កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតទូរស័ព្ទដៃ Xiaomi បានប្រកាសដាក់បង្ហាញចេញរនូវទូរស័ព្ទដៃ Redmi Note 14 Pro Series ហើយគ្រោងប្រកាសចេញលក់ជាផ្លូវការនៅក្នុងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ ក្នុងទីផ្សារប្រទេសចិន។
Redmi Note 14 Pro និង 14 Pro+ នឹងទទួលបានអេក្រង់ OLED កោង ដែលមានកម្រិតបង្ហាញ 1.5K រួមជាមួយអាវការពារ Corning Gorilla Glass Victus 2 ក៏ដូចជាការរចនានូវគែមស្តើងជាងមុន រួមនឹងការរចនាកោងតាមអេក្រង់ផងដែរ ដែលដំណើរការដោយបន្ទះឈីប Snapdragon 7s Gen 3 ឫ Dimensity 7350 ព្រមទាំងទទួលបានអាវការពារទឹក និងធូលី IP69 ។
ចំពោះផ្នែកកាម៉េរ៉ាវិញទូរស័ព្ទដៃ Redmi Note 14 Pro និង 14 Pro+ នឹងទទួលបានកាមេរ៉ាគោលខាងក្រោយទំហំ 50MP មានមុខងារគ្រប់គ្រង់លំនឹង OIS។ ក្នុងនោះទូរស័ព្ទ Redmi Note 14 Pro និង 14 Pro+ ក៏នឹងទទួលបានការគាំទ្រការសាកថ្មតាមខ្សែ 90W ផងដែរ។
គួរឲដឹងថា ទូរស័ព្ទដៃ Redmi Note 14 Pro នឹងទទួលបានជម្រើសពណ៌តួខ្លួនចំនួន៤ រួមមាន Twilight Purple, Phantom Blue, Mirror Porcelain White និង Midnight Black ចំណែក 14 Pro+ វិញ ក៏នឹងទទួលបានជម្រើសពណ៌តួខ្លួនចំនួន៣ ផងដែរ រួមមាន Star Sand Blue, Mirror Porcelain White និង Midnight Black ៕