Browsing: បច្ចេកវិទ្យា

អតីតវិស្វកររបស់ Apple ឈ្មោះថា Xiaolang Zhang ត្រូវបានតុលការសម្រេចផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ៦ខែ សម្រាប់បទល្មើសលួចឯកសារសម្ងាត់អំពីបច្ចេកវិទ្យារថយន្តបើកបរស្វ័យប្រវត្តិរបស់ក្រុមហ៊ុន Apple។ ដំណើររឿងរបស់ Xiaolang Zhang ពីបុគ្គលិកម្នាក់ដែល Apple ទុកចិត្ត ក្លាយជាជនជាប់ចោទ បានចាប់ផ្ដើមពេលដែលរូបគេត្រូវចាប់ខ្លួននៅព្រលានយន្តហោះ San Jose កាលពីឆ្នាំ២០១៨…

កំពូលមហាសេដ្ឋីបច្ចេកវិទ្យាលោក Elon Musk បាននិយាយថាលោកនឹងប្ដូរទៅប្រើប្រាស់បណ្ដាញសង្គម X សម្រាប់ការទំនាក់ទំនងទាំងអស់ដូចជាផ្ញើសារ ខលទូរសព្ទ ឬវីដេអូខលជាដើម។ លើគណនី X របស់ខ្លួន លោក Elon Musk បានសរសេរបែបនេះថា ៖ “ក្នុងពេលប៉ុន្មានខែទៀត ខ្ញុំនឹងឈប់ប្រើប្រាស់លេខទូរសព្ទ និងប្រើប្រាស់តែបណ្ដាញសង្គម X…

ដំណឹងចចាមអារ៉ាមថ្មីអំពី iPhone SE ជំនាន់ថ្មីបានឲ្យដឹងថា Apple នឹងបំពាក់អេក្រង់ឌីហ្សាញបែប Dynamic Island ជំនួសឲ្យក្បាលឆកទូទៅ ដែល Dynamic Island នេះមានប្រើជាលើកដំបូងលើ iPhone 14 Pro និង iPhone 14 Pro…

[ទីផ្សារបរទេស] បុគ្គលិក Apple អាចទិញឧបករណ៍ Vision Pro ដោយទទួលបានការបញ្ចុះតម្លៃរហូតដល់ ២៥% មានន័យថាឧបករណ៍តម្លៃ ៣ ៥០០ដុល្លារ នៅសល់តម្លៃប្រមាណ ២ ៦២៤ដុល្លារប៉ុណ្ណោះ។ នាពេលកន្លងមក Apple បានផ្ដល់ការបញ្ចុះតម្លៃរហូតដល់ ៥០% លើផលិតផលថ្មីៗដូចជា HomePod…

[ទីផ្សារបរទេស] ក្រុមហ៊ុន Apple នាពេលបច្ចុប្បន្ននេះកំពុងផលិត iPhone បត់អេក្រង់ចំនួនពីរប្រភេទ។ នេះបើតាមការឲ្យដឹងពីប្រភពដែលបានដឹងច្បាស់អំពីរឿងរ៉ាវនេះ។ iPhone បត់ពីរប្រភេទនេះគឺជាប្រភេទ Flip ដូចជា Samsung Galaxy Z Flip5 និង Oppo Find N3 Flip…

អាជ្ញាធរចិនក្នុងខេត្ត Sichuan បានចុះបំបែកសម្បុកផលិត AirPods ក្លែងក្លាយដ៏ធំ ដោយបានរកឃើញ AirPods ក្លែងក្លាយជាច្រើនម៉ឺនគ្រឿង ដែលសរុបមានតម្លៃរាប់លានដុល្លារ។ របាយការណ៍បានឲ្យដឹងថា កាស AirPods ក្លែងក្លាយដែលរឹបអូសបានគឺមានជាង ៦៩ ០០០គ្រឿង កាសមិនទាន់ផលិតហើយមានចំនួនជាង ៤៥ ០០០គ្រឿង និងឈុតសម្រាប់វេចខ្ចប់មានចំនួនជាង ៥ម៉ឺនឈុត…

កាលពីឆ្នាំ២០២៣ ក្រុមហ៊ុន Apple បានក្លាយជាក្រុមហ៊ុនផលិតស្មាតហ្វូនដែលលក់ស្មាតហ្វូនបានច្រើនជាងគេលំដាប់ទីមួយ លើពិភពលោក។ បើតាមតួលេខចេញផ្សាយដោយ Canalys បានបង្ហាញថាក្នុងចំណោមស្មាតហ្វូនលក់ដាច់បានច្រើនជាងគេទាំង១០ មាន៧ម៉ូដែលគឺជា iPhone។ ក្នុងនោះឃើញថា iPhone 14 Pro Max ជាប់លេខ១ ជាមួយចំនួនលក់ ៣៤លានគ្រឿង ដែលតាមពីក្រោយដោយ iPhone…

[ទីផ្សារបរទេស] ជាការឆ្លើយតបទៅនឹងការព្រួយបារម្ភរបស់សហគមន៍ Crypto និងការពិភាក្សាជុំវិញការចុះបញ្ជីកាក់ RONIN ក៏ដូចជាការថយចុះតម្លៃនៃកាក់នេះ សហស្ថាបនិក Binance ឈ្មោះថា He Yi បានប្រកាសអំពីការផ្លាស់ប្ដូរគោលការណ៍មួយចំនួនរបស់វេទិការជួយដូរ Binance។ ការផ្លាស់ប្ដូរដ៏ធំនោះគឺទាក់ទងនឹងការលុបចោលការចុះបញ្ជីកាក់ណាមួយ ប្រសិនបើព័ត៌មាននៃការចុះបញ្ជីត្រូវបានបែកធ្លាយដោយភាគទីបី។ ដើម្បីលើកទឹកចិត្តដល់ការរាយការណ៍ពីការបែកធ្លាយនេះដែរ Binance ហ៊ានផ្ដល់ប្រាក់រង្វាន់ចាប់ពី ១ម៉ឺនដុល្លារ ដល់…

[ទីផ្សារបរទេស] ស្ដាប័ន Counterpoint Research បានបង្ហាញអំពីការវិភាគដ៏គួរឲ្យចាប់អារម្មណ៍អំពីទីផ្សារស្មាតហ្វូនប្រទេសចិន ដោយក្នុងនោះគេសង្កេតឃើញថាក្នុងពេល២សប្ដាហ៍ដំបូងនៃឆ្នាំ២០២៤នេះ Huawei គឺជាក្រុមហ៊ុនដែលលក់ស្មាតហ្វូនបានច្រើនជាងគេ។ ការវិភាគបានលើកឡើងថា ហេតុផលនៅពីក្រោយជោគជ័យរបស់ Huawei គឺដោយសារស្មាតហ្វូន Mate 60 ដែលប្រើប្រាស់ឈីប Kirin 9000 ផលិតដោយ Huawei គួបផ្សំជាមួយអតិថិជនស្មោះស្ម័គ្រ…

[ទីផ្សារបរទេស] ផលិតផលថ្មីរបស់ Apple ឈ្មោះថា Vision Pro បានចាប់ផ្ដើមលក់មុនគេលើទីផ្សារអាមេរិកកាលពីថ្ងៃទី២ ខែកុម្ភៈ។ ប៉ុន្មានថ្ងៃក្រោយមក ឧបករណ៍មួយនេះបានចាប់ផ្ដើមចរាចរណ៍លក់នៅវៀតណាម តាមរយៈការនាំចូលរបស់ឈ្មួញ។ ម្ចាស់ហាងនៅទីក្រុងហូជីមិញមួយកន្លែង បានលើកឡើងថា Vision Pro មានលក់នៅហាងរបស់ខ្លួនក្នុងតម្លៃចាប់ពីប្រមាណ ៦ ១៥០ដុល្លារ សម្រាប់ទំហំ 256GB។…