Browsing: បច្ចេកវិទ្យា

ក្រុមហ៊ុន Apple បានផ្អាកលើការអភិវឌ្ឍ iPhone បត់អេក្រង់របស់ខ្លួន ក្រោយពីអេក្រង់បត់ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុនានា បរាជ័យក្នុងការធ្វើតេស្តគុណភាពរបស់ Apple។ ដំណឹងដែលមានប្រភពចេញពីប្រទេសចិន បានឲ្យដឹងថា Apple បានធ្វើតេស្តអេក្រង់បត់របស់ក្រុមហ៊ុនដទៃ ជាផ្នែកមួយនៃការស្រាវជ្រាវ និងអភិវឌ្ឍន៍ ចូលទៅក្នុងឧបករណ៍បត់អេក្រង់បាន ដែលគេជឿជាក់ថា Apple បានចាប់ផ្ដើមតាំងពីឆ្នាំ២០១៦។ ក្នុងចំណោមនោះ Apple…

Apple កំពុងតែត្រៀមធ្វើការអាប់ដេតជាច្រើនចំណុចសម្រាប់ iPhone 16 Pro Series ហើយពេលនេះដំណឹងអំពីស្មាតហ្វូនក៏ទទួលបានកាន់តែច្រើន បន្ទាប់ពីមានដំណឹងចចាមអារ៉ាមលេចចេញជាហូហែរ។ ក្នុងនោះគេដឹងថា iPhone 16 Pro នឹងប្រកាសចេញជាមួយឈីប A18 Pro របស់ Apple រួមជាមួយ RAM ទំហំ…

ការបង្ហោះសារលើបណ្ដាញសង្គមពីសំណាក់អតិថិជន Vision Pro មួយចំនួន បានបង្ហាញថាពួកគេបានចាប់ផ្ដើមលក់ឧបករណ៍នេះទៅឲ្យ Apple វិញ។ អ្នកប្រើម្នាក់ឈ្មោះថា Parker Otolani បានរៀបរាប់ថា ការសម្រេចចិត្តលក់ឧបករណ៍ឲ្យ Apple វិញ គឺដោយសារឧបករណ៍នេះមិនមានផាសុកភាពពេលពាក់លើក្បាល និងធ្វើឲ្យរូបលោកឈឺភ្នែកផងដែរ។ យ៉ាងណារូបគេនិយាយថា Vision Pro ជាឧបករណ៍អនាគត…

ក្រុមហ៊ុន Samsung បានប្រកាសអំពីការបញ្ចេញកំណែទម្រង់ដើម្បីជួសជុលបញ្ហាអេក្រង់ស្លេកលើ Galaxy S24 Series។ Galaxy S24, Galaxy S24+ រួមជាមួយ Galaxy S24 Ultra នឹងទទួលបានការអាប់ដេតក្នុងខែកុម្ភៈនេះ ដែលនឹងមានជម្រើសកំណត់ភាពដិតនៃអេក្រង់ក្នុង Advanced settings នៃផ្នែកអេក្រង់។ Samsung…

សេវាកម្ម Spotify បានបង់ប្រាក់ទៅកាន់ឧស្សាហកម្មចម្រៀងប្រមាណ ៩ពាន់លានដុល្លារ កាលពីឆ្នាំ២០២៣ ដែលធ្វើឲ្យទឹកប្រាក់សរុបដែលបានបង់ជូនឧស្សាហកម្មចម្រៀងគឺមានរហូតដល់ ៤៨ពាន់លានដុល្លារ គិតចាប់ពីពេលដែល Spotify បង្កើតឡើងដំបូង។ កាលពីខែមីនាឆ្នាំកន្លងទៅ Spotify និយាយថា ជិត ៧០% នៃចំណូលដែលខ្លួនទទួលបាន គឺបានបង្វិលជូនឧស្សាហកម្មចម្រៀង ដោយចំណូលនេះទទួលបានពីប្រភពចំនួនពីរ រួមមានការបង់សេវាកម្មប្រចាំខែពីអ្នកប្រើប្រាស់ និងការផ្សព្វផ្សាយពាណិជ្ជកម្មលើចម្រៀងសម្រាប់អ្នកស្ដាប់ដែលឥតបង់លុយ។…

ការណែនាំសម្រាប់ការសាកថ្ម iPhone ល្បឿនលឿនគឺត្រូវផ្គួបផ្សំជាមួយដុំសាកកម្លាំងចាប់ពី 18W របស់ Apple ឬដុំសាកម៉ាកដទៃទៀតដែលមានកម្លាំងចាប់ពី 18W ឡើង។ ប៉ុន្តែប្រសិនបើប្រើដុំសាករបស់ MacBook មកសាក iPhone តើបង្កផលប៉ះពាល់ឬអត់? ដុំសាករបស់ MacBook មានខ្លះ មានកម្លាំងរហូតដល់ 140W។ ការសាកថ្ម…

នាយកប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerberg បានធ្វើការប្រៀបធៀបឧបករណ៍ Meta Quest 3 តម្លៃ ៥០០ដុល្លារ ជាមួយ Apple Vision Pro តម្លៃ ៣ ៥០០ដុល្លារ ក្រោយពីបានប្រើប្រាស់ឧបករណ៍របស់ Apple…

ក្រុមហ៊ុន Caviar បានបង្ហាញចេញ Galaxy S24 Ultra ប្រភេទពិសេសដែលមានឈ្មោះថា Yong ផលិតឡើងដើម្បីអបអរសាទរដល់ឆ្នាំរោង។ Galaxy S24 Ultra Yong នេះមានផលិតត្រឹមតែ ២៤គ្រឿងប៉ុណ្ណោះ ជាមួយតម្លៃចន្លោះពី ១៥ ០៧០ដុល្លារ ទៅ ១៥…

គណនី YouTube ដែលជំនាញខាងធ្វើតេស្តស្មាតហ្វូនឈ្មោះថា PhoneBuff បានធ្វើតេស្តសមត្ថភាពកាន់ថ្មរវាងស្មាតហ្វូនទើបចេញលក់លើទីផ្សារ Galaxy S24 Ultra ជាមួយនឹង iPhone 15 Pro Max។ គួរដឹងថា S24 Ultra មានថ្មទំហំ ៥០០០mAh និងប្រើអេក្រង់ ៦,៨អ៊ីញ…

iPhone 16 Pro Max អាចជា iPhone ដែលមានថាមពលថ្មប្រើប្រាស់បានយូរជាងគេបំផុត។ នេះបើផ្អែកតាមដំណឹងចចាមអារ៉ាម ដែលមានប្រភពចេញពីប្រទេសកូរ៉េខាងត្បូង។ ប្រភពពីក្រុមហ៊ុនផ្គត់ផ្គង់របស់ Apple  បានឲ្យដឹងថាត្រកូល iPhone 16 Pro អាចនឹងមានថាមពលថ្មដែលប្រើប្រាស់បានកាន់តែយូរជាងមុនបើធៀបនឹង iPhone 15 Pro នាពេលបច្ចុប្បន្ន។…