កាលពីពេលថ្មីៗនេះ មានពាក្យចចាមអារាមជាច្រើនរបស់ OnLeaks បាននិយាយថា ក្រុមហ៊ុន Samsung អាចនឹងធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវទូរស័ព្ទដៃ Samsung Galaxy S24 FE នៅដើមសប្តាហ៍ក្រោយនេះ ជាមួយតម្លៃលក់ចាប់ពី ៦៤៩ ដុល្លារ ដល់ ៧០៩ ដុល្លារ (ថ្លៃជាង Galaxy S23 FE ចំនួន ៥០ ដុល្លារ)។
ទូរស័ព្ទដៃ Samsung Galaxy S24 FE នឹងទទួលបានបន្ទះអេក្រង់ AMOLED FHD+ ទំហំ ៦,៦៩ អ៊ីញ 120Hz មានកម្រិតពន្លឺលើសពី 1,900 nits អាចស្កេនក្រយ៉ៅដៃលើអេក្រង់បាន រួមជាមួយអាវការពារការធ្លាក់បែក។ ទូរស័ព្ទដៃនេះ នឹងដំណើរការដោយបន្ទះឈីប Samsung Exynos 2400e 4nm ជាមួយ Samsung Xclipse 940 GPU និងប្រព័ន្ធប្រតិបត្តិការ Android 14 នៅលើ One UI 6.1.1 អាចបើប្រាស់សុីមបានចំនួន២ ព្រមទាំងទទួលបាន RAM 8GB និងអង្គផ្ទុក 128GB / 256GB ។
ចំណែកផ្នែកកាម៉េរ៉ាវិញ មានបំពាក់ជាមួយសេនស័រកាមេរ៉ាខាងមុខមានទំហំ 10MP និងមានកាមេរ៉ាគោលខាងក្រោយទំហំ 50MP មានមុខងារជំនួយការគ្រប់គ្រងលំនឹង OIS បូករួមទាំងលេនថតមុំទូលាយ Ultra-wide ទំហំ 12MP និងលេន Telephoto ទំហំ 8MP អាចថតហ្សូមបាន 3x Optical Zoom។ ក្រៅពីនេះទៀតក៏មានបំពាក់មកជាមួយមុខងារ Galaxy AI ក៏ដូចជាអាវការពារទឹក និងធូលីកម្រិត IP68 និងគាំទ្រការតភ្ជាប់ 5G, 4G VoLTE, Wi-Fi 6E, Bluetooth 5.3, GPS, USB 3.1 និង NFC ជាដើម។ រីឯផ្នែកថាមពលថ្ម Galaxy S24 FE នឹងទទួលបានថ្មទំហំ 4,700mAh គាំទ្រការសាក 25W តាមខ្សែ។
ចំពោះការរចនារចនារបស់ទូរស័ព្ទដៃ Samsung Galaxy S24 FE មានការរចនាគែមស្តើងជាងមុន និងទទួលបានការរចនាជាមួយស៊ុមអាលុយមីញ៉ូម និងទទួលបាននូវជម្រើសពណ៌តួខ្លួនចំនួន ៥ រួមមានពណ៌ខៀវ ពណ៌ខ្មៅ ពណ៌ប្រផេះ ពណ៌បៃតង និងពណ៌លឿង៕