Browsing: ព័ត៌មានថ្មីៗ

[ប្រទេសឥណ្ឌា] យោងតាមការបង្ហាញចេញរបស់ក្រុមហ៊ុន Apple Inc បានបង្ហាញថាខ្លួននឹងចាប់ផ្តើមធ្វើឱ្យប្រសើរឡើង(Upgrade)នូវម៉ូដែល iPhone របស់ខ្លួននៅក្នុងប្រទេសឥណ្ឌានាខែធ្នូ ដើម្បីអនុញ្ញាតអោយអតិថិជនខ្លួនអាចប្រើនូវបណ្តាញ 5G បាន ខណៈដែលអាជ្ញាធរឥណ្ឌាបានជំរុញក្រុមហ៊ុនផលិតទូរស័ព្ទឱ្យទទួលយកនូវការប្រើប្រាស់បណ្តាញដែលមានល្បឿនលឿន។ ក្រុមហ៊ុនបាននិយាយថា ខ្លួននឹងជំរុញការអាប់ដេតកម្មវិធីទៅម៉ូដែលថ្មីៗ រួមទាំង iPhone 14, 13, 12 និង iPhone…

[មីយ៉ាន់ម៉ា] ក្រុមហ៊ុន Toyota Motor បានធ្វើការចាប់ផ្តើមផ្គុំតម្លើងរថយន្តនៅរោងចក្រថ្មីមួយក្នុងប្រទេសមីយ៉ាន់ម៉ា ដែលការចាប់ផ្តើមត្រូវបានផ្អាកអស់រយៈពេលជាង ១៩ខែ បន្ទាប់ពីរដ្ឋប្រហារយោធា និងការរាតត្បាតនៃកូវីដ១៩។ ក្រុមហ៊ុនផលិតរថយន្តជប៉ុនបាននិយាយថា រោងចក្រខ្លួនកំពុងបើកដំណើរការធម្មតា បើទោះបីជាក្រុមហ៊ុនផ្សេងទៀតបានដកខ្លួនចេញពីប្រទេសនេះ ដោយបានចាប់ផ្តើមដំឡើងរថយន្តមួយ ឬពីរគ្រឿងក្នុងមួយថ្ងៃ ដោយចាប់ផ្តើមពីការធ្វើការពីឧបករណ៍គ្រឿងបន្លាស់ដែលបានដឹកជញ្ជូនទៅកាន់ប្រទេសមីយ៉ាន់ម៉ាក្នុងខែកញ្ញា។ ក្រុមហ៊ុនជប៉ុន និងក្រុមហ៊ុនចម្រុះជាតិសាសន៍ផ្សេងទៀតបានប្រឈមមុខនឹងសម្ពាធដើម្បីដកខ្លួនចេញពីការវិនិយោគនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលត្រូវបានគេមើលឃើញថាផ្តល់ផលប្រយោជន៍ដល់យោធា។ ក្រុមហ៊ុន Toyota បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា…

យោងតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg ដែលបានរាយការណ៍កាលពីថ្ងៃអង្គារ ទី១១ នេះ បានបង្ហាញថាថា ក្រុមហ៊ុនផលិតបន្ទះឈីប Intel Corp កំពុងរៀបចំផែនការកាត់បន្ថយបុគ្គលិកជាច្រើនរបស់ខ្លួន ដែលទំនងជាមានចំនួនរាប់ពាន់នាក់ បន្ទាប់ពីប្រឈមមុខនឹងការធ្លាក់ចុះនៃទីផ្សារកុំព្យូទ័រ។ ការបញ្ឈប់ការងារនឹងត្រូវបានប្រកាសនៅដើមខែនេះ ហើយផ្នែកមួយចំនួនរបស់ Intel រួមទាំងក្រុមលក់ និងទីផ្សារ ក៏ទទួលបាននូវការកាត់បន្ថយ ដែលអាចប៉ះពាល់ដល់បុគ្គលិកប្រហែល ២០ភាគរយ…

[ប្រទេសរុស្ស៊ី] ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៅទីក្រុងមូស្គូបាននិយាយកាលពីថ្ងៃអង្គារទី ១១ ខែតុលាថា ក្រុមហ៊ុនផលិតរថយន្តជប៉ុន Nissan នឹងលក់ទ្រព្យសម្បត្តិក្នុងរុស្ស៊ីរបស់ខ្លួន រួមទាំងរោងចក្រនៅទីក្រុង Saint Petersburg ទៅរដ្ឋាភិបាលរុស្ស៊ី។ ការ​ប្រកាស​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុមហ៊ុន Nissan បាន​ផ្អាក​ការ​ផលិត​នៅ​រោងចក្រ​ក្នុង​ទីក្រុង​ទី​ពីរ​របស់​រុស្ស៊ី​ក្នុង​ខែ​មីនា ភ្លាមៗ​បន្ទាប់​ពី​ក្រុង​ម៉ូស្គូ​បាន​បញ្ជូន​ទ័ព​ទៅ​អ៊ុយក្រែន។ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “គណៈកម្មាធិការប្រតិបត្តិរបស់ក្រុមហ៊ុន Nissan បានអនុម័តការលក់ទ្រព្យសម្បត្តិក្នុងរុស្ស៊ីរបស់ខ្លួនទៅឱ្យសហព័ន្ធរុស្ស៊ី…

[ហ្វីលីពីន] កាលពីថ្ងៃចន្ទ ទី១០ ខែតុលានេះកន្លងទៅ ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr បានធ្វើការចុះហត្ថលេខាលើច្បាប់មួយស្តីពីវិធានការការចុះឈ្មោះស៊ីមទូរស័ព្ទជាកាតព្វកិច្ច ក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការប្រយុទ្ធប្រឆាំងនឹងការបោកប្រាស់តាមអត្ថបទ ការក្លែងបន្លំតាមធនាគារ និងព័ត៌មានមិនពិត។ ច្បាប់នេះនឹងតម្រូវឱ្យអ្នកប្រើប្រាស់ផ្តល់ឈ្មោះពេញ និងឯកសារអត្តសញ្ញាណមុនពេលទិញស៊ីមកាត ដោយមានគោលបំណងការពារឧក្រិដ្ឋជនពីការលាក់បាំងអត្តសញ្ញាណរបស់ពួកគេ។ លោក Marcos បាននិយាយនៅក្នុងសុន្ទរកថាមួយថា “ទីបំផុតយើងនឹងសម្រេចបាននូវអ្វីដែលចង់បានរយៈពេលយូរមកហើយ ដែលជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការគ្រប់គ្រងការចេញស៊ីមកាត…

[ចិន] យោងតាមប្រភពព័ត៌មានបាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រទេសចិនបានចេញកូតានាំចូលប្រេងឆៅដំបូងសម្រាប់ឆ្នាំ ២០២៣ សម្រាប់ការផ្គត់ផ្គង់ជាចម្បងដល់ក្រុមហ៊ុនចម្រាញ់ប្រេងឯករាជ្យ។ បរិមាណដែលបានចេញផ្សាយគឺប្រហែល ២០លានតោន ស្មើ ១៤៦លានបារ៉ែល ដោយវាមានរយៈពេលជិតបីខែលឿនជាងធម្មតាក្នុងគោលបំណងដើម្បីលើកទឹកចិត្តអ្នកចម្រាញ់ដើម្បីជំរុញផលិតកម្ម។ នាយក​ប្រតិបត្តិ​ជាន់​ខ្ពស់​ម្នាក់​ដែល​មាន​ក្រុមហ៊ុន​ចម្រាញ់​ប្រេង​ម្នាក់​ចូល​រួម​បាន​និយាយ​ថា​តម្រូវ​ការ​កូតា​នឹង​អាស្រ័យ​លើ​សេដ្ឋកិច្ច​ចម្រាញ់ អ្នកចម្រាញ់អាចនៅតែជ្រើសរើសប្រើកូតាថ្មីនៅឆ្នាំក្រោយ ដោយសាររឹមមិនមានភាពលើកទឹកចិត្តនោះទេ។ គួរបញ្ជាក់ផងដែរថា កាលពីខែមុនទីក្រុងប៉េកាំងបានចេញកូតាទីបីសម្រាប់ឆ្នាំ ២០២២ ដែលបានបង្កើនកូតានាំចូលមិនមែនរដ្ឋរបស់ខ្លួនដល់ ១៦៤,៦១ លានតោននៅឆ្នាំនេះ៕

កាលពីថ្ងៃចន្ទ ទី១០ ខែតុលានេះ Amazon.com Inc បាននិយាយថា ខ្លួននឹងវិនិយោគទឹកប្រាក់ច្រើនជាង ១ពាន់លានអឺរ៉ូ ឬ ៩៧៤,៨ លានដុល្លារ សម្រាប់រយៈពេល ៥ឆ្នាំខាងមុខសម្រាប់រថយន្តអគ្គីសនី រថយន្តដឹកទំនិញ និងមជ្ឈមណ្ឌលវិចខ្ចប់ដែលបញ្ចេញឧស្ម័នតិចនៅទូទាំងទ្វីបអឺរ៉ុប ដោយបង្កើនល្បឿននៃការជំរុញរបស់ខ្លួនដើម្បីសម្រេចបាននូវកាបូនស្មើ។ ក្នុងនោះក្រុមហ៊ុនលក់ទំនិញនៅលើអនឡាញមួយនេះបាននិយាយថា ការវិនិយោគនេះក៏មានគោលបំណងជំរុញការច្នៃប្រឌិតនៅទូទាំងឧស្សាហកម្មដឹកជញ្ជូន និងលើកទឹកចិត្តដល់ហេដ្ឋារចនាសម្ព័ន្ធសាកថ្មសាធារណៈបន្ថែមទៀតសម្រាប់រថយន្តអគ្គិសនី (EVs)។…

ក្រុមហ៊ុន SIXT ដែលជាក្រុមហ៊ុនជួលរថយន្តដ៏ធំនៅប្រទេសអាឡឺម៉ង់ បានធ្វើការវិនិយោគលើកិច្ចសន្យាដើម្បីបញ្ជាទិញរថយន្តអគ្គិសនីជាង ១០០ ០០០ គ្រឿង ពីក្រុមហ៊ុំន BYD ក្នុងរយៈពេល ៦ឆ្នាំខាងមុខ ដោយការដឹកជញ្ជូនលើកដំបូងចាប់ផ្តើមនៅត្រីមាសទី ៤ ឆ្នាំ ២០២២។ ក្រុមហ៊ុន BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន (NEVs) បច្ចុប្បន្នកំពុងធ្វើឱ្យមានភាពជឿនលឿនពេញលេញនៅក្នុងទ្វីបអឺរ៉ុប។…

[សហរដ្ឋអាមេរិក] ក្រសួងការពារជាតិអាមេរិកបានបន្ថែមក្រុមហ៊ុនចិនជាច្រើនទៀត រួមទាំងក្រុមហ៊ុនផលិត Drone ដ៏ល្បី DJI Technology និងក្រុមហ៊ុនផលិតឧបករណ៍ Zhejiang Dahua Technology ទៅក្នុងបញ្ជីខ្មៅដែលដាក់ពួកគេឱ្យជាប់បម្រាមវិនិយោគសម្រាប់ជនជាតិអាមេរិក។ BGI Genomics Co Ltd ដែលដំណើរការជាធនាគារទិន្នន័យហ្សែនដ៏ធំ និងមានកិច្ចសន្យា DNA-sequencing ជាមួយក្រុមហ៊ុនសុខភាព…

ការផ្លាស់ប្តូរចិត្តរបស់ Elon Musk ជុំវិញកិច្ចព្រមព្រៀងទិញផ្តាច់របស់គាត់សម្រាប់ Twitter ត្រូវបានស្វាគមន៍ជាមួយនឹងរលកនៃតម្លៃកើនឡើងនៅលើភាគហ៊ុនរបស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម ទោះបីជាអ្នកវិនិយោគ Tesla ភ័យខ្លាចថាមហាសេដ្ឋីកំពុងព្រលែងខ្លួនគាត់ពេក។ លោក Musk ដែលបានលក់ភាគហ៊ុន Tesla ដែលមានតម្លៃជាង ១៥ ពាន់លានដុល្លារកាលពីដើមឆ្នាំនេះ ដើម្បីផ្តល់មូលនិធិដល់កិច្ចព្រមព្រៀងនោះ បានគំរាមបោះបង់ចោលការទិញយកបណ្តាញសង្គមនេះ ដោយលើកឡើងពីគណនីក្លែងក្លាយមួយចំនួនធំ ហើយបានទទួលបណ្តឹងពី…