ប្រសិនបើបងប្អូនដឹងប្រាកដជាដឹងហើយថា ក្នុងពេលបច្ចុប្បន្ននេះ មិនថាឧបករណ៍អ្វីក៏មិនអាចជំនួសស្មាតហ្វូនបានឡើយ ព្រោះថាវាបានក្លាយជាឧបករណ៍ដ៏សំខាន់មួយក្នុងជីវិតប្រចាំថ្ងៃទៅហើយ ពោលគឺប្រៀបបានទៅនឹងប្រពន្ធកូន ក៏ដូចជាគ្រួសារយើងអញ្ជឹង។ ខណៈក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ ការប្រើប្រាស់ស្មាតហ្វូនគឺមានកើនឡើងយ៉ាងខ្លាំង រីឯការផលិត និងការផ្គត់ផ្គង់ក៏មានការកើនឡើងផងដែរ។ ក្នុងនោះ ក្នុងចំណោមបណ្ដាប្រទេសជាច្រើន ប្រទេសចិនគឺជាប្រទេសទី ១ នៅលើពិភពលោក ដែលត្រូវបានគេទទួលស្គាល់ថាជាប្រទេសដែលមានការផលិតស្មាតហ្វូនបានច្រើនគេ ពោលគឺស្មាតហ្វូនជាង ៧០ភាគរយ ដែលកំពុងតែចរាចរណ៍នៅលើពិភពលោកនាពេលសព្វថ្ងៃនេះគឺត្រូវបានផលិតនៅប្រទេសចិន…
Browsing: ព័ត៌មានថ្មីៗ
រោងចក្រ Changan នៅប្រទេសថៃបានចាប់ផ្តើមដំណើរការផលិតក្នុងទីក្រុង Rayong ជាមួយផែនការផលិតប្រចាំឆ្នាំចំនួន 200,000 គ្រឿង។ រោងចក្រនេះនឹងប្រើសម្រាប់ការផលិតរថយន្ត Changan, Deepal និង Avatr ដែលមានគោលដៅផ្គត់ផ្គង់ទៅតំបន់អាស៊ីអាគ្នេយ៍ ប្រទេសអូស្ត្រាលី និងនូវែលសេឡង់។ វានឹងលើកកម្ពស់អាជីវកម្មរបស់ Changan នៅក្នុងតំបន់នេះឲ្យកាន់តែខ្ពស់។ Changan បានចាប់ផ្តើមសាងសង់រោងចក្រនៅទីក្រុង…
រថយន្តអគ្គិសនី Zeekr 007 GT លេខរៀងទី 10,000 របស់ក្រុមហ៊ុន Geely បានអូសចេញពីរោងចក្រហើយ បន្ទាប់ពីការផលិតបានចាយពេលត្រឹមតែ 31 ថ្ងៃ។ ក្រុមហ៊ុន Zeekr បានប្រគល់រថយន្តទាំងនេះជាផ្លូវការជូនអតិថិជននៅរោងចក្រ ដើម្បីបង្ហាញពីល្បឿននៃការផលិតរបស់ខ្លួន ហើយម៉ូដែលនេះក៏នឹងមានលក់នៅទីផ្សារអឺរ៉ុបដោយប្រើឈ្មោះ Zeekr 7 GT។…
នៅក្នុងបរិបទនៃសេដ្ឋកិច្ចពាណិជ្ជកម្មពិភពលោកកំពុងតែមានភាពមិនប្រាកដប្រជា និងសម្ពាធពន្ធនាំចេញរបស់សហរដ្ឋអាមេរិកលើទំនិញចិន ក្រុមហ៊ុន Apple បានប្រកាសថា ពួកនឹងបំបែកខ្សែសង្វាក់ផលិតកម្មរបស់ខ្លួនទៅកាន់ប្រទេសដទៃដូចជាប្រទេសឥណ្ឌា និងវៀតណាម ដើម្បីគេចចេញពីពន្ធនាំចេញរបស់អាមេរិកលើទំនិញចិន ប៉ុន្តែការធ្វើបែបនេះរបស់ Apple បានធ្វើឲប្រធានាធិបតី Donald Trump មានការមិនពេញចិត្តជាខ្លាំង ព្រោះពួកគេបានជ្រើសរើសការផលិត iPhone នៅក្នុងប្រទេសឥណ្ឌា ជំនួសឲសហរដ្ឋអាមេរិក។ ក្នុងនោះ លោកបាននិយាយថា…
