Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»បច្ចេកវិទ្យា»ចិញ្ចៀនវៃឆ្លាត Oura Ring អាចវាស់ដឹងអាយុកាលនៃបេះដូង
    បច្ចេកវិទ្យា

    ចិញ្ចៀនវៃឆ្លាត Oura Ring អាចវាស់ដឹងអាយុកាលនៃបេះដូង

    May 14, 20241 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ចិញ្ចៀនវៃឆ្លាត Oura Ring អាចធ្វើការវាស់ស្ទង់ព័ត៌មានសំខាន់ៗជាច្រើនទាក់ទងនឹងបេះដូងដូចជាការប្រែប្រួលនៃចង្វាក់បេះដូង និងចង្វាក់បេះដូងពេលហាត់ប្រាណ។ ហើយពេលនេះក្រុមហ៊ុនបានបន្ថែមមុខងារពីរថ្មីទៀត ដែលអាចប្រាប់អំពីអាយុកាលនៃបេះដូង និងមុខងារណែនាំអំពីការពង្រឹងប្រព័ន្ធដង្ហើម។

    ពាណិជ្ជកម្ម

    ក្រុមហ៊ុន Oura បានប្រកាសថាចិញ្ចៀនវៃឆ្លាតរបស់ខ្លួន នឹងមានបន្ថែមុខងារថ្មីចំនួនពី ដែលអាចប្រាប់អំពីអាយុកាលនៃបេះដូង និងមុខងារណែនាំអំពីការពង្រឹងប្រព័ន្ធដង្ហើម។

    អាយុកាលនៃបេះដូង អាចឲ្យអ្នកយល់បានថាសុខភាពបេះដូងរបស់អ្នកស្ថិតនៅចំណុចណា។ ប្រសិនបើបេះដូងរបស់អ្នកក្មេង នោះហានិភ័យនៃការកើតជំងឺបេះដូង ឬដាច់សរសៃឈាមបេះដូង កាន់តែទាបតាមនោះ។

    បើតាមក្រុមហ៊ុន Oura មុខងារថ្មីនេះដំណើរការដោយវិភាគលើព័ត៌មានមួយចំនួនទាក់ទងនឹងអាយុ ក្នុងសញ្ញានៃ PPG ដែលវាជាបច្ចេកទេសមួយក្នុងការសង្កេតអំពីទំហំនៃចរន្តឈាម។ បន្ថែមពីនេះព័ត៌មាន PWV ក៏ត្រូវបានប្រមូលផងដែរ ដើម្បីវាស់អំពីភាពរឹងនៃសរសៃឈាម។ ក្រោយពាក់ចិញ្ចៀនបាន ១៤ថ្ងៃ កម្មវិធីនឹងបង្ហាញអំពីអាយុបេះដូងដល់អ្នកប្រើប្រាស់។

    មុខងារថ្មីនេះមិនទាន់ចេញនៅឡើយទេ ដោយ Oura បានប្រាប់ថាមុខងារថ្មីនេះនឹងបញ្ចេញឲ្យប្រើនៅចុងខែឧសភា ឆ្នាំ២០២៤៕

    Share. Facebook Telegram WhatsApp
    Previous Articlevivo ប្រកាសចេញស្មាតហ្វូនប្រចាំឆ្នាំ ប្រើកាមេរ៉ា Zoom ទំហំ 200MP
    Next Article លេចធ្លាយរូបរាង Google Pixel 9 ទាំងបីម៉ូដែលច្បាស់ៗ

    Related Posts

    រថយន្តសេដានប្រណីត BYD Yangwang U7 ជំនាន់ថ្មី ប្រើថ្ម 150 kWh មានការប្រើប្រាស់ថាមពល 17.7 kWh ក្នុង 100 គីឡូម៉ែត្រ

    January 27, 20261 Min Read

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.