Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ប្រវត្តិអាជីវកម្ម»ផ្តើមពីសហគ្រាសតូចមួយ ប្រែក្លាយជាក្រុមហ៊ុនផលិតអាហារសម្រន់ឈានមុខគេមួយនៅកម្ពុជា!
    ប្រវត្តិអាជីវកម្ម

    ផ្តើមពីសហគ្រាសតូចមួយ ប្រែក្លាយជាក្រុមហ៊ុនផលិតអាហារសម្រន់ឈានមុខគេមួយនៅកម្ពុជា!

    October 21, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុន Ly Ly Food Industry Co., Ltd ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០២ ដោយ​លោកជំទាវ​ឧកញ៉ា កែវ មុំ ដែលស្គាល់ជារោងចក្រផលិតនំកញ្ចប់ដំបូងគេមួយនៅកម្ពុជា។ 

    ពាណិជ្ជកម្ម

    ក្រុមហ៊ុនលីលី បង្កើតឡើងដំបូងជាសិប្បកម្មខ្នាតតូច មានបុគ្គលិកប្រហែល ២០ ទៅ ៣០នាក់ប៉ុណ្ណោះ។ មូលហេតុនៅពីក្រោយការបង្កើតក្រុមហ៊ុននេះ ព្រោះតែនៅខ្មែរយើងមានភាពខ្វះខាតការផលិតនំកញ្ចប់ ភាគច្រើននាំចូលពីបរទេស។ ដូច្នេះ ទើបលោកស្រីចាប់ផ្តើមស្វែងរកដៃគូអាជីវកម្ម រួមទាំងលក់ផ្ទះផ្ទាល់ខ្លួនមកធ្វើជាដើមទុន ក្នុងការបង្កើតសហគ្រាសនេះឡើងមក។

    នេះជាការវិនិយោគដ៍ធំមួយ​ ក្នុងការផលិតអាហារសម្រន់ដែលជាផលិតផលខ្មែរ ប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបៗក្នុងការផលិត ប្រើប្រាស់នូវវត្ថុធាតុដើមមានគុណភាព និងឆ្លងកាត់ការពិសោធន៍មុននឹងចេញលក់លើទីផ្សារ។ ដើម្បីធានារសជាតិ សុវត្ថិភាព និងគុណភាពស្តង់ដារមួយត្រឹមត្រូវ។

    បច្ចុប្បន្ន សហគ្រាសផលិត និងកែច្នៃអាហារសម្រន់បានប្រមាណ ៤០មុខ កំពុងមានលក់នៅលើទីផ្សារ។ ចំណែកផលិតផលទាំងអស់នេះ មិនត្រឹមតែផលិតសម្រាប់ផ្គត់ផ្គង់ក្នុងស្រុកនោះទេ ថែមទាំងសម្រាប់នាំចេញទៅក្រៅប្រទេសផងដែរ។ កន្លងមកនេះ បាននាំចេញទៅកាន់ ១៣ ប្រទេសរួចមកហើយ។ ជាងនេះទៅទៀត ក្រុមហ៊ុននំស្រួយលីលី ក៏បានទាក់ទាញចំណាប់អារម្មណ៍ក្រុមហ៊ុនផលិតនំកញ្ចប់នៅប្រទេសជប៉ុន មកចាប់ដៃគូវិនិយោគជាមួយបង្កើតបានជាក្រុមហ៊ុនថ្មីមួយឈ្មោះ លីលីខាមេដា។

    នេះជាសមិទ្ធផលមួយ ដែលក្រុមហ៊ុននំស្រួយលីលី បានកសាងឡើងរយៈពេលជាង ២០ឆ្នាំមកនេះ ជាគោលដៅមួយដែលក្រុមហ៊ុនចង់នាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិ។ លោកស្រីតែងតែចែករំលែកថា ការធ្វើអ្វីមួយ ត្រូវដាក់ចិត្ត ដាក់កាយធ្វើវា កុំធ្វើលំៗ។ ព្រោះការបង្កើតអាជីវកម្មមួយស្រួលទេ តែអ្វីដែលពិបាកគឺ ការធ្វើឲ្យអាជីវកម្មរីកចម្រើន ដែលតម្រូវឲ្យមានការតស៊ូប្តេជ្ញាចិត្ត ហើយធ្វើវាដោយម៉ត់ចត់ ទើបអាចដើរទៅមុខរួចបាន។

    BizNews khmerproducts lylyfood
    Share. Facebook Telegram WhatsApp
    Previous Articleកុំចាប់ចិត្តតែក្មេងតូច OnePlus 15 ពេកបងប្អូន មើលបងធំ iQOO 15 នេះផង!
    Next Article មិនមែនមានតែម៉ូដែលធម្មតា និងម៉ូដែល Plus ប៉ុណ្ណោះនោះទេ ប៉ុន្តែម៉ូដែល Ultra របស់ Galaxy S26 Series ក៏ទំនងជានឹងប្រើប្រាស់នូវបន្ទះឈីប Exynos 2600 របស់ខ្លួនឯងផងដែរ

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.