Apple បានរៀបចំព្រឹត្តិការណ៍ដំបូងប្រចាំឆ្នាំ២០២៤ ដើម្បីប្រកាសចេញផលិតផលថ្មីៗជាច្រើន ដែលក្នុងនោះរួមមាន iPad អមនឹងគ្រឿងប្រើប្រាស់បន្ថែមមួយចំនួន។
១. iPad Pro
- iPad Pro ថ្មីបានប្រកាសចេញជាមួយឈីបថ្មី M4
- វាមានប្រើប្រាស់អេក្រង់ OLED ជាលើកដំបូង ដែល Apple ឲ្យឈ្មោះថា Tandem OLED
- iPad Pro នេះមានជម្រើសអេក្រង់ការពារ Nano-Texture Glass តម្លៃ ១០០ដុល្លារ ដែលមានជាមួយទំហំ 1TB និង 2TB ប៉ុណ្ណោះ
- iPad Pro ដែលមានទំហំ 1TB ឡើង មាន RAM ទំហំ 16GB ហើយក្រៅពីនេះមាន RAM 8GB
- iPad Pro ថ្មីជាមួយ Option ទាំងអស់មានតម្លៃជាង ៣ពាន់ដុល្លារ
- iPad Pro ថ្មី មានទម្ងន់ស្រាលជាង iPad Air
- វាមិនមានសេវា 5G mmWave និងបាត់បង់កាមេរ៉ា Ultrawide
- វាគាំទ្រ Refresh Rate កម្រិតទាប ប៉ុន្តែមិនមានមុខងារ Always-On Display
- មានតម្លៃចាប់ពី ៩៩៩ដុល្លារ សម្រាប់អេក្រង់ ១១អ៊ីញ និង ១២៩៩ដុល្លារ សម្រាប់អេក្រង់ ១៣អ៊ីញ
- ចេញលក់ថ្ងៃទី១៥ ខែឧសភា
២. iPad Air
- iPad Air បានប្រកាសចេញជាមួយឈីប M2
- វាមានទំហំអេក្រង់ចំនួនពីរ គឺ ១១អ៊ីញ និង ១៣អ៊ីញ ដែលទើបមានជាលើកដំបូង
- វានៅមានថ្មដែលអាចទ្រាំទ្របានដល់ ១០ម៉ោង
- អេក្រង់ជាប្រភេទ LCD ដដែល
- មានតម្លៃចាប់ពី ៥៩៩ដុល្លារ សម្រាប់ទំហំ ១១អ៊ីញ និងតម្លៃចាប់ពី ៧៩៩ដុល្លារ
- ចេញលក់ថ្ងៃទី១៥ ខែឧសភា
៣. Magic Keyboard
- ក្ដារចុច Magic Keyboard ថ្មី ប្រើជាគូជាមួយ iPad Pro ត្រូវបានប្រកាសចេញ
- វាមានតម្លៃចាប់ពី ២៩៩ដុល្លារ
៤. Apple Pencil
- Apple Pencil Pro បានប្រកាសចេញជាមួយមុខងារថ្មីៗដូចជា Squeeze Gesture, Haptic Feedback, Find My និងមុខងារពិសេសៗដទៃទៀត
- វាមានតម្លៃចាប់ពី ១២៩ដុល្លារ