Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»បច្ចេកវិទ្យា»vivo ប្រកាសចេញស្មាតហ្វូនប្រចាំឆ្នាំ ប្រើកាមេរ៉ា Zoom ទំហំ 200MP
    បច្ចេកវិទ្យា

    vivo ប្រកាសចេញស្មាតហ្វូនប្រចាំឆ្នាំ ប្រើកាមេរ៉ា Zoom ទំហំ 200MP

    May 14, 20241 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុន vivo បានប្រកាសចេញស្មាតហ្វូនប្រចាំឆ្នាំ២០២៤របស់ខ្លួន ជាម៉ូដែល X100 Ultra ដែលវាមកជាមួយនូវលក្ខណៈសម្បត្តិខ្លាំងមិនធម្មតា អមដោយប្រព័ន្ធកាមេរ៉ាដ៏លេចធ្លោ។

    ពាណិជ្ជកម្ម

    X100 Ultra មានប្រើកាមេរ៉ាគោលទំហំ 50MP ជា Sensor LYT-900 របស់ Sony ដែលមានមុខកាត់ដល់ ១អ៊ីញ ហើយវាមានកាមេរ៉ា Zoom ប្រភេទ Periscope ទំហំដល់ 200MP ជា Sensor ISOCELL HP9 ដែលសហការផលិតជាមួយ Samsung។

    កាមេរ៉ា Zoom របស់ vivo X100 Ultra មាន Aperture f/2.67និងមាន focal length 85ម.ម។ វាក៏មានបច្ចេកវិទ្យា Zeiss T* និង Zeiss APO ដែលអាចពង្រឹងលើភាពច្បាស់នៅពេលផលិតរូបភាព Zoom។ កាមេរ៉ានេះ អាច Zoom បែប Optical បាន 3.7 ដង និងមានបច្ចេកវិទ្យារក្សាលំនឹង CIPA 4.5 ដ៏ឈានមុខគេផងដែរ។

    ស្មាតហ្វូននេះមានបំពាក់អេក្រង់កោងទំហំ ៦,៧៨អ៊ីញ ជាប្រភេទ AMOLED មាន Refresh Rate អាចប្រែប្រួលពី 1Hz ដល់ 120Hz។ បន្ទះអេក្រង់នេះអាចបាញ់ពន្លឺបានដល់ 3000nits និងមានកាមេរ៉ាមុខទំហំ 50MP អមនឹងទ្រនាប់ស្កេនបង្កប់ខ្លួនលើអេក្រង់។

    វាមានប្រើប្រាស់ឈីប Snapdragon 8 Gen 3 ដែលមានជម្រើស RAM ទំហំដល់ 16GB និងអង្គផ្ទុក 1TB។ ថ្មមានទំហំ 5500mAh អាចសាកភ្លើងកម្លាំង 80W និងសាកឥតប្រើខ្សែបានកម្លាំង 30W។ vivo បញ្ជាក់ថា X100 Ultra គាំទ្របច្ចេកវិទ្យា 5.5G និងមុខងារទំនាក់ទំនងតាមផ្កាយរណបសម្រាប់នៅក្នុងប្រទេសចិន។

    Vivo X100 Ultra មានតម្លៃចាប់ពី ៨៩៨ដុល្លារ សម្រាប់ 12/256GB និងឡើងដល់ ១១០៥ដុល្លារ សម្រាប់ 16/1TB ដោយវានឹងមានលក់នៅប្រទេសចិននៅថ្ងៃទី២៨ ខែឧសភា៕

    Share. Facebook Telegram WhatsApp
    Previous ArticleTikTok ជាបណ្ដាញសង្គមដំបូងគេ ប្រាប់អ្នកមើលថាមាតិកាណាធ្វើដោយ AI
    Next Article ចិញ្ចៀនវៃឆ្លាត Oura Ring អាចវាស់ដឹងអាយុកាលនៃបេះដូង

    Related Posts

    រថយន្តសេដានប្រណីត BYD Yangwang U7 ជំនាន់ថ្មី ប្រើថ្ម 150 kWh មានការប្រើប្រាស់ថាមពល 17.7 kWh ក្នុង 100 គីឡូម៉ែត្រ

    January 27, 20261 Min Read

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.