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំមួយនៅចិន BYD កំពុងរៀបចំប្រកួតប្រជែងជាមួយទីផ្សាររថយន្តខ្នាតតូច (mini-vehicle) នៅជប៉ុនដែលត្រូវគេចាត់ទុកថាជាក្រប្រកួតប្រជែងយ៉ាងក្តៅមួយ។ រូបភាពបង្ហាញថ្មីៗបានបង្ហាញពីរថយន្តសាកល្បងដែលមានទំហំតូច ហើយរចនាដែលមានទ្វារចំហៀងអូស វាបង្ហាញថាការរចនារថយន្តនេះគោរពតាមបទប្បញ្ញត្តិរបស់រថយន្ត kei car នៅជប៉ុនយ៉ាងម៉ឹងម៉ាត់។Kei cars ដែលមានឈ្មោះពេញថា keijidōsha (រថយន្តទំហំតូចនិងស្រាល) គឺជាប្រភេទរថយន្តតូចពិសេសរបស់ជប៉ុន។ តាមច្បាប់ វាមិនអាចមានប្រវែងលើស 3.4 ម៉ែត្រ ទទឹងលើស…
កាលពីថ្ងៃទី 15 ក្រុមហ៊ុន Xiaomi បានប្រកាសថា ពួកគេនឹងប្រកាសចេញនូវបន្ទះឈីបថ្មីមួយឈ្មោះថា XringO1 នៅចុងខែឧសភានេះ ដែលនេះគឺជាជំហានថ្មីមួយសម្រាប់ក្រុមហ៊ុន Xiaomi ក្នុងការផលិតបច្ចេកវិទ្យាបន្ទះឈីបដែលជាកម្មសិទ្ធិរបស់ខ្លួនឯងផ្ទាល់ ដើម្បីបង្កើនសមត្ថភាពនៃឧបករណ៍កម្រិតខ្ពស់របស់ខ្លួនដូចជា ស្មាតហ្វូន និងថេប្លេតជាដើម។ ក្នុងនោះ ការប្រកាសនេះ ត្រូវបានធ្វើឡើងដោយនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Xiaomi លោក Lei…
បន្ទាប់ពីស្ងៀមស្ងៀមជាច្រើនឆ្នាំ iPhone បត់បានរបស់ Apple អាចនឹងលេចចេញជារូបរាងនៅក្នុងពេលឆាប់ៗខាងមុខនេះហើយ ដោយក្រុមហ៊ុនមួយនេះត្រូវបានគេរាយការណ៍ថា បានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្ហាញចេញនូវ iPhone បត់បានរបស់ខ្លួន ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនជាច្រើនផ្សេងទៀតនៅក្នុងទីផ្សារស្មាតហ្វូនបត់អេក្រង់។ ក្នុងនោះ iPhone បត់បានរបស់ Apple ត្រូវបានគេអះអាងថា នឹងទទួលបាននូវការរចនាបែប book-style design ដូចទូរស័ព្ទ Galaxy…
បន្ទាប់ពីប្រកាសចេញនូវស្មាតហ្វូនកំពូលរបស់ខ្លួនក្នុងត្រកូល OPPO Find X8 Series ពេលនេះ ក្រុមហ៊ុនផលិតទូរស័ព្ទដៃ OPPO បានធ្វើប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវទូរស័ព្ទដៃសេរ៊ីថ្មីលំដាប់ថវិការរបស់ខ្លួនហើយគឺ OPPO Reno14 Series ។ ក្នុងនោះ OPPO Reno14 Series មានចំនួន ២ម៉ូឌែល រួមមាន…
ដើម្បីជំនួស Mavic 3 Pro ក្រុមហ៊ុន DJI បានប្រកាសបញ្ចេញនូវ DJI Mavic 4 Pro ដែលជាដ្រូនជំនាន់ថ្មីរបស់ខ្លួនហើយ។ DJI Mavic 4 Pro ត្រូវបានបំពាក់មកជាមួយបច្ចេកវិទ្យា 360° Infinity Gimbal…
ក្រុមហ៊ុន OnePlus បានប្រកាសបង្ហាញចេញនូវ OnePlus Pad 2 Pro ដែលជាថេប្លេតកំពូលរបស់ខ្លួននៅក្នុងប្រទេសចិន ដែលម៉ូឌែលនេះគឺមានលក្ខណៈសម្បត្តិស្រដៀងគ្នានឹង OPPO Pad 4 Pro ដែលត្រូវបានបង្ហាញកាលពីឆ្នាំមុនដែរ។ វាមានអេក្រង់ LCD ទំហំ 13.2 អ៊ីញ កម្រិត…