ក្នុងពេលថ្មីៗនេះ អ្នកវិទ្យាសាស្ត្រចិន បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលម្តងទៀតហើយ ដោយពួកគេបានអភិវឌ្ឍ និងបង្កើតចេញនូវ ប្រព័ន្ធ AI ដ៏ខ្លាំងដំបូងគេនៅលើលោកមួយ ដែលអាចសម្គាល់បានថាក្បាលគ្រាប់នុយក្លេអ៊ែរជារបស់ពិត និងជារបស់ក្លែងក្លាយ។ បច្ចេកវិទ្យាថ្មីមួយនេះ ត្រូវបានអភិវឌ្ឍ និងបង្កើតឡើងដោយវិទ្យាស្ថាន China Institute of Atomic Energy (CIAE) របស់ប្រទេសចិនផ្ទាល់…
Browsing: ព័ត៌មានថ្មីៗ
បន្ទាប់ពីពិភពលោកកំពុងប្រឈមនឹងបញ្ហាកង្វះខាតបុគ្គលិកយ៉ាងខ្លាំងដែលរំពឹងថានឹងអាចឈានដល់ចំនួន 4.5 លាននាក់ នៅក្នុងឆ្នាំ 2030 ខាងមុខនេះ ពេលនេះ មន្ទីរពេទ្យកំពូលរបស់តៃវ៉ាន់បានប្រកាសចាប់ផ្តើមដាក់ឲប្រើប្រាស់នូវគិលានុបដ្ឋាយិកាមនុស្សយន្តជាផ្លូវការហើយ។ ក្នុងនោះ មនុស្សយន្តនេះ មានឈ្មោះថា Nurabot ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Foxconn និង Kawasaki Heavy Industries ហើយត្រូវបានបង្ហាញចេញជាសាធារណៈនៅក្នុងព្រឹត្តិការណ៍ Computex…
បន្ទាប់ពីប្រកាសស្នើរសុំអស់រយៈពេលជាច្រើនឆ្នាំ ពេលនេះ ក្រុមហ៊ុន Starlink របស់មហាសេដ្ឋីអាមេរិក Elon Musk បានទទួលអាជ្ញាប័ណ្ណពីក្រសួងទូរគមនាគមន៍របស់ប្រទេសឥណ្ឌាហើយ ដែលនេះគឺជាជាជំហានដ៏សំខាន់ក្នុងការចូលបម្រើសេវាកម្មអ៊ីនធឺណិតតាមផ្កាយរណបនៅក្នុងទីផ្សារឥណ្ឌា។ ក្នុងនោះ ការទទួលបានអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន Starlink នេះ បញ្ជាក់ថា Starlink គឺជាក្រុមហ៊ុនទី ៣ ដែលបានទទួលការយល់ព្រមពីសំណាក់រាជរដ្ឋាភិបាលឥណ្ឌា បន្ទាប់ពីក្រុមហ៊ុន OneWeb…
ក្នុងពេលថ្មីៗនេះ ក្រុមហ៊ុន REDMAGIC បានប្រកាសឲដឹងថា ពួកគេនឹងប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវថេប្លេត REDMAGIC Gaming Tablet 3 Pro នៅក្នុងប្រទេសចិនក្នុងថ្ងៃទី 11 ខែមិថុនា ខាងមុខនេះហើយ ហើយក៏នឹងប្រកាសចេញលក់នៅទូទាំងពិភពលោកនៅក្នុងខែមិថុនាដូចគ្នានេះដែរ តែមានឈ្មោះថា REDMAGIC Astra Gaming Tablet…
នៅក្នុងពេលថ្មីៗនេះ ក្រុមហ៊ុន Apple គឺត្រូវបានគេរាយការណ៍ថា កំពុងនឹងអភិវឌ្ឍនូវបច្ចេកវិទ្យាសាកថ្មឥតខ្សែជំនាន់ថ្មីរបស់ខ្លួន ដែលបច្ចេកវិទ្យា Qi 2.2 ជំនាន់ចុងក្រោយនេះនឹងគាំទ្រការសាកកម្លាំងខ្លាំងជាងមុន។ ក្នុងនោះ បច្ចេកវិទ្យា Qi 2.2 នេះ គឺអាចជាការអាប់ដេតថ្មីបំផុតពី Wireless Power Consortium ដែលអាចផ្តល់នូវសមត្ថភាពសាកថ្មឥតខ្សែរហូតដល់ 45W…
ជំនួសឲការអង្គុយនៅស្ងៀម បន្ទាប់ពីសហរដ្ឋអាមេរិកហាមឃាត់នៅឆ្នាំ 2019 ក្រុមហ៊ុន Huawei បានប្រកាសបង្កើតនូវក្រុមហ៊ុនបុត្រសម្ព័ន្ធមួយឈ្មោះថា Hubble Technology ដើម្បីវិនិយោគនៅក្នុងវិស័យបន្ទះឈីបក្នុងប្រទេសចិន និងបានវិនិយោគទៅលើក្រុមហ៊ុន semiconductor ជាង 60 ក្រុមហ៊ុន ដើម្បីជួយបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបរបស់ខ្លួន។ ក្នុងនោះ ការវិនិយោគនេះ រួមបញ្ចូលនូវការរចនាបន្ទះឈីប ការផលិតសម្ភារៈ ការធ្វើតេស្ត…
នៅក្នុងព្រឹត្តិការណ៍ WWDC ឆ្នាំ 2025 ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី 9 ខែមិថុនា ខាងមុខនេះ ក្រុមហ៊ុន Apple ត្រូវបានរំពឹងថានឹងណែនាំនូវមុខងារថ្មីៗមួយចំនួននៅលើកាស AirPods ជំនាន់ថ្មីរបស់ខ្លួន ដែលការកែលម្អថ្មីៗទាំងនេះ គឺមានគោលបំណងជួយឱ្យអ្នកប្រើប្រាស់មានបទពិសោធន៍ប្រើប្រាស់កាន់តែឆ្លាតវៃ និងងាយស្រួលជាងមុន ពោលគឺមិនចាំបាច់មាននូវភាពស្មុគស្មាញដូចមុខនោះឡើយ។ យើងតាម 9to5Mac បានឲដឹងថា…
បន្ទាប់ពីក្រុមហ៊ុន ByteDance បានប្រកាសបិទមិនឲមាននូវការប្រើប្រាស់កម្មវិធី TikTok នៅក្នុងទីក្រុងហុងកុងកាលពីឆ្នាំ 2020 ដោយសារច្បាប់សន្តិសុខជាតិ ចាប់តាំងពីពេលនោះមក កម្មវិធី Douyin ដែលជាកំណែចិនរបស់កម្មវិធី TikTok បានកើនឡើងនូវចំនួនអ្នកប្រើប្រាស់យ៉ាងខ្លាំងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះនៅក្នុងទីក្រុងហុងកុង។ បើយោងតាមការរាយការណ៍ថ្មីមួយបានឲដឹងថា ការប្រើប្រាស់កម្មវិធី Douyin នៅក្នុងទីក្រុងហុងកុង គឺមានកើនឡើងយ៉ាងខ្លាំង ដោយមានអ្នកប្រើប្រចាំខែលើសពី 3…
ក្រុមហ៊ុន Geely បានចេញផ្សាយជាផ្លូវការរូបភាពរថយន្ត Galaxy A7 EM-i ជាថ្មីមួយក្រោមម៉ាក Galaxy ដែលជារថយន្ត Sedan Plug-in Hybrid ខ្នាតមធ្យម។ រថយន្តនេះមានលក្ខណៈសំខាន់ក្នុងការសន្សំប្រេង និងមានសមត្ថភាពបើកបរឆ្ងាយ ព្រមទាំងមានអត្រាប្រើប្រេងទាបជាង 2 លីត្រក្នុង 100 គីឡូម៉ែត្រ…
បន្ទាប់ពីលេចឮនូវដំណឹងរៀងយូរគ្រាន់ដែរហើយ ពេលនេះ ក្រុមហ៊ុន Samsung បានប្រកាសដាក់បង្ហាញចេញនូវ teaser ដំបូងសម្រាប់ស្មាតហ្វូនដែលអាចបត់បានជំនាន់បន្ទាប់របស់ខ្លួនហើយ ដែលក្នុងនោះរំពឹងថានឹងជា Galaxy Z Fold 7 ។ បើយោងទៅតាម Teaser នេះ បានបង្ហាញឲដឹងថា ស្មាតហ្វូនបត់ជំនាន់ថ្មីនេះ នឹងផ្តោតលើបច្ចេកវិទ្យា AI…