កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតទូរស័ព្ទដៃ TECNO បានប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវទូរស័ព្ទដៃ TECNO SPARK 30 Pro ដោយផ្តល់ជូននូវជម្រើស Transformers Edition ពិសេសចំនួន២ គឺ SPARK 30 Pro Optimus Prime Edition និង SPARK 30 Bumblebee Edition ខណៈជម្រើសពណ៌ធម្មតាទទួលបានចំនួន២ ផងដែរគឺពណ៌ស និងពណ៌ខ្មៅ ខណៈតម្លៃលក់ខាងក្រុមហ៊ុនមិនទាន់ដាក់បង្ហាញចេញនៅឡើយទេ ប៉ុន្តែបើតាមព័ត័មានដែលបានបែកធ្លាយទូរស័ព្ទដៃនេះអាចនឹងមានតម្លៃលក់ខ្ទង់ ២០០ ដុល្លារ នៅលើទីផ្សារ។
ទូរស័ព្ទដៃ TECNO SPARK 30 Pro ទទួលបានអេក្រង់ AMOLED ទំហំ ៦,៦៨ អ៊ីញ 120Hz មានកម្រិតពន្លឺ 1,700 nits និងកម្រិតបង្ហាញ FHD+ (1080×2460 pixels) ដំណើរការដោយបន្ទះឈីប MediaTek Helio G100 និងប្រព័ន្ធប្រតិបត្តិការ Android 14 នៅលើ HiOS ព្រមទាំងទទួលបាន RAM 8GB និងអង្គផ្ទុក 128GB / 256GB ។
សម្រាប់កាមេរ៉ាគោលខាងក្រោយរបស់ទូរស័ព្ទដៃ TECNO SPARK 30 Pro មានទំហំ 108MP អាចថតហ្សូមបានចំនួន ៣ដង រួម ជាមួយលេនដែលមានមុខងារ AI ជាច្រើនដូចជា AIGC portrait, AI Eraser និង AI Artboard ខណៈដែលកាមេរ៉ាមុខមានទំហំ 13MP។ ចំណែកផ្នែកថាមពលវិញ ទូរស័ព្ទដៃនេះ ទទួលបានថាមពលថ្ម 5,000mAh គាំទ្រការសាកថ្ម 33W តាមខ្សែ ដែលអាចសាកមួយពេញចំណាយពេលខ្ទង់ ៧០នាទី។ លើសពីនេះទៅទៀត ទូរស័ព្ទដៃ TECNO SPARK 30 Pro ក៏មានភ្ជាប់មកជាមួយមុខងារការពារជម្រាបទឹក និងធូលី IP54 និងគាំទ្រការតភ្ជាប់ 4.5G LTE-A, Wi-Fi 5, Bluetooth, GPS, USB Type-C និង Super Wi-Fi (300Mbps) ផងដែរ។
លើសពីនេះទៅទៀត ទូរស័ព្ទដៃនេះ មានកម្រាស់ត្រឹមតែ ៧,៤ ម.ម ប៉ុណ្ណោះ ហើយវាក៏ទទួលបាននូវរន្ធសម្លេងចំនួន២ សុីម២ និងមុខងារស្កេនម្រាមដែនៅផ្នែកចំហៀង៕