Browsing: បច្ចេកវិទ្យា

ក្រុមហ៊ុនផលិតស្មាតហ្វូនចិន បានប្រកាសថាខ្លួននឹងលែងផលិតស្មាតហ្វូនតទៀតហើយ ដោយចាប់ពីពេលនេះទៅនឹងផ្ដោតលើឧបករណ៍អនាគតដែលដឹកនាំដោយបច្ចេកវិទ្យា AI។ ប្រធានក្រុមហ៊ុន ជាមួយនាយកប្រតិបត្តិរបស់ Meizu បានបកស្រាយថាការផ្លាស់ប្ដូររបត់អាជីវកម្មនេះ បានចាប់ផ្ដើមកាលពីឆ្នាំមុន ពេលដែលក្រុមហ៊ុនបានប្ដូរពីក្រុមហ៊ុនផលិតស្មាតហ្វូនមកជាក្រុមហ៊ុនអេកូឡូស៊ីវិញ។ ប្រធានក្រុមហ៊ុន Meizu បាននិយាយថាទីផ្សារស្មាតហ្វូនលែងយកភាពច្នៃប្រឌិតជាចំណុចនាំមុខទៀតហើយ ផ្ទុយទៅវិញក្រុមហ៊ុនធំៗបានផ្ដោតលើការបន្ថែមទំហំមេមូរី បំពាក់កាមេរ៉ាធំជាងមុន និងបង្កើនទំហំថ្មជាដើម។ ជាមួយការប្រកាសនេះ មានន័យថាការអភិវឌ្ឍនៃស្មាតហ្វូន Meizu 21 Pro,…

ការយកទូរសព្ទទៅកប់ចូលក្នុងអង្ករ គឺជាអ្វីដែលមនុស្សជាច្រើនបានគិតដល់ពេលដែលឧបករណ៍នោះមានចូលទឹក។ យ៉ាងណាទាក់ទងនឹងចំណុចនេះ Apple បានបញ្ជាក់យ៉ាងច្បាស់ថាគួរណាកុំយក iPhone ដែលចូលទឹកដាក់ចូលក្នុងអង្ករ។ ក្នុងឯកសាររបស់ Apple ដែលប្រទះឃើញដោយ Macworld បានលើកឡើងបែបនេះថា ៖ “កុំដាក់ iPhone របស់អ្នកក្នុងថង់អង្ករ។ ធ្វើបែបនេះអាចឲ្យបំណែកតូចៗនៃអង្ករ ប៉ះពាល់ដល់ iPhone របស់អ្នក។”…

ថ្ងៃសុក្រសប្ដាហ៍កន្លងទៅ គឺជាថ្ងៃកំណត់រយៈពេល ១៤ថ្ងៃ ដែលម្ចាស់ Vision Pro អាចយកឧបករណ៍នេះទៅដូរប្រាក់ពី Apple វិញ។ នៅថ្ងៃកំណត់នេះ គេបានឃើញម្ចាស់ Vision Pro មួយចំនួនបានយកឧបករណ៍នេះមកកាន់ហាង Apple ដោយនៅតាមសាខាខ្លះមានអ្នកដូរ ២នាក់ក្នុងមួយថ្ងៃ និងសាខាខ្លះទៀតមានច្រើនរហូតដល់ ៨នាក់។ បើតាមបុរស…

ក្នុងកិច្ចសន្ទនាជាមួយ Morning Brew នាយកប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerberg បានចែករំលែកអំពីហេតុផលនៅពីក្រោយការបញ្ឈប់បុគ្គលិកដែលកើតមាននៅតាមក្រុមហ៊ុនបច្ចេកវិទ្យាធំ រួមទាំងក្រុមហ៊ុនរបស់ខ្លួនផងដែរ។ លោក Mark Zuckerberg បានឲ្យដឹងថាហេតុផលចម្បងនៃការកាត់បន្ថយបុគ្គលិកគឺដោយសារតែជំងឺរាតត្បាតកូវីដ១៩ ព្រោះថាអំឡុងផ្ទុះជំងឺនេះ ក្រុមហ៊ុនជាច្រើនបានបង្កើនចំនួនបុគ្គលិកក្រោយពីប្រាក់ចំណូលមានការកើនឡើង។ ប៉ុន្តែក្រោយពីស្ថានភាពត្រឡប់មកដូចដើមវិញ ហើយសេដ្ឋកិច្ចពិភពលោកប្រែជាដុនដានផងនោះ ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនរួមទាំង Meta…

ការរាយការណ៍របស់ស្ថាប័នសុវត្ថិភាពលើអ៊ីនធឺណិត Group-IB បានឲ្យដឹងអំពីវត្តមាននៃមេរោគ iOS ឈ្មោះថា “GoldDigger” ដែលមានសមត្ថភាពអាចលួចព័ត៌មានគណនីធនាគាររបស់អ្នកប្រើប្រាស់ iOS បាន។ មេរោគ GoldDigger ត្រូវបានបង្កើតឡើងដំបូងសម្រាប់ឧបករណ៍ Android ហើយពេលនេះត្រូវបានចម្លងចូលបានសម្រេចដើម្បីវាយប្រហារ iPhone និង iPad។ ក្រុមហ៊ុនខាងលើអះអាងថានេះអាចជាមេរោគដំបូងសម្រាប់ iOS ហើយវាមានគ្រោះថ្នាក់…

បន្ទះឈីប Exynos របស់ Samsung បានវិលត្រឡប់មកវិញ ជាមួយ Galaxy S24 Series ដោយ  Galaxy S24 ឬ S24+ ដែលលក់នៅអឺរ៉ុប អង់គ្លេស ឥណ្ឌា និងនៅតំបន់ដទៃទៀតក្រៅពីអាមេរិក កាណាដា ចិន…

ក្រុមហ៊ុន Apple បានផ្អាកលើការអភិវឌ្ឍ iPhone បត់អេក្រង់របស់ខ្លួន ក្រោយពីអេក្រង់បត់ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុនានា បរាជ័យក្នុងការធ្វើតេស្តគុណភាពរបស់ Apple។ ដំណឹងដែលមានប្រភពចេញពីប្រទេសចិន បានឲ្យដឹងថា Apple បានធ្វើតេស្តអេក្រង់បត់របស់ក្រុមហ៊ុនដទៃ ជាផ្នែកមួយនៃការស្រាវជ្រាវ និងអភិវឌ្ឍន៍ ចូលទៅក្នុងឧបករណ៍បត់អេក្រង់បាន ដែលគេជឿជាក់ថា Apple បានចាប់ផ្ដើមតាំងពីឆ្នាំ២០១៦។ ក្នុងចំណោមនោះ Apple…

Apple កំពុងតែត្រៀមធ្វើការអាប់ដេតជាច្រើនចំណុចសម្រាប់ iPhone 16 Pro Series ហើយពេលនេះដំណឹងអំពីស្មាតហ្វូនក៏ទទួលបានកាន់តែច្រើន បន្ទាប់ពីមានដំណឹងចចាមអារ៉ាមលេចចេញជាហូហែរ។ ក្នុងនោះគេដឹងថា iPhone 16 Pro នឹងប្រកាសចេញជាមួយឈីប A18 Pro របស់ Apple រួមជាមួយ RAM ទំហំ…

ការបង្ហោះសារលើបណ្ដាញសង្គមពីសំណាក់អតិថិជន Vision Pro មួយចំនួន បានបង្ហាញថាពួកគេបានចាប់ផ្ដើមលក់ឧបករណ៍នេះទៅឲ្យ Apple វិញ។ អ្នកប្រើម្នាក់ឈ្មោះថា Parker Otolani បានរៀបរាប់ថា ការសម្រេចចិត្តលក់ឧបករណ៍ឲ្យ Apple វិញ គឺដោយសារឧបករណ៍នេះមិនមានផាសុកភាពពេលពាក់លើក្បាល និងធ្វើឲ្យរូបលោកឈឺភ្នែកផងដែរ។ យ៉ាងណារូបគេនិយាយថា Vision Pro ជាឧបករណ៍អនាគត…

ក្រុមហ៊ុន Samsung បានប្រកាសអំពីការបញ្ចេញកំណែទម្រង់ដើម្បីជួសជុលបញ្ហាអេក្រង់ស្លេកលើ Galaxy S24 Series។ Galaxy S24, Galaxy S24+ រួមជាមួយ Galaxy S24 Ultra នឹងទទួលបានការអាប់ដេតក្នុងខែកុម្ភៈនេះ ដែលនឹងមានជម្រើសកំណត់ភាពដិតនៃអេក្រង់ក្នុង Advanced settings នៃផ្នែកអេក្រង់។ Samsung…