Telegram ជាកម្មវិធីផ្ញើសារធំជាងគេលំដាប់ទី ៤ ដែលមានអ្នកប្រើប្រាស់សកម្មចំនួនជាង ៩០០ លាននាក់ ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៣ ដោយជនជាតិរុស្សីលោក Pavel Durov។ មុនពេលបង្កើត Telegram នេះឡើង លោក Pavel ជាស្ថាបនិកបណ្តាញសង្គមរុស្សីដ៏ធំមួយឈ្មោះ VKontakte ឬហៅកាត់ថា VK។…
Browsing: ព័ត៌មានថ្មីៗ
បន្ទាប់ពីមានការប្រកាសចេញនូវ iPhone 17 Pro Max និង Xiaomi 17 Pro Max របស់ក្រុមហ៊ុន Apple និងក្រុមហ៊ុន Xiaomi ដែលមានធ្វើឲមានការចាប់អារម្មណ៍ជាខ្លាំង ពេលនេះ ក្រុមហ៊ុន Oppo ក៏ត្រូវបានគេរាយការណ៍ថា នឹងប្រកាសចេញនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន…
ស្របពេលដែលមជ្ឈមណ្ឌលទិន្នន័យកំពុងតែក្លាយជាភាពចាំបាច់បំផុតក្នុងវិស័យបច្ចេកវិទ្យា AI របស់ពិភពលោក វាមិនមែនជារឿងចម្លែកទេដែលថានៅក្នុងពេលបច្ចុប្បន្ននេះ AI គឺមានសមត្ថភាពកាន់តែខ្ពស់ឡើងៗ ជាក់ស្តែង នៅក្នុងពេលខាងមុខនេះមជ្ឈមណ្ឌលទិន្នន័យខ្នាតជីហ្គាវ៉ាត់ដែលដំណើរការដោយថាមពលពន្លឺព្រះអាទិត្យនៅក្នុងលំហគឺអាចនឹងលេចរូបរាងឡើងជាផ្លូវការហើយ ហើយវាក៏នឹងក្លាយជាការឆ្នៃប្រឌិតថ្មីដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ពិភពលោក និងដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពលនិងទឹក ដែលកំពុងតែជាបញ្ហាដ៏ធំបំផុតសម្រាប់មជ្ឈមណ្ឌលទិន្នន័យនៅលើដីបច្ចុប្បន្នផងដែរ។ ក្នុងនោះ បើយោងតាមសេចក្តីថ្លែងការណ៍របស់់ស្ថាបនិកក្រុមហ៊ុន Amazon គឺលោក Jeff Bezos នៅក្នុងកម្មវិធី Italian Tech…
នៅឆ្នាំ ២០២៥ នេះ តាមការចុះផ្សាយរបស់ The World Street Journal ម៉ាកយីហោ Mixue Bingcheng កំពុងទទួលបានចំណាត់ថ្នាក់លេខ ១ ក្លាយជា Fast Food Chain ឬហាងអាហាររហ័សដែលមានទីតាំងច្រើនជាងគេនៅលើពិភពលោក។ ជាមួយនឹងទីតាំងចំនួនជាង ៤៦០០០…
ក្នុងនោះ សម្រាប់ឆ្កែមនុស្សយន្តថ្មីរបស់ចិននេះ មិនត្រឹមតែជាឆ្កែមនុស្សយន្តធម្មតាប៉ុណ្ណោះនោះទេ ប៉ុន្តែវាក៏ជាឆ្កែមនុស្សយន្តដ៏ពិសេសដែលត្រូវបានបង្កើតឡើងដោយក្រុមអ្នកស្រាវជ្រាវក្នុងសាកលវិទ្យាល័យប៉េកាំង (Peking University) ដើម្បីប្រមូលព័ត៌មាននៅលើឋានព្រះច័ន្ទផងដែរ ហើយវាគឺមានឈ្មោះ “Anteater” និង “Salamander” ។ បើនិយាយពីសមត្ថភាពរបស់ឆ្កែមនុស្សយន្តថ្មីរបស់ចិននេះវិញ គឺត្រូវបានបំពាក់ដោយឧបករណ៍ចាប់សញ្ញា និងប្រព័ន្ធកាមេរ៉ា AI ដ៏ទំនើបៗជាច្រើន ពោលគឺអាចថត ប្រមូលព័ត៌មាន និងបញ្ជូនទិន្នន័យដោយស្វ័យប្រវត្តិនៅលើផ្ទៃព្រះច័ន្ទ…
ក្នុងសម័យបច្ចុប្បន្ននេះ មិនត្រឹមតែជាសម័យឌីជីថលប៉ុណ្ណោះនោះទេ ប៉ុន្តែគេក៏អាចនិយាយបានថាជាសម័យមួយដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សផងដែរ ពោលមិនដូចសម័យមុនទៀតឡើយ ខណៈការទិញស្មាតហ្វូនវិញ ក៏មិនដូចសម័យមុនផងដែរ។ បើក្រឡេកទៅ ៥ឆ្នាំមុន បងប្អូនប្រាកដជាដឹងហើយថា នៅពេលដែលទិញស្មាតហ្វូនថ្មី គឺតែងតែទទួលបាននូវឆ្នាំងសាក ខ្សែសាក ម្ចុលចាក់សុីម និងកាសនៅក្នុងប្រអប់មកជាមួយ ប៉ុន្តែនៅក្នុងពេលបច្ចុប្បន្ននេះវិញ នៅដែលទិញស្មាតហ្វូន គឺទទួលបានតែខ្សែសាក ម្ចុលចាក់សុីម និងឯកសារប៉ុណ្ណោះ ពោលគឺមិនមានឆ្នាំងសាកទៀតនោះឡើយ…
លោក Jeff Bezos ស្ថាបនិករបស់ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិក Amazon ជាបុគ្គលជោគជ័យខ្លាំងក្នុងវិស័យជំនួញ។ លោក Bezos មានចំណង់ចំណូលចិត្តទៅលើផ្នែក វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា រួមទាំងជាមនុស្សម្នាក់ដែលមានគំនិតឯករាជ្យតាំងពីក្មេងមកម្ល៉េះ។ មុននឹងចាប់ផ្តើមមានជំនួញផ្ទាល់ខ្លួន ក្នុងវ័យ ១៦ឆ្នាំ លោកធ្លាប់ធ្វើការនៅហាងអាហារ McDonald’s ដោយទទួលបានប្រាក់កម្រៃប្រមាណ ២ដុល្លារ/ម៉ោង។ ក្រៅពីនេះ…
បន្ទាប់ពីបង្ហាញចេញនូវគម្រោងខ្សែកាបក្រោមបាតសមុទ្រជាច្រើន ពេលនេះ ក្រុមហ៊ុន Meta ដែលក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់សហរដ្ឋអាមេរិក ក៏ដូចជាក្រុមហ៊ុនរបស់លោក Mark Zuckerberg គឺបានប្រកាសបង្ហាញចេញនូវគម្រោងខ្សែកាបក្រោមបាតសមុទ្រថ្មីរបស់ខ្លួននៅក្នុងទ្វីបអាស៊ីហើយ ដោយក្នុងនោះ វាគឺមានឈ្មោះថា Candle ។ បើនិយាយពីប្រព័ន្ធខ្សែកាបក្រោមបាតសមុទ្រថ្មីនេះវិញ គឺត្រូវបានរចនាឡើងជាពិសេសដើម្បីបង្កើននូវការតភ្ជាប់ប្រព័ន្ធឌីជីថលនៅទូទាំងតំបន់់អាស៊ីបូព៌ា និងតំបន់់អាស៊ីអាគ្នេយ៍ ហើយវាគឺមានប្រវែងដល់ទៅ 8,000 គីឡូម៉ែត្រឯណ្ណោះ ពោលគឺតភ្ជាប់រវាងប្រទេសជប៉ុន…
ផលិតផលខ្មែរច្រើនសម្បូរបែបកំពុងចរាចរពេញទីផ្សារ។ សព្វថ្ងៃនេះ ម្ចាស់អាជីវកម្មនីមួយៗ រិះរកនូវគំនិតកែច្នៃ ភាពច្នៃប្រឌិតថ្មីៗ ដើម្បីកែច្នៃវត្ថុធាតុដើមដែលជា កសិផលក្នុងស្រុកមកបង្កើតជាផលិតផលប្រើប្រាស់ចាំបាច់ ដែលមានគុណភាពល្អត្រឹមត្រូវ។ ជាក់ស្តែង សហគ្រាស Apsor (អប្សរ) បានប្រើប្រាស់ផ្លែល្ពៅ មកផលិតចេញជាសាប៊ូដុសខ្លួន។ មិនត្រឹមតែល្ពៅទេ ក៏នៅមានសាប៊ូស្ពៃក្តោប សាប៊ូមង្ឃុត សាប៊ូកាហ្វេ។ ធ្លាប់តែជាម្ហូបអាហារបរិភោគ តែក៏អាចផលិតចេញជាសាប៊ូបានផងដែរ។…
ហាងនំផាយដ៏ល្បីល្បាញមួយ បង្កើតឡើងដោយខ្មែរយើងឈ្មោះថា Country Cob Bakery មានទីតាំងដំបូងស្ថិតនៅទីក្រុង Kyneton រដ្ឋ Victoria ប្រទេសអូស្រ្តាលី។ បានបើកជាផ្លូវការនៅក្នុងឆ្នាំ ២០១៦ ដោយលោក ឃុន ចាន់ និង លោក Ryan។ ហាងមួយនេះល្បីខ្លាំងទៅលើស្នូលនំ ដែលបានប្រើប្រាស់នូវគ្រឿងការី…