បន្ទាប់ពីមានការការរឹតបន្តឹងលើការនាំចេញនូវបច្ចេកវិទ្យាជាច្រើនរបស់ខ្លួនទៅកាន់ប្រទេសចិន ពេលនេះ សហរដ្ឋអាមេរិកបានប្រកាសលុបចោលជាផ្លូវការនូវការរឹតបន្តឹងលើការនាំចេញនូវកម្មវិធី ឬបច្ចេកវិទ្យារចនាបន្ទះឈីប (EDA) ទៅកាន់ប្រទេសចិនហើយ ដែលនេះគឺជាសញ្ញាដ៏សំខាន់នៅក្នុងការបន្ធូរបន្ថយទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ក្នុងនោះ ចំពោះមូលហេតុដែលសហរដ្ឋអាមេរិកប្រកាសលុបចោលនូវច្បាប់កំណត់របស់ខ្លួននេះ គឺដោយសារតែការចុះនូវកិច្ចព្រមព្រៀងថ្មីមួយនៅក្នុងកិច្ចប្រជុំពាណិជ្ជកម្មនៅទីក្រុងឡុងដ៍កាលពីខែមិថុនា។ ជាមួយគ្នានេះ ប្រទេសចិនវិញក៏បានបើកឲមាននូវការដំណើរការក្នុងការនាំចេញរ៉ែកម្រទៅកាន់សហរដ្ឋអាមេរិកវិញផងដែរ។ គួរបញ្ជាក់ថា បើទោះបីជាការលុបចោលនូវការរឹតបន្តឹងការនាំចេញនូវកម្មវិធី ឬបច្ចេកវិទ្យារចនាបន្ទះឈីប (EDA) ទៅកាន់ប្រទេសចិនរបស់សហរដ្ឋអាមេរិកជាសញ្ញាដ៏ល្អនៅក្នុងការបន្ធូរបន្ថយនូវភាពតានតឹងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរក៏ដោយ ក៏វាបានបង្ហាញនូវក្តីសង្ឃឹមថ្មីសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាចិនក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីៗសម្រាប់ប្រកួតប្រជែងជាមួយក្រុមហ៊ុនបច្ចេកវិទ្យារបស់អាមេរិកផងដែរ៕ ប្រភពៈ Huawei…
Browsing: ព័ត៌មានថ្មីៗ
ប្រសិនបើបងប្អូនបានតាមដានលម្អិតអំពីស្មាតហ្វូនរបស់ក្រុមហ៊ុនទាំង ៣ ខាងលើនេះប្រាកដជាដឹងហើយថា ក្នុងពេលបច្ចុប្បន្ននេះ គឺមិនមានស្មាតហ្វូនមួយម៉ូឌែលណាដែលមានថាមពលថ្មលើសពី 5,000mAh ឬច្រើនជាង 5,000mAh ខ្លាំងនោះឡើយ។ ជាឧទាហរណ៍ដូចជា Galaxy S Series របស់ Samsung ចាប់តាំងពី S20 Ultra មកគឺមិនដែលមានការផ្លាស់ប្តូរទំហំថាមពលថ្មនោះឡើយ ពោលគឺវាតែងតែមាន…
បន្ទាប់ពីធ្វើការសហការណ៍គ្នាអស់រយៈពេលជាច្រើនឆ្នាំ ពេលនេះ ក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ល្បីរបស់ចិនគឺ Xiaomi គឺត្រូវបានគេរាយការណ៍ហើយថា កំពុងនឹងធ្វើនូវការផ្លាស់ប្តូរយុទ្ធសាស្ត្រថ្មីសម្រាប់ការផលិតផលិតផលរបស់ខ្លួនហើយ ដោយក្នុងនោះ ពួកគេអាចនឹងបញ្ចប់ភាពជាដៃគូជាមួយម៉ាកយីហោដ៏ល្បីគឺ Leica ។ ចំពោះការផ្លាស់ប្តូរនេះ ត្រូវបានអះអាងថាជាយុទ្ធសាស្ត្រថ្មីរបស់ក្រុមហ៊ុន Xiaomi សម្រាប់បង្ហាញចេញនូវបច្ចេកវិទ្យារូបភាពផ្ទាល់ខ្លួន និងសន្សំថ្លៃដើមក្នុងការផលិត។ បើយោងតាម Digital Chat Station បានឲដឹងថា…
បន្ទាប់ពីមានការលក់ធ្លាក់ជាប់ៗគ្នាអស់រយៈពេល ២ ឆ្នាំ ពេលនេះ ក្រុមហ៊ុន Apple បានរកឃើញនូវការកើនឡើងវិញរបស់ខ្លួននៅក្នុងទីផ្សារចិនហើយ ដោយនៅក្នុងត្រីមាសទី ២ នៃឆ្នាំ ២០២៥ នេះ ពួកគេទទួលបាននូវការលក់កើនឡើងដល់ទៅ ៨ ភាគរយ ឯណ្ណោះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំពោះមូលហេតុដែលធ្វើការលក់មានការកើនឡើង គឺដោយសារតែការបង្ហាញចេញនូវ iPhone…
បន្ទាប់ពីប្រកាសដាក់ឲប្រើប្រាស់នៅក្នុងប្រទេសមួយចំនួននៅក្នុងប្រទេសលោកខាងលិច ពេលនេះ ក្រុមហ៊ុន Google បានប្រកាសដាក់ឲប្រើប្រាស់នូវកម្មវិធី ឬក៏មុខងារ AI ជំនាន់ថ្មី Veo 3 របស់ខ្លួនជាផ្លូវការទៅដល់អ្នកប្រើប្រាស់ Gemini AI ជុំវិញពិភពលោកជាង 159 ប្រទេសហើយ។ ក្នុងនោះ បើទោះបីជាក្រុមហ៊ុន Google បានបើកឲដំណើរការប្រើប្រាស់នូវ…
នៅសល់រយៈពេលតែជាង ២ខែទៀតតែប៉ុណ្ណោះ iPhone សេរ៊ីថ្មីរបស់ក្រុមហ៊ុន Apple គឺ iPhone 17 Series នឹងប្រកាសចេញជាផ្លូវការហើយ ដោយទំនងនឹងធ្វើឡើងនៅក្នុងខែកញ្ញា ឆ្នាំ 2025 ខាងមុខនេះ។ នៅក្នុងចំណោមម៉ូដែលទាំងនោះ iPhone 17 Pro Max ដែលបងធំគេគឺត្រូវបានគេជឿកជាក់ថានឹងទទួលបាននូវថាមពលថ្មធំដល់ទៅ…
ChangAn បានចូលមកកាន់ទីផ្សារប្រទេសកម្ពុជាអស់ជាច្រើនឆ្នាំហើយ តាមរយ:ការនាំចូលផ្តាច់មុខដោយក្រុមហ៊ុន RMA Cambodia ជាមួយរត្តមានរថយន្តដែល ល្បីឈ្មោះគឺរថយន្ត SUV ប្រភេទ ៥កៅអី ChangAn CS55 Plus ដែលទទួលបាននូវការគាំទ្រ ក៏ដូចជាមានឈ្មោះបោះសម្លេងខ្លាំងនៅលើទីផ្សារកម្ពុជា រួមជាមួយម៉ូឌែលដែលទទួលបានការគាំទ្រខ្លាំង ផ្សេងៗទៀតផងដែរ។ ទន្ទឹមនឹងនេះ ChangAn ក៏កំពុងមានប្រូម៉ូសិនពាក់កណ្តាលឆ្នាំ…
យោងតាមប្រភពពី DigiTimes បានអះអាងថា ក្រុមហ៊ុន Apple គឺបានផ្អាកការអភិវឌ្ឍន៍ iPad ឬ MacBook ដែលអាចបត់បានរបស់ខ្លួនហើយ ដោយសារតែបញ្ហាបច្ចេកទេស និងតម្លៃនៃផលិតកម្ម។ ជាមួយគ្នានេះ បញ្ហាអេក្រង់បត់ក៏ជាបញ្ហាមួយរបស់ក្រុមហ៊ុន Apple ផងដែរ។ ចំណែកការអភិវឌ្ឍន៍លើ iPhone ដែលអាចបត់បានវិញ នឹងបន្តអភិវឌ្ឍទៅមុខដដែល…
បន្ទាប់ពីបានចំណាយពេលអស់ជាច្រើនឆ្នាំនៅក្នុងការអភិវឌ្ឈ និងបង្កើតនូវឈីបផ្ទាល់ខ្លួន ពេលនេះ ក្រុមហ៊ុន Xiaomi ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន គឺត្រូវបានគេរាយការណ៏ហើយថា កំពុងនឹងពិចារណាក្នុងការផ្លាស់ប្តូរទិសដៅក្នុងការផលិតនូវផលិតផលរបស់ខ្លួនហើយ ដែលក្នុងនោះក្រុមហ៊ុនមួយនេះគឺត្រូវបានគេជឿជាក់ថានឹងប្រើប្រាស់នូវបន្ទះឈីបជំនាន់ថ្មីរបស់ខ្លួនគឺ XRING O2 សម្រាប់ផលិតផលជាច្រើនរបស់ខ្លួនដូចជាទូរសព្ទដៃ, នាឡិកា, ថេប្លេត និងរថយន្តទាំងស្រុងតែម្តង ពោលគឺពួកគេនឹងមិនប្រើប្រាស់នូវបច្ចេកវិទ្យារបស់បរទេសទៀតនោះឡើយ។ ក្នុងនោះ ចំពោះមូលហេតុដែលក្រុមហ៊ុន Xiaomi ផ្ទាល់ចង់ប្រើឈីបដែលផលិតដោយខ្លួនឯងសម្រាប់ផលិតផលរបស់ខ្លួនទាំងស្រុងគឺដោយសារតែក្រុមហ៊ុនមួយនេះចង់កាត់បន្ថយការចំណាយលើការនាំចូលបច្ចេកវិទ្យាពីបរទេស…
បន្ទាប់ពីចំណាយពេល ១ឆ្នាំ ពេលនេះ ក្រុមហ៊ុន HONOR បានដាក់ចេញជាផ្លូវការនូវស្មាតហ្វូនបត់សេរ៊ីថ្មីរបស់ខ្លួនហើយ ដែលនោះគឺជា HONOR Magic V5 ។ ក្នុងនោះ បើគិតក្នុងពេលបច្ចុប្បន្ននេះ HONOR Magic V5 គឺជាស្មាតហ្វូនបត់ដែលមានកម្រាស់ស្តើងបំផុតក្នុងលោក ដោយវាមានកម្រាស់ត្រឹមតែ 8.8mm ប៉ុណ្ណោះ នៅពេលបត់ចូលគ្នា…