Browsing: ព័ត៌មានថ្មីៗ

ក្នុងសម័យបច្ចុប្បន្ននេះ មិនត្រឹមតែជាសម័យឌីជីថលប៉ុណ្ណោះនោះទេ ប៉ុន្តែគេក៏អាចនិយាយបានថាជាសម័យមួយដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សផងដែរ ពោលមិនដូចសម័យមុនទៀតឡើយ ខណៈការទិញស្មាតហ្វូនវិញ ក៏មិនដូចសម័យមុនផងដែរ។ បើក្រឡេកទៅ ៥ឆ្នាំមុន បងប្អូនប្រាកដជាដឹងហើយថា នៅពេលដែលទិញស្មាតហ្វូនថ្មី គឺតែងតែទទួលបាននូវឆ្នាំងសាក ខ្សែសាក ម្ចុលចាក់សុីម និងកាសនៅក្នុងប្រអប់មកជាមួយ ប៉ុន្តែនៅក្នុងពេលបច្ចុប្បន្ននេះវិញ នៅដែលទិញស្មាតហ្វូន គឺទទួលបានតែខ្សែសាក ម្ចុលចាក់សុីម និងឯកសារប៉ុណ្ណោះ ពោលគឺមិនមានឆ្នាំងសាកទៀតនោះឡើយ…

លោក Jeff Bezos ស្ថាបនិករបស់ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិក Amazon ជាបុគ្គលជោគជ័យខ្លាំងក្នុងវិស័យជំនួញ។ លោក Bezos មានចំណង់ចំណូលចិត្តទៅលើផ្នែក វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា រួមទាំងជាមនុស្សម្នាក់ដែលមានគំនិតឯករាជ្យតាំងពីក្មេងមកម្ល៉េះ។ មុននឹងចាប់ផ្តើមមានជំនួញផ្ទាល់ខ្លួន ក្នុងវ័យ ១៦ឆ្នាំ លោកធ្លាប់ធ្វើការនៅហាងអាហារ McDonald’s ដោយទទួលបានប្រាក់កម្រៃប្រមាណ ២ដុល្លារ/ម៉ោង។ ក្រៅពីនេះ…

បន្ទាប់ពីបង្ហាញចេញនូវគម្រោងខ្សែកាបក្រោមបាតសមុទ្រជាច្រើន ពេលនេះ ក្រុមហ៊ុន Meta ដែលក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់សហរដ្ឋអាមេរិក ក៏ដូចជាក្រុមហ៊ុនរបស់លោក Mark Zuckerberg គឺបានប្រកាសបង្ហាញចេញនូវគម្រោងខ្សែកាបក្រោមបាតសមុទ្រថ្មីរបស់ខ្លួននៅក្នុងទ្វីបអាស៊ីហើយ ដោយក្នុងនោះ វាគឺមានឈ្មោះថា Candle ។ បើនិយាយពីប្រព័ន្ធខ្សែកាបក្រោមបាតសមុទ្រថ្មីនេះវិញ គឺត្រូវបានរចនាឡើងជាពិសេសដើម្បីបង្កើននូវការតភ្ជាប់ប្រព័ន្ធឌីជីថលនៅទូទាំងតំបន់់អាស៊ីបូព៌ា និងតំបន់់អាស៊ីអាគ្នេយ៍ ហើយវាគឺមានប្រវែងដល់ទៅ 8,000 គីឡូម៉ែត្រឯណ្ណោះ ពោលគឺតភ្ជាប់រវាងប្រទេសជប៉ុន…

ផលិតផលខ្មែរច្រើនសម្បូរបែបកំពុងចរាចរពេញទីផ្សារ។ សព្វថ្ងៃនេះ ម្ចាស់អាជីវកម្មនីមួយៗ រិះរកនូវគំនិតកែច្នៃ ភាពច្នៃប្រឌិតថ្មីៗ ដើម្បីកែច្នៃវត្ថុធាតុដើមដែលជា កសិផលក្នុងស្រុកមកបង្កើតជាផលិតផលប្រើប្រាស់ចាំបាច់ ដែលមានគុណភាពល្អត្រឹមត្រូវ។ ជាក់ស្តែង សហគ្រាស Apsor (អប្សរ) បានប្រើប្រាស់ផ្លែល្ពៅ មកផលិតចេញជាសាប៊ូដុសខ្លួន។ មិនត្រឹមតែល្ពៅទេ ក៏នៅមានសាប៊ូស្ពៃក្តោប សាប៊ូមង្ឃុត សាប៊ូកាហ្វេ។ ធ្លាប់តែជាម្ហូបអាហារបរិភោគ តែក៏អាចផលិតចេញជាសាប៊ូបានផងដែរ។…

ហាងនំផាយដ៏ល្បីល្បាញមួយ បង្កើតឡើងដោយខ្មែរយើងឈ្មោះថា Country Cob Bakery មានទីតាំងដំបូងស្ថិតនៅទីក្រុង Kyneton រដ្ឋ Victoria ប្រទេសអូស្រ្តាលី។ បានបើកជាផ្លូវការនៅក្នុងឆ្នាំ ២០១៦ ដោយលោក ឃុន ចាន់ និង លោក Ryan។ ហាងមួយនេះល្បីខ្លាំងទៅលើស្នូលនំ ដែលបានប្រើប្រាស់នូវគ្រឿងការី…

បន្ទាប់ពីមានការវិនិយោគនូវទឹកប្រាក់់ចំនួន ១០០ ពាន់លានដុល្លារ ជាមួយនឹងក្រុមហ៊ុន NVIDIA ពេលនេះ ក្រុមហ៊ុន OpenAI ដែលជាក្រុមហ៊ុន AI ធំជាងគេរបស់សហរដ្ឋអាមេរិក ក៏បានប្រកាសចុះនូវកិច្ចព្រមព្រៀងផ្គត់ផ្គង់ និងភាពជាដៃគូយុទ្ធសាស្ត្រថ្មីជាមួយនឹងក្រុមហ៊ុន AMD ផងដែរ ដោយការសហការគ្នានេះ គឺដើម្បីបង្កើតនូវហេដ្ឋារចនាសម្ព័ន្ធ AI ជំនាន់ថ្មី ដោយប្រើប្រាស់នូវ…

ក្នុងនោះ សម្រាប់យានដឹកជញ្ជូនអវកាសដែលបង្កើតឡើងដោយក្រុមហ៊ុន Inversion របស់សហរដ្ឋអាមេរិកនេះ មិនត្រឹមតែជាយានដឹកជញ្ជូនអវកាសដំបូងបំផុតរបស់ពិភពលោកនោះទេ ប៉ុន្តែវាក៏ជាយានអវកាសដែលត្រូវបានបង្កើតឡើងជាពិសេសសម្រាប់ការដឹកជញ្ជូនទំនិញ ឬការផ្គត់ផ្គង់បន្ទាន់ពីលំហ មកកាន់កន្លែងណាមួយនៅលើផែនដីផងដែរ ហើយវាគឺមានឈ្មោះថា Arc Spacecraft ។ បើនិយាយពីសមត្ថភាពរបស់យានដឹកជញ្ជូនអវកាសនេះវិញ គឺអាចផ្ទុកទំនិញសំខាន់ៗដូចជាឧបករណ៍វេជ្ជសាស្ត្រ យន្តហោះគ្មានមនុស្សបើក ឬឧបករណ៍យោធាបានរហូតដល់ ២២៥គីឡូក្រាមឯណ្ណោះ ហើយវាក៏អាចចុះចតដោយគ្មានផ្លូវរត់បានផងដែរ ពោលគឺអាចចុះចតជាពិសេសដោយប្រើប្រាស់នូវឆ័ត្រយោង។ លើសពីនេះ…

Luckin Coffee ជាហាងកាហ្វេពេញនិយមមួយនៅប្រទេសចិន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៧ ដោយ Jenny Qian និងក្រុមវិនិយោគប៉ុន្មាននាក់ទៀត។ ជាហាងដែលមានសមត្ថភាពអាចពង្រីកសាខាដល់ទៅ ៤៥០០ កន្លែងមានអតិថិជនគាំទ្រជាង ៤០ លាននាក់ ក្នុងរយៈពេលត្រឹមតែ ២ឆ្នាំ វ៉ាដាច់ Starbucks នៅចិនតែម្តង។ ចំណុចពិសេសខុសគេមួយពីហាងកាហ្វេនេះនៅត្រង់ថា…

ក្នុងនោះ បើនិយាយពីស្មាតហ្វូនស៊េរីថ្មី Realme GT 8 Pro នេះ មិនត្រឹមតែមានការរចនាថ្មីប៉ុណ្ណោះនោះទេ ប៉ុន្តែវាក៏កាន់តែទទួលបាននូវ Specs កាន់តែកប់ផងដែរ ខណៈការរចនាកាមេរ៉ានៅផ្នែកខាងក្រោយវិញ គឺលែងមានការរចនាជារាងការ៉េទៀតហើយ ពោលគឺបានភ្ជាប់មកជាមួយការរចនាថ្មីជារាងមុខមនុស្ស និងជារាងរង្វង់វិញ។ ជាមួយគ្នានេះ បើប្រៀបធៀបនឹង Realme GT 7…

ក្នុងនោះ បើនិយាយពីមនុស្សយន្ត AI, RT-G ថ្មីរបស់ចិននេះ មិនតែមានរូបរាងដូចកង់ឡានប៉ុណ្ណោះនោះទេ ប៉ុន្តែវាក៏មានបំពាក់នូវបច្ចេកវិទ្យាជាច្រើនផងដែរ ហើយវាគឺត្រូវបានបង្កើតឡើងជាពិសេសដោយក្រុមហ៊ុន Logon Technology ដើម្បីកំណត់អត្តសញ្ញាណ និងដេញតាមជនសង្ស័យ នៅពេលដើរល្បាតតាមដងផ្លូវដែលមានមនុស្សច្រើន។ បើនិយាយពីសមត្ថភាពរបស់មនុស្សយន្ត AI នេះ គឺអាចដំណើរការបានទាំងលើគោក និងក្នុងទឹកតែម្តង ហើយវាក៏អាចរត់លើផ្លូវ និងដីរដុប…