កាលពីពេលថ្មីៗនេះ មានប្រភពសារព៌ត័មានមួយដែលអាចទុកចិត្តបាននិយាយថា ក្រុមហ៊ុន HUAWEI អាចនឹងប្រកាសចេញលក់ជាផ្លូវការនូវទូរស័ព្ទ HUAWEI Mate XT Ultimate ដែលជាទូរស័ព្ទដំបូងគេក្នុងពិភពលោកដែលបំពាក់អេក្រង់អាចបត់បាន ៣តង់ ក្នុងទីផ្សារសលក នៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២៥ ខាងមុខនេះ។
សម្រាប់ទូរស័ព្ទ HUAWEI Mate XT Ultimate មានបំពាក់ដោយអេក្រង់ធម្មតាទំហំ ៦,៤អ៊ីញ មានកម្រិតបង្ហាញ 2232 × 1008 pixels និងអេក្រង់ទំហំ ៧,៩អ៊ីញ ពេលលាតបាន ២តង់ មានកម្រិតបង្ហាញ 2232 × 2048 pixels និងអេក្រង់ទំហំ ១០,២អ៊ីញ 240Hz ពេលលាតពេញ ៣តង់ មានកម្រិតបង្ហាញ 2232 × 3184 pixels ដំណើរការដោយបន្ទះឈីប Kirin 9000 និងប្រព័ន្ធប្រតិប្តិការនៅលើ HarmonyOS 4.2 ព្រមទាំងទទួលបាន RAM 16GB និងអង្គផ្ទុក 256GB | 512GB | 1TB ។
ចំពោះការរចនានៅផ្នែកខាងក្រោយរបស់ទូរស័ព្ទដៃ HUAWEI Mate XT Ultimate មានបំពាក់ជាមួយស៊ុមដែកពណ៌មាស រចនាបញ្ជូលគ្នាជាមួយស្បែក និងឡូហ្គូល Designed & Crafted by HUAWEI ។ លើសពីនេះទៅទៀត Huawei Mate XT មានភ្ជាប់មកជាមួយបច្ចេកវិទ្យាថ្មីៗ ដែលសមត្ថភាព AI មុខងារកាមេរ៉ាឆ្លាតវៃ ជាមួយជម្រើសពណ៌តួខ្លួនចំនួន២ គឺ Golden និង Dark Black និងគាំទ្រការតភ្ជាប់ 5G SA/NSA,4G VoLTE, Wi-Fi 802.11 ax (2.4GHz and 5GHz), Bluetooth 5.2 LE, GPS (L1 + L5 dual-band), NavIC, NFC, និង USB 3.1 Type-C (GEN1)។
ចំណែកផ្នែកកាម៉េរ៉ាវិញ ទទួលបានកាម៉េរ៉ាគោលទំហំ 50MP មានមុខងារគ្រប់គ្រងលំនឹង OIS រួមជាមួយលេន Ultra Wide 12MP និងលេន Telephoto 12MP 5.5x បូករួមនឹងកាម៉េរ៉ាមុខទំហំ 8MP។ លើសពីនេះទៅទៀតទូរស័ព្ទHUAWEI Mate XT Ultimate ក៏ទទួលបានថាមពលថ្មទំំហំ 5,600mAh ផងដែរដែលអាចសាកតាមខ្សែ 66W និង 50W wireless fast charging។
គួរឲដឹងផងថា ទូរស័ព្ទ HUAWEI Mate XT Ultimate ត្រូវបានចេញលក់ការពីដើមខែកញ្ញានេះ ជាមួយតម្លៃលក់ចាប់ពី ២ ៨០០ដុល្លារ ដល់ ៣ ៣៧០ ដុល្លារ ក្នុងទីផ្សារប្រទេសចិន៕