Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»បច្ចេកវិទ្យា»TikTok ជាបណ្ដាញសង្គមដំបូងគេ ប្រាប់អ្នកមើលថាមាតិកាណាធ្វើដោយ AI
    បច្ចេកវិទ្យា

    TikTok ជាបណ្ដាញសង្គមដំបូងគេ ប្រាប់អ្នកមើលថាមាតិកាណាធ្វើដោយ AI

    May 13, 20241 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    បណ្ដាញសង្គម TikTok បានប្រកាសថាខ្លួនចាប់ផ្ដើមធ្វើការដាក់កំណត់សម្គាល់ដោយស្វ័យប្រវត្តិលើមាតិកាណាដែលផលិតឡើងដោយបច្ចេកវិទ្យា AI ផ្សេងក្រៅពី TikTok ដែលនេះជាវិធានការមួយទប់ស្កាត់កុំឲ្យរូបភាព ឬវីដេអូ AI បង្កើតជារឿងយល់ច្រឡំ។

    ពាណិជ្ជកម្ម

    មាតិកាដែលបង្កើតឡើងដោយប្រើប្រាស់ AI របស់ TikTok បានបញ្ជាក់ពីកំណត់សម្គាល់ AI អស់ពេលជាងមួយឆ្នាំមកហើយ ប៉ុន្តែតទៅថ្ងៃមុខការប្រើប្រាស់ AI ផ្សេងៗក្រៅពី AI របស់ TikTok ក៏នឹងមានសញ្ញាបញ្ជាក់ថាផលិតដោយ AI ដូចគ្នា។

    ឧបករណ៍របស់ TikTok នឹងធ្វើការអានមាតិកា Content Credentials ជាបច្ចេកវិទ្យាពីស្ថាប័ន Coalition for Content Provenance and Authenticity ដែល Content Credentials បានបង្កើតឡើងដោយភ្ជាប់ Metadata ជាមួយមាតិកា AI។

    ការដាក់សញ្ញាសម្គាល់នេះ នឹងចាប់ផ្ដើមពីពេលនេះលើរូបភាព និងវីដេអូ ហើយឆាប់ៗខាងមុខមាតិកាប្រភេទសម្លេងសុទ្ធនឹងមានដូចគ្នា។ មាតិការដែលផលិតឡើងដោយ AI នឹងឃើញមានស្លាកសរសេរថា “AI-generated” នៅពីក្រោមឈ្មោះគណនី TikTok៕

    Share. Facebook Telegram WhatsApp
    Previous ArticleNokia 3210 រស់ឡើងវិញ ក្រោយបាត់មុខ២៥ឆ្នាំ
    Next Article vivo ប្រកាសចេញស្មាតហ្វូនប្រចាំឆ្នាំ ប្រើកាមេរ៉ា Zoom ទំហំ 200MP

    Related Posts

    Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    January 10, 20261 Min Read

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.