កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតទូរស័ព្ទដៃ TECNO បានប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវទូរស័ព្ទដៃ TECNO SPARK 30C ដែលជាទូរស័ព្ទដៃលំដាប់ថវិកាកម្រិតមធ្យម ជាមួយតម្លៃលក់ចាប់ពី ៨០ ដុល្លារ ដល់ ១១០ ដុល្លារ ក្នុងទីផ្សារប្រទេសហ្វីលីពីន។
ទូរស័ព្ទដៃ TECNO SPARK 30C ទទួលបានអេក្រង់ LCD FHD+ ទំហំ ៦,៦៧ អ៊ីញ 120Hz មានកម្រិតពន្លឺ 800 nits និងកម្រិតបង្ហាញ 720×1600 pixels ដំណើរការដោយបន្ទះឈីប MediaTek Helio G81 និងប្រព័ន្ធប្រតិបត្តិការ Android 14 នៅលើ HiOS ព្រមទាំងទទួលបាន RAM 4GB / 8GB និងអង្គផ្ទុក 128GB / 256GB ។
សម្រាប់កាមេរ៉ាគោលខាងក្រោយរបស់ទូរស័ព្ទដៃ TECNO SPARK 30C មានទំហំ 64MP ខណៈដែលកាមេរ៉ាមុខមានទំហំ 8MP ។ ចំណែកផ្នែកថាមពលវិញ ទូរស័ព្ទដៃនេះទទួលបានថាមពលថ្ម 5,000mAh គាំទ្រការសាកថ្ម 18W។ លើសពីនេះទៅទៀត ទូរស័ព្ទដៃ TECNO SPARK 30C ក៏មានភ្ជាប់មកជាមួយមុខងារការពារជម្រាបទឹក និងធូលី IP54 និងគាំទ្រការតភ្ជាប់ WiFi (2.4GHz/5GHz), 4G LTE, Bluetooth, FM Radio, GPS និងទទួលបានជម្រើសពណ៌ចំនួន៣ ផងដែររួមមានពណ៌ Orbit Black, Orbit White និង Magic Skin 3.0 ៕