋជាច្រើនដោយប្រើប្រាស់នូវធូលីដីលើផ្ទៃព្រះច័ន្ទផ្ទាល់ជាសម្ភារៈគោល ពោលគឺវិធីសាស្ត្រនេះនឹងជួយកាត់បន្ថយនូវការចំណាយជាច្រើនសម្រាប់ការសាងសង់នេះ និងការដឹកជញ្ជូនសម្ភារៈពីផែនដីទៅកាន់ឋានព្រះច័ន្ទ។ គួរបញ្ជាក់ថា ចិនគ្រោងនឹងចាប់ផ្ដើមការសាងសង់នូវបណ្តាញអគារនៅលើឋានព្រះច័ន្ទទាំងនេះនៅដើមឆ្នាំ 2028 ខាងមុខ ដោយរួមបញ្ចូលនូវកន្លែងចុះចត, ស្ថានីយ៍ស្រាវជ្រាវ,…

ប្រសិនបើបងប្អូនដឹងប្រាកដជាដឹងហើយថា ក្នុងពេលបច្ចុប្បន្ននេះ មិនថាឧបករណ៍អ្វីក៏មិនអាចជំនួសស្មាតហ្វូនបានឡើយ ព្រោះថាវាបានក្លាយជាឧបករណ៍ដ៏សំខាន់មួយក្នុងជីវិតប្រចាំថ្ងៃទៅហើយ​​ ពោលគឺប្រៀបបានទៅនឹងប្រពន្ធកូន ក៏ដូចជាគ្រួសារយើងអញ្ជឹង។ ខណៈក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ ការប្រើប្រាស់ស្មាតហ្វូនគឺមានកើនឡើងយ៉ាងខ្លាំង រីឯការផលិត និងការផ្គត់ផ្គង់ក៏មានការកើនឡើងផងដែរ។ ក្នុងនោះ ក្នុងចំណោមបណ្ដាប្រទេសជាច្រើន ប្រទេសចិនគឺជាប្រទេសទី ១ នៅលើពិភពលោក ដែលត្រូវបានគេទទួលស្គាល់ថាជាប្រទេសដែលមានការផលិតស្មាតហ្វូនបានច្រើនគេ ពោលគឺស្មាតហ្វូនជាង ៧០ភាគរយ ដែលកំពុងតែចរាចរណ៍នៅលើពិភពលោកនាពេលសព្វថ្ងៃនេះគឺត្រូវបានផលិតនៅប្រទេសចិន